សមាគមអ្នកសាងសង់កម្ពុជាបន្តអប់រំសាធារណជនអំពីអនុក្រឹត្យថ្មីនៃច្បាប់សំណង់

សមាគមអ្នកសាងសង់កម្ពុជា កាលពីថ្មីៗនេះ បានរៀបចំកិច្ចប្រជុំអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងស្តីអំពីច្បាប់សំណង់ និងអនុក្រឹត្យស្តីពីវិញ្ញាបនបត្រប្រើប្រាស់សំណង់ សម្រាប់សំណង់ចាស់ និងសំណង់ថ្មី​។

កម្មវីធីប្រជុំនេះ ត្រូវបានចូលរួមពីសំណាក់សមាជិក និងសាធារណជនសរុបជាង ៥០ នាក់ តាមរយៈប្រព័ន្ធអនឡាញ Zoom កាលពីថ្ងៃទី ២៤ ខែមីនា កន្លងមកនេះ។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា៖ «ការចែករំលែកចំណេះដឹងដល់សមាជិក និងសាធារណជនឱ្យយល់ពីអនុក្រឹត្យថ្មីនេះ គឺចាំបាច់ណាស់ ពោលគឺក្នុងគោលបំណងធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធគោរព និងអនុវត្ដតាមច្បាប់»។

លោកបានពន្យល់ក្នុងកិច្ចប្រជុំថា៖ «សម្រាប់សំណង់ថ្មីដែលទើបតែបញ្ចប់ការសាងសង់ និងសំណង់់ចាស់ដែលកែប្រែ ឬជួសជុល ត្រូវសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ មុននឹងចូលប្រើប្រាស់ លើកលែងសំណង់ណាដែលមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់»។

ដោយឡែក ការដាក់ពាក្យស្នើសុំវិញ ម្ចាស់សំណង់ត្រូវដាក់ពាក្យតាមយន្តការច្រកចេញចូលតែមួយនៅអាជ្ញាធរមានសមត្ថកិច្ចទៅតាមប្រភេទទំហំនៃសំណង់។

ចំពោះ​បុគ្គល​​ដែល​បានប្រើប្រាស់សំណង់​មិនត្រឹមត្រូវ​ដូចមានកំណត់​ក្នុង​វិញ្ញាបនបត្រ​ប្រើប្រាស់សំណង់ ឬ បទដ្ឋានគតិយុត្តផ្សេងៗ បុគ្គលនោះអាចប្រឈមមុខនឹងការព្យួរ​ ឬដកហូតវិញ្ញាបនបត្រ ឬការព្រមានជាលាយលក្ខណ៍អក្សរ និងមានការពិន័យជាអន្តរការណ៍ផងដែរ។

គួរបញ្ជាក់ផងថា អនុក្រឹត្យលេខ ២២៦ អនក្រ.បក ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រួមជាមួយនឹងអនុក្រឹត្យសំខាន់ ២ ទៀត ដើម្បីពង្រឹងគុណភាពសំណង់ ធានាសុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ ក៏ដូចជាអ្នកប្រើប្រាស់សំណង់ទូទៅ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]