សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច នៅខែមីនា ខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច និងការបោះឆ្នោតគណៈកម្មការប្រតិបត្តិ នៅថ្ងៃទី ៥ មីនា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ ដោយសារវិបត្តិកូវីដ។

ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅឯ សណ្ឋាគារ Dara Airport ដែលនឹងចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់ នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្ដិកូវីដ។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ»។

«កម្មវិធីនេះត្រូវបានពន្យារពីខែធ្នូ មកខែ មីនា គឺដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩។ ប៉ុន្តែបច្ចុប្បន្នស្ថានភាព ចាប់ផ្ដើមធូរស្បើយ ទើបសមាគមសម្រេចចិត្តរៀបចំកម្មវិធីនេះ។ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលបានធ្វើការងារយ៉ាងម្មត់ចត់ក្នុងការគ្រប់គ្រងស្ថានការណ៍»។

លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។

គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានសមាជិកក្រុមហ៊ុន ដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ ក្រុមហ៊ុន ។

ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ ហើយសម្រាប់ឆ្នាំ ២០២១ នេះ សមាគមបានសម្រេចយក ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ២០២១ ជាងថ្ងៃរៀបចំកម្មវិធី។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះសូមទាក់ទងCCA ទូរស័ព្ទ៖ +855 96 581 1861 អ៊ីមែល៖ ccaforeignaffairs@gmail.com

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទី […]

គម្រោងធំៗ ២ នៅកម្ពុជា ក្រោមជំនួយរបស់ជប៉ុន ឈ្នះពានអន្តរជាតិនៅប្រទេសជប៉ុន

គម្រោងធំៗចំនួន ០២ នៅកម្ពុជា ស្ថិតក្រោមជំនួយរបស់ជប៉ុន ទទ […]

ខេត្តព្រះសីហនុជាប់ជាទីក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤

ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាទីក្រុងជាប់ជាទីក្រុងដែលម […]