CDC អនុម័តគម្រោងវិនិយោគ ១១៣គម្រោង ទុនវិនិយោគសរុប ២.៣ ពាន់លានដុល្លារ ត្រឹមខែ៨ដើមឆ្នាំ២០២០

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តលើគម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១១៣គម្រោង នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ ធ្លាក់ចុះ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

យោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គម្រោងវិនិយោគដែលបានទទួលការអនុម័ត មានទុនវិនិយោគ ប្រមាណ ២ ៣២៩លានដុល្លារ បានធ្លាក់ចុះ ៥៧,១ភាគរយ និងបង្កើតកម្លាំងពលកម្មថ្មីបានចំនួន ៨៤ ៣៤២ នាក់ បានធ្លាក់ចុះ ៥១,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ទោះបីជា គម្រោងវិនិយោគជារួមមានការធ្លាក់ចុះយ៉ាងណាក្តី គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បានកើនឡើង ៨គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]