ចិនបន្ដនាំមុខគេលើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់ បច្ចុប្បន្នសរុបជិត៣ពាន់លានដុល្លារ

ចិននៅតែបន្តនាំមុខគេ លើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់នានា ដោយមកទល់បច្ចុប្បន្នមានសរុបជិត ៣ពាន់លានដុល្លារ ខណៈឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសថានឹងបន្តទទួលកម្ចី ឬជំនួយបន្ថែមទៀត ដោយមិនរើសថាពីប្រទេសណានោះទេ ឱ្យតែជួយអភិវឌ្ឍជាតិ ក្រសួងនឹងទទួលយកទាំងអស់។

ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើងថ្ងៃ ៣០ សីហា ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាប្រទេសទី២ និងទី៣ ដែលបានផ្តល់កម្ចីលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តម បន្តថា ក្រៅពីប្រភពហិរញ្ញប្បទានពីប្រទេសទាំងបីនេះ កម្ពុជាក៏បានទទួលកម្ចីកសាងហេដ្ឋារចនាសម្ព័ន្ធពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ ទន្ទឹមនេះ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ប្រទេសជិតខាងកម្ពុជា គឺប្រទេសវៀតណាម និងប្រទេសថៃ ក៏បានផ្តល់កម្ចីលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាននៅកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «កម្ពុជា មិនរើសអើងប្រភពថវិកាឡើយ។ បើមិត្តណាចង់ជួយ យើងនឹងទទួល។ យើងមិនបដិសេធ ឬរើសអើងប្រទេសនេះឬប្រទេសនោះឡើយ។ ល្គឹកណាគេផ្តល់កម្ចីទាន់ពេលវេលាឱ្យកម្ពុជា យើងនឹងទទួល»។ «ហើយមូលហេតុដែលយើងទទួលយកកម្ចីពីចិនច្រើនជាងគេ ក៏ដោយសារតែវិធីសាស្រ្តនៃការអនុម័តកម្ចីរបស់ប្រទេសចិនមកកម្ពុជាគឺងាយស្រួល និងលឿនជាប្រទេសដទៃ» ឯកឧត្តម បានបន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​ - Video Advertisement -

ក្រុមហ៊ុន​អចលន​ទ្រព្យខ្នាតយក្សរបស់​ចិន ប្រឈម​នឹង​ការ​កំណត់​ឱ្យ​ទូទាត់​ ​កម្ចី​ជាង $២០០លាន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនឈ្មោះ Shimao Group បានឱ្យដឹងថា ធនាគារ China Construction Bank (Asia) បានដាក់ពាក្យបណ្តឹងទាមទារឱ្យក្រុមហ៊ុនទូទាត់ការបង់កាតព្វកិច្ចហិរញ្ញវត្ថុចំនួន ១,៦ ពាន់លានដុល្លារហុងកុង ឬប្រហែល ២០០លានដុល្លារអាមេរិក នេះបើយោងតាម businesstimes  ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៤។ ក្នុងពាក្យបណ្តឹងជំទាស់ដាក់ជូនស្ថាប័នមូលបត្រហុងកុង លោក Shimao ប្រធានក្រុមហ៊ុន បាននិយាយថា លោកនឹង “ជំទាស់” យ៉ាងម៉ឺងម៉ាត់ជាមួយនឹងពាក្យពណ្តឹងនេះ ហើយលោកនឹងនៅតែបន្តផែនការដែលបានស្នើឡើងកន្លងមកក្នុងការរៀបចំទម្រង់ហិរញ្ញវត្ថុឡើងវិញសម្រាប់បំណុលនៅក្រៅប្រទេសទាំងអស់ដែលមានតម្លៃប្រហែល ១១,៧ ពាន់លានដុល្លារ ដោយមានគោលបំណងកាត់បន្ថយទំហំបំណុលក្រៅប្រទេសនេះឱ្យបានចំនួន ៦០ភាគរយ។ “ក្រុមហ៊ុនយើងមានទស្សនៈថា បណ្តឹងឱ្យទូទាត់សំណង (ដោយធនាគារ China Construction Bank) នេះ មិនតំណាងឱ្យផលប្រយោជន៍រួមរបស់ម្ចាស់បំណុលនៅក្រៅប្រទេសរបស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឡើយ”  លោក Shimao បញ្ជាក់ ។ ទាក់ទងនឹងបញ្ហាខាងលើនេះ ធនាគារ China Construction Bank មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះឡើយ។ បណ្តឹងទូទាត់កាតព្វកិច្ចហិរញ្ញវត្ថុ​នេះ ​ត្រូវបានកើត​ឡើង​បន្ទាប់​ពី​មាន​ចំណាត់​ការ​ស្រដៀង​គ្នា​នេះ​ ដែល​ម្ចាស់​បំណុលបានប្តឹងចំពោះ​ក្រុមហ៊ុនអចលន​ទ្រព្យខ្នាត​យក្ស២ផ្សេងទៀត​គឺ […]

WB: ២០២៤ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហិ្វចកើន ៤,៦% ខណៈសេដ្ឋកិច្ចចិនថយចុះមកត្រឹម ៤,៥%

ការស្ទុះងើបឡើងវិញនៃចរន្តពាណិជ្ជកម្មលើពិភពលោក នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើកលែងប្រទេសចិន បានកើនឡើងដល់ ៤,៦% ក្នុងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ៤,៤% ប៉ុណ្ណោះ។ តែបើងាកទៅមើលកំណើនសេដ្ឋកិច្ចចិនវិញបែរជាថយចុះប្រមាណ ០,៧% ពីអត្រា ៥,២% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤,៥% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមការព្យាករ​របស់ធនាគារពិភពលោក ដែលបានចេញ​ផ្សាយ​ដោយ​ Asia.nikkei កាលពីថ្ងៃទី០១ ខែមេសា កន្លងទៅ។ របាយការណ៍ខាងលើ ក៏បានចេញជាអនុសាសន៍អភិវឌ្ឍន៍សេដ្ឋកិច្ចគ្របដណ្តប់លើប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី រួមមាន ចិន ម៉ុងហ្គោលី ទីម័រខាងកើត និងសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។ ជាមួយគ្នានេះដែរ របាយការណ៍ដដែលបានព្រមានទៀតថា ខណៈពេលដែលការនាំចេញទំនិញក្នុងតំបន់ដែលទើបចាប់ផ្តើមងើបឡើងវិញនេះ បើគិតតាំងពីកំឡុងពេល ឆមាសទីពីរនៃឆ្នាំ២០២៣មក ប្រទេសដែលកំពុងអភិវឌ្ឍអាស៊ី អាចប្រឈមនឹងផលប៉ះពាល់ពីគោលនយោបាយដាក់សម្ពាធពាណិជ្ជកម្ម (Trade-distorting policies) នៅក្នុងទីផ្សារគោលដៅសំខាន់ៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។ លើសពីនេះ ធនាគារពិភពលោកក៏បានព្រមានថា ចំពេលដែលវិស័យអចលនទ្រព្យនិងការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនចុះខ្សោយ ការប៉ុនប៉ងធ្វើឱ្យមានតុល្យភាពឡើងវិញនូវការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ​ អចលនទ្រព្យ និងវិស័យផលិតបច្ចេកវិទ្យាកម្រិតខ្ពស់ អាចបង្កើតអតុល្យភាពរវាងសមត្ថភាពផលិត និងតម្រូវការក្នុង និងក្រៅប្រទេសចិន។ សញ្ញា​នៃ​ការ​ផ្គត់ផ្គង់​លើស​កម្រិត […]

២០២៤-កម្ពុជាជោគជ័យលើយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ព្រោះបរិមាណនាំចូលថយចុះ ៧៥%

ក្នុងត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានការថយចុះប្រមាណ៧៥% ខណៈបរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣ និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។ គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបានធ្វើការបែកចែកការនាំចូលប្លាស្ទិកជាពីរផ្នែកផ្សេងគ្នាគឺ ទី១)ការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ មានបរិមាណសរុបចំនួន ១២.៣៣៦,៣៨ គីឡូក្រាម តាមរយៈក្រុមហ៊ុនចំនួន១។ ទី២) ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើដល់សង្វាក់ផលិតកម្ម ដែលធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន២ មានបរិមាណសរុបចំនួន ៩.១៥២,៤៤ គីឡូក្រាម។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺបង្ហាញថាការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ និងអាចបណ្តាលមកពីការផលិតក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិកមានការថយចុះ។ គួររំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជា […]

Seasia ថា សេដ្ឋកិច្ចកម្ពុជា២០២៤ កើន ៦,១% ខណៈរដ្ឋាភិបាលថាកើន ៦,៦%, IMF &ADB ថាកើន ៦.0% រីឯ WB ថាកើនត្រឹម ៥,៨%

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៦,១% ដែលជាតួលេខខ្ពស់ជាងគេលំដាប់លេខរៀងទី១ នៅអាស៊ាន និងស្ថិតនៅលេខរៀងទី៣ ក្នុងតំបន់អាស៊ី នេះបើយោងតាមការព្យាករដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដែលបានធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២៤នេះ។ ប្រភពដដែលបានឱ្យដឹងថា បើនិយាយពីកម្រិតកំណើនសេដ្ឋកិច្ច (Economic Growth) ដោយមិនគិតពីកម្រិតអភិវឌ្ឍន៍ (Economic Development) ប្រទេសកម្ពុជា ឈរលេខរៀងទី០១ ក្នុងចំណោមប្រទេសអាស៊ានទាំង១០តែម្តង និងតាមពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋកិច្ច ៥,៩% និងប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ច ៥,៨%។ បើគិតក្នុងក្របខណ្ឌទូទាំងតំបន់អាស៊ីវិញ តួលេខកំណើន ៦,១% បានដាក់កម្ពុជាឱ្យស្ថិតក្នុងចំណាត់ថ្នាក់លំដាប់ទី 0៣ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានកំណើន ៦,៣% និងដែនដីកោះម៉ាកាវឈរលេខរៀងទី១ ដែលមានកំណើនសេដ្ឋកិច្ចរហូតដល់ ២៧,២%។ ជុំវិញប្រធានបទដដែល កាលពីដើមខែមេសាថ្មីៗនេះ យោងតាមការព្យាករដោយមន្ដ្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ធនាគារពិភពលោក លោក Aaditya Mattoo បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៥,៨% ប៉ុណ្ណោះនៅឆ្នាំ ២០២៤ នេះ ពោលគឺលើសឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៥,៤%។ បើតាមលោក Aaditya […]

មេរៀនសម្រាប់ប្រទេសនៅអាស៊ីពីការវិវត្តថ្មីនៃទីផ្សារអចលនទ្រព្យចិន

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ដោយផ្លាស់ប្តូរពីគំរូគ្រប់គ្រងដោយរដ្ឋទៅជាគំរូគ្រប់គ្រងតាមទិសដៅទីផ្សារវិញ។ បំផ្លាស់ប្តូរបរិបទទីផ្សារស្រុកចិននេះ ក៏បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងទីផ្សារនៃប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។ បទវិភាគលម្អិតអំពីបម្រែបម្រួលបរិបទទីផ្សារអចលនទ្រព្យដែលមានឥទ្ធិពលលើទីផ្សារអាស៊ី ដោយ Kaize Zhu អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ NUS របស់សិង្ហបុរី និងចុះផ្សាយដោយ eastasiaforum កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ មានខ្លឹមសារដូចខាងក្រោម៖ ផ្នែកធំមួយនៃដង្ហើមរស់របស់រដ្ឋាភិបាលមូលដ្ឋានរបស់ចិន បានពឹងផ្អែកយ៉ាងខ្លាំងលើប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចពីការលក់ដី ជាលទ្ធផល បានជួបបញ្ហាជាច្រើនដូចជា បញ្ហាខ្វះលទ្ធភាពទិញលំនៅឋាន ការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ និងការបង្កើនបន្ទុកបំណុល។ បទពិសោធន៍នេះ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចអាស៊ីផ្សេងទៀត ដែលកំពុងអនុវត្តនិងចង់ដាក់ចេញគោលនយោបាយថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ចំពេលកំពុងមាននិន្នានាការនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការចាំបាច់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន រួមទាំងវិធានការសំខាន់ៗដូចជា “សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សារដ្ឋស្តីពីកំណែទម្រង់ប្រព័ន្ធលំនៅឋានទីក្រុង ឆ្នាំ ១៩៩៨” និងគោលនយោបាយ “បន្ទាត់ក្រហមបី’ នាពេលថ្មីៗនេះ បានផ្តល់គន្លងថ្មីនៃការអភិវឌ្ឍន៍ទីក្រុង។ ត្បិតតែគោលនយោបាយទាំងនេះ ត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ការខ្ចីប្រាក់ច្រើនហួសហេតុពេកនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចក៏ដោយ ក៏ជាលទ្ធផល គោលនយោបាយចុងក្រោយនេះ បានធ្វើឱ្យមានភាពចលាចលផ្នែកហិរញ្ញវត្ថុដោយអចេតនាក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ  ដោយសារឥទ្ធិពលរបស់វាបានកម្រិតសមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការទទួលបានមូលនិធិសម្រាប់ធានាគម្រោងអភិវឌ្ឍន៍របស់ខ្លួន។ ជាឧទាហរណ៍ នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យ ប្រឈមមុខនឹងការរឹតបន្តឹងលើការខ្ចីប្រាក់ ពួកគេបានជួបការលំបាកក្នុងការទទួលបានការផ្តល់ហិរញ្ញប្បទានពីធនាគារដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលនាំឱ្យមានបញ្ហាលំហូរសាច់ប្រាក់ ការពន្យារពេលគម្រោង និងក្នុងករណីខ្លះ ការខកខានក្នុងការផ្តល់ប្រាក់កម្ចី។ […]