៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់
កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ពីកំណើននៃប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។ របាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីសប្តាហ៍មុន បានបង្ហាញថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥ កើនឡើងជិត១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ ក្នុងរបាយការណ៍ដដែលបានលើកឡើងថា៖ “មូលហេតុចម្បងនៃការកើនឡើងចំណូល និងចំណេញប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់” ។ ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានកត់ត្រាប្រាក់ចំណូលសរុបរបស់ខ្លួនចំនួន ៤១,៩ពាន់លានរៀល (ស្មើនឹងប្រមាណ ១០,៤ លានដុល្លារ) ក្នុងអំឡុងពេលដូចគ្នានេះ មានការកើនឡើង ២៧,២% ធៀបនឹងត្រីមាសទីមួយកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ១១០,៣ លានដុល្លារ កើនឡើង ២៤% ធៀបនឹងឆ្នាំ២០២៣ ហើយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណូលសរុបចំនួន ៤៣,៤លានដុល្លារ កើនឡើង ១៦,៦% […]
ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ១០០លានដុល្លារ ពីវិស័យរ៉ែ កើនជិត ៨០%
ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជិត១០០លានដុល្លារ កើនឡើង ៧៩ % ខណៈបច្ចប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន សម្រាប់ផលិតផលរ៉ែបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នាឱកសនោះ ឯកឧត្តម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានប្រមាណជិត ១០០លានដុល្លារ ការកើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ២០២៣។ លើសពីនេះ ឯកឧត្តមបានកត់សម្គាល់ថា ខេត្តកំពង់ស្ពឺតែមួយបានចូលរួមចំណែកប្រមាណ ៥លានដុល្លារក្នុងចំណូលមិនមែនសារពើពន្ធក្នុងឆ្នាំ២០២៤ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក៏បានរួមចំណែកប្រមាណ ១លានដុល្លារ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ១៦០០នាក់ ពីការដ្ឋានចំនួន ៧៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ ឯកឧត្តមបន្ថែម បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យ និងវាយតម្លៃការស្នើសុំប្រើប្រាស់មូលនិធិរ៉ែសម្រាប់អនុវត្តន៍គម្រោងថ្មីចំនួន ៩គម្រោងបន្ថែមទៀត […]
អាម៉េរិក កំពុងសិក្សាពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសង់ព្រលានតេជោថ្មី ដែលជិតបើកដំណើរការក្នុងកក្កដាខាងមុខនេះ
រដ្ឋាភិបាលអាម៉េរិក បានប្រកាសថាខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥។ ប្រភពដដែលបន្តថា ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ(DFC) ដែលចំណុះក្រោមក្រសួងការបរទេសអាម៉េរិក ដែលបានបង្កើតឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អំឡុងអាណត្តិទី១របស់លោក ដើម្បីផ្ដល់ហរិញ្ញប្បទានដល់គម្រោងវិនិយោគជននានា បានបញ្ចេញរបាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គម (ESAI) នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ទោះជាយ៉ាងណា របាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គមនេះ មិនបានបញ្ជាក់អំពីទំហំហិរញ្ញប្បទាន និងលក្ខខណ្ឌនៃការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោនៅឡើយនោះទេ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជុំវិញរឿងនេះនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថា តើជំនួយដែលគ្រោងនឹងផ្តល់នេះ សម្រាប់ចំណាយលើការសាងសង់ក្នុងដំណាក់កាលទី២ និងទី៣ របស់ព្រលានយន្តហោះ ឬយ៉ាងណានោះទេ។ ឯកឧត្តមបន្តថា ការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានរបស់អាមេរិកនាពេលនេះ គឺជាហិរញ្ញប្បទានឯកជនជាមួយក្រុមហ៊ុន OCIC ដែលមានភាគហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា ហើយតម្រូវឱ្យក្រុមហ៊ុនខ្មែរដាក់ឯកសារផ្សេងៗដើម្បីត្រួតពិនិត្យឡើងវិញក្នុងការទទួលជំនួយហិរញ្ញប្បទាន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមជាមួយវិទ្យុបារាំងអន្តរជាតិ RFI។ គួររំលឹកថា បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ […]
ក្រុមហ៊ុន SchneiTec ក្លាយជាក្រុមហ៊ុនដំបូងបង្អស់នៅកម្ពុជា ដែលបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង
ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក (SchneiTec Dynamic) បានចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំ ៥០លានដុល្លារ ក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីអភិវឌ្ឍផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា។ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬ ស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating, តាមរយៈកម្មវិធី “ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)” ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo […]
កម្ពុជាចាប់ផ្តើមអនុវត្តគម្រោងកែលម្អសន្តិសុខទឹក ដោយប្រើកម្ចីពីធនាគារពិភពលោក $១៤៥លាន
ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមអនុវត្តគម្រោង “ការកែលម្អសន្តិសុខទឹករបស់កម្ពុជា” ជាផ្លូវការ ដែលគាំទ្រដោយកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនាគារពិភពលោកចំនួន ១៤៥លានដុល្លារ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសន្តិសុខទឹកនៅទូទាំងប្រទេស បង្កើនផលិតភាពកសិកម្ម និងពង្រឹងភាពធន់នឹងហានិភ័យដែលទាក់ទងនឹងអាកាសធាតុ។ នៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការកែលម្អការគ្រប់គ្រងទឹក ចំពេលបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ រួមមានទឹកជំនន់ធ្ងន់ធ្ងរ គ្រោះរាំងស្ងួត និងការវាយប្រហារដោយសមាសធាតុចង្រៃនាពេលកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍ថា “យើងត្រូវផ្តល់អាទិភាពដល់សន្តិសុខទឹក និងអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីការពារបរិស្ថាន និងកសិកម្មរបស់យើង” ។ (អានបន្ថែម) ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដាក់ចេញនូវគោលនយោបាយដែលមានចំណងជើងថា “មានហូប, មានប្រើ, មានបាន និងមានរហូត” ដែលផ្តោតលើការជំរុញវិស័យកសិកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសន្តិសុខស្បៀង ជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងលើកកំពស់ជីវភាពរបស់កសិករនៅទូទាំងប្រទេស។ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងពីសារៈសំខាន់នៃគម្រោងនេះ ដោយបានកត់សម្គាល់ថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក ដែលមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម […]
រដ្ឋមន្រ្តីបរិស្ថាន៖ GCF គ្រោងផ្តល់ថវិកា ៤០លានដុល្លារ ដល់កម្ពុជាអនុវត្តកម្មវិធីរេដបូកជាតិ
កម្ពុជានឹងទទួលបានថវិកា ៤០លានដុល្លា ពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund_GCF) សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា គម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត បានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។ បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន TotalEnergies បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគលើគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ ដែលស្របតាមគម្រោង REDD+ របស់កម្ពុជា នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ (អានបន្ថែម) […]