ក្រុមហ៊ុនចំនួន៤ បានស្នើមកកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រេងនៅទីតាំងប្លុកA ឡើងវិញ
ក្រសួងរ៉ែ និងថាមពល ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចំនួន៩ សម្រាប់ប្លុក A ដែលក្នុងនោះ ក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំធ្វើការអភិវឌ្ឍ រុករកប្រេង ក្នុងប្លុក A ខណៈក្រុមហ៊ុន៥ផ្សេងទៀត ពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំអភិឌ្ឍជាផ្លូវការនៅឡើយទេ។ នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំ ក្រសួងលើកឡើងថា ក្រុមហ៊ុនចំនួនបួន ដែលបានដាក់សំណើសុំធ្វើការអភិវឌ្ឍមាន ក្រុមហ៊ុន EnerCam Resources Co Ltd (EnerCam) ពីប្រទេសកាណាដា ក្រុមហ៊ុន Cambodian Gather Energy Co Ltd ពីប្រទេសចិន ក្រុមហ៊ុន Vietnam Investment Construction Services ពីប្រទេសវៀតណាម និងក្រុមហ៊ុន MPC Future Company Limited Co Ltd ពីប្រទេសថៃ។ ក្រុមហ៊ុន៥ទៀត នៅពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំធ្វើការអភិវឌ្ឍជាផ្លូវការនៅឡើយ មានក្រុមហ៊ុន Valeura Energy Inc និងក្រុមហ៊ុន Lee Li Holdings […]
កម្ពុជាសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាជាតិ ដែលជាជំនួយឥតសំណងរបស់វៀតណាម
កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាជាតិដ៏ទំនើបមួយ ដែលនេះជាកញ្ចប់ជំនួយឥតសំណង ២៥លានដុល្លារ ពីប្រទេសវៀតណាម។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម។។ អគារថ្មីកម្ពស់ ១២ជាន់នេះ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២១ ដោយមានរចនាបថស្ថាបត្យកម្មខ្មែរបុរាណ។ អគារនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់តំណាងរាស្រ្តក្នុងការប្តេជ្ញាចិត្តបម្រើប្រជាជន និងប្រទេសជាតិកម្ពុជា។ នៅក្នុងអគាររដ្ឋបាលថ្មី មានការិយាល័យពិសេសសម្រាប់គណៈកម្មាធិការឯកទេស សាលប្រជុំធំ-តូច និងកន្លែងសម្រាប់អគ្គលេខាធិការដ្ឋាន។ (អានបន្ថែម) ក្នុងពិធីនោះ សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់វៀតណាម គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង និងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ការសាងសង់អគារថ្មីនេះបានបង្ហាញពីការអភិវឌ្ឍយ៉ាងសំខាន់ក្នុងសមត្ថភាពនីតិបញ្ញត្តិរបស់ប្រទេសកម្ពុជា និងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងលើកិច្ចសហការរវាងកម្ពុជា និងវៀតណាម។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការបង្កើនប្រសិទ្ធភាពរដ្ឋបាល និងការកែលម្អសេវាដែលផ្តល់ដោយរដ្ឋសភាដល់សមាជិក និងប្រពលរដ្ឋកម្ពុជា ។ - Video Advertisement -
ក្រុមហ៊ុន Khazanah របស់ព្រុយណេ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ កិច្ចសហការនេះអាចត្រួសត្រាយផ្លូវសម្រាប់វឌ្ឍនភាពសំខាន់ៗក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពង្រឹងការតភ្ជាប់របស់ប្រទេសជាមួយតំបន់ និងពិភពលោក។ - Video Advertisement -
ជប៉ុនជាអ្នកវិនិយោគធំជាងគេទី៧នៅកម្ពុជា ដែលបានវិនិយោគ $៤០លាន ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤
នៅក្នុងការជំរុញដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគី ប្រទេសជប៉ុនបានវិនិយោគជាង ៤០លានដុល្លារ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ដោយរក្សាបាននូវជំហររបស់ខ្លួនជាអ្នកវិនិយោគធំជាងគេទី៧ នៅក្នុងប្រទេស។ ការអភិវឌ្ឍន៍នេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ដែលទើបបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សមាគមអ្នកឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា នាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំផ្គូផ្គងពាណិជ្ជកម្មឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងរវាងអ្នកវិនិយោគមកពីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អ្នកវិនិយោគជប៉ុននៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ បន្ថែមពីនេះ ទីភ្នាក់ងារជប៉ុន (JETRO) ប្រចាំនៅកម្ពុជា និងថៃបានសហការរៀបចំសិក្ខាសាលាដែលរៀបចំឡើងដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលកំពុងស្វែងរកការវិនិយោគតាមរយៈយុទ្ធសាស្រ្តថៃ +១។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីទី១ និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរដល់សមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ២០២៤ ដែលនេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងជំរុញការវិនិយោគទ្វេភាគី។ លើសពីនេះ ឯកឧត្តម ចាន់ថុល ក៏បានប្រកាសពីផែនការសម្រាប់ការដាក់ឱ្យដំណើរការនាពេលខាងមុខនៃប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬហៅកាត់ថា(cdcIPM) ដែលមានគោលបំណងជួយសម្រួលដល់ដំណើរការដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានសិទ្ធិ (QIP) ដោយអនុញ្ញាតឱ្យអ្នកវិនិយោគដាក់ពាក្យស្នើសុំតាមអ៊ីនធឺណិតគ្រប់ពេលវេលា និងពីគ្រប់ទីតាំង។ តាមរយៈប្រព័ន្ធឌីជីថលថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងការតភ្ជាប់ជាមួយក្រសួងពាក់ព័ន្ធ និងសម្រួលដល់ការចុះឈ្មោះគម្រោង។ គួររំលឹកថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៤៦ […]
សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ
ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀត។ ដោយទទួលស្គាល់ពីគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការវិនិយោគដែលកំពុងបន្ត ហើយក៏បានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់វិស័យកសិកម្ម។ […]
ក្រុមហ៊ុនផលិតសម្ភារៈសំណង់ឈានមុខគេនៅកូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ក្រុមហ៊ុន Heungkuk Industry ជាក្រុមហ៊ុនផលិតសម្ភារៈសំណង់ឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈជំនួបនេះ លោក Lee Kee Yun បានឱ្យដឹងថា Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត បានគាំទ្រនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានលើកឡើងអំពីសក្តានុពលនៃស្វាយចន្ទី ដែលអាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង […]