City Center ទីក្រុងមួយដែលធ្វើឲ្យក្រុងតាខ្មៅចាំងចែងឡើង

នៅឆ្នាំ ២០១៨ ក្រុងតាខ្មៅនឹងក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍អចលនទ្រព្យមួយ ដោយសារតែមានការសាងសង់នៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មខ្នាតធំដំបូងគេហៅថា Center City Ta Khmao។

គម្រោងនេះមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញនៅតាមបណ្តោយមាត់ទន្លេទន្លេបាសាក់ ហើយត្រូវបានសាងសង់នៅលើផ្ទៃដី ១៥.៤៦៣ ម៉ែត្រការ៉េ ព្រមទាំងមានផ្ទៃដីដែលមានទេសភាពស្រស់ស្អាត់ព័ទ្ធជុំវិញទំហំ ១០.៦៦៨ម៉ែត្រការ៉េផងដែរ ហើយនឹងបង្ហាញខ្លួនជាមួយនូវអចលនទ្រព្យប្រណីតៗជាច្រើន។ ក្នុងនោះនឹងមានអាគារខុនដូ ២៧ ជាន់ចំនួន២ ដែលមានបន្ទប់សរុបចំនួន ៤៨៤ ហ៊ុំព័ទ្ធដោយផ្ទះពាណិជ្ជកម្មចំនួន ៦០ អាគារពាណិជ្ជកម្មចំនួន ៨ ផ្សារទំនើបដែលមាន ២ ជាន់ ព្រមទាំងចំណតរថយន្តដែលមាន ៣ ជាន់។ ជាមួយគ្នានេះដែរ មួយជាន់នៃអគារនេះនឹងត្រូវបានធ្វើឡើងសម្រាប់ផ្តល់សេវាកម្សាន្ត រួមទាំងកន្លែងហាត់ប្រាណ អាងហែលទឹក ផ្លូវរត់ហាត់ប្រាណ និងសួនកុមារ។

បណ្តុំអាគារនេះត្រូវបានកសាងឡើងដោយក្រុមហ៊ុន Tang Kung Group ក្រោមឈ្មោះគម្រោងថា The River Premium Developments ដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Tang Kung Group និងវិនិយោគិនម៉ាឡេស៊ីជាម្ចាស់ក្រុមហ៊ុន Australia-based Riverside Group ។

ក្រុមហ៊ុន Tang Kung Group មានបទពិសោធន៍ជិត ២០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ដោយចាប់ផ្តើមដំបូងដោយការវិនិយោគនៅក្នុងការលក់អចលនទ្រព្យ ហើយក៏ពង្រីកជំនួញទៅជាការអភិវឌ្ឍបូរីដូចជា បូរីពេជ្រ និងបូរី River Town និងមានអាជីវកម្មជាច្រើនទៀត។

ដោយសារតែសាវតាយ៉ាងល្អទូលំទូលាយនៃអ្នកអភិវឌ្ឍន៍ ទើបគម្រោងនេះក្លាយជាគម្រោងអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះដែលមានគុណភាពល្អជាងគេដែលរួមមាន លំនៅដ្ឋាន អាគារពាណិជ្ជកម្ម និងកន្លែងកម្សាន្ត។ ក្នុងនោះដើម្បីធានាបាននូវគុណភាពខ្ពស់ ក្រុមហ៊ុនបានរួមបញ្ចូលការរចនាបែបទំនើប និងស្ថាបត្យកម្ម ចូលទៅក្នុងគម្រោងទីមួយរបស់ខ្លួនដើម្បីបំពេញទីផ្សារកម្ពុជា។ គុណភាពថ្នាក់ដំបូង គឺជាគន្លឹះរបស់វប្បធម៌ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ ហើយត្រូវធានាប្រើប្រាស់គ្រឿងសម្ភារសំណង់ដែលមានម៉ាកល្បី ដើម្បីរក្សាបាននូវស្តង់ដារអន្តរជាតិ។

ឧកញ៉ា តាំង គង់ ប្រធាននិងនាយកប្រតិបត្តិនៃគម្រោងនេះបានលើកឡើងថា Center City ដែលស្ថិតនៅចំកណ្តាលបេះដូងនៃក្រុងតាខ្មៅ ហើយដែលអាចមើលឃើញទន្លេបាសាក់ នឹងធ្វើឲ្យCenter City ក្លាយជាកន្លែងរស់នៅលំដាប់ថ្នាក់ពិភពលោកដែលល្អបំផុត។ លោកបានបន្ថែមថា Center City មានភាពខុសប្លែកពីការអភិវឌ្ឍផ្សេងទៀតដោយសារទីតាំងដ៏ស្ងប់ស្ងាត់ និងដ៏វិចិត្រនៅមុខទន្លេបាសាក់ ព្រមទាំងផ្តល់ភាពងាយស្រួលគ្មានអ្វីប្រៀប។ គម្រោងនេះក៏ផ្តល់ផងដែរដល់អតិថិជននូវជម្រើសក្នុងការធ្វើជាម្ចាស់ហាងយ៉ាងធំទូលាយដែលល្អឥតខ្ចោះសម្រាប់អាជីវកម្ម។ ម្យ៉ាងទៀត គម្រោងនេះមានបន្ទប់ខុនដូដែលល្អបំផុត ផ្សារទំនើបដ៏ប្រណិត ព្រមទាំងកន្លែងកម្សាន្តកម្រិតថ្នាក់ពិភពលោកនៅក្នុងទីតាំងតែមួយ។ អតិថិជនគោលដៅសម្រាប់អ្នកអភិវឌ្ឍន៍គឺអ្នកទិញទាំងក្នុងស្រុក និងក្រៅស្រុក ។ បើយោងតាមឧកញ៉ា តាំង គង់ ក្រុមហ៊ុនរបស់លោកមានយុទ្ធសាស្ត្រផ្សេងទៀតក្នុងការប្រមើលមើលពីមជ្ឈមណ្ឌលអចលនទ្រព្យនាពេលអនាគត ដែលក្នុងនោះលោកមើលឃើញថា ក្រុងតាខ្មៅនឹងក្លាយជាទីកន្លែងបន្ទាប់នៅក្នុងប្រទេសកម្ពុជា។

ដូចតាមការទស្សន៍ទាយរបស់ស្ថាបត្យករ និងអ្នករៀបចំផែនការទីក្រុងបំផុតដ៏ល្បីឈ្មោះរបស់កម្ពុជា លោក​ វណ្ណ មូលីវណ្ណ រាជធានីភ្នំពេញនឹងបន្តរីកឆ្ពោះទៅរកក្រុងតាខ្មៅ ព្រោះថាតំបន់នេះមានភាពធន់នឹងទឹកជំនន់ខ្លាំងជាងគេសម្រាប់ពេលបច្ចុប្បន្ន​ និងពេលអនាគត។ ដូចនេះហើយ អ្នកអភិវឌ្ឍន៍នៅ Center City មើលឃើញតំបន់នេះថាមាននិរន្តរភាពបំផុតសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន ដូចការយល់ដឹងរបស់អ្នកជំនាញលោក វណ្ណ មូលីវណ្ណ។

ការងារសាងសង់ក្នុងគម្រោងអភិវឌ្ឍន៍នេះចាប់ផ្តើមកាលពីឆ្នាំមុន ហើយចែកចេញជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ នឹងមានហាង ហើយឥឡូវគឺនៅក្នុងដំណាក់កាលការលក់ដំបូង ចំណែកតម្លៃសម្រាប់ផ្សារទំនើប និងបន្ទប់ខុនដូទាំងអស់ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញក្នុងអំឡុងពេលដំណាក់កាលទី ២ និងទី ៣ ក្នុងពេលប៉ុន្មានខែខាងមុខនេះ៕

- Video Advertisement -