សាលាក្រុងដាក់ចេញផែនទីចង្អុលផ្លូវ ៥ ចំណុច ដើម្បីប្ដូរទីក្រុងភ្នំពេញជា Smart City

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំនុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City នៅពេលអនាគតដ៏ខ្លី។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញផែនទីបង្ហាញផ្លូវក្នុងវេទិកាសាធារណៈ និងឯកជនលើកទី៣ ស្តីពី “ការអភិវឌ្ឍន៍ទីក្រុងកម្ពុជា-ជប៉ុន” ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។

យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល។

សសរស្ដម្ភទី ១ គឺការគ្រប់គ្រងការប្រើប្រាស់ដីធ្លី។ រដ្ឋបាលរាជធានីភ្នំពេញកំពុងត្រៀមប្រើប្រាស់បច្ចេកវិទ្យា One Global Digital Mapping Platform ដែលអាចឱ្យមន្រ្តី ឬភាគីពាក់ព័ន្ធទាញយកទិន្នន័យផែនទីប្រើប្រាស់ដីក្នុងក្រុងបានដោយពិតៗជាក់ស្តែង ឬហៅថា Real Time ។ គម្រោងចំនួន ៣ កំពុងត្រូវបានស្នើឡើង ដូចជា គម្រោង One Map គម្រោង 3D Integrated City និង PP Digital Twins។

ដោយឡែកសសរស្ដម្ភទី ២ គឺផ្នែកសន្ដិសុខ ដោយសាលាក្រុងគ្រោងនឹងបំប្លែងកាមេរ៉ាសុវត្ថិភាពដែលមានស្រាប់ជាង ១០០០ កន្លែង ទៅជាកាមេរ៉ាឆ្លាតវៃតាមរយៈគម្រោងចំនួន ២ គឺគម្រោង The One Camera និងគម្រោង From Action to Prevention Smart Techs។

សសរស្ដម្ភទី ៣ គឺសេវាដឹកជញ្ជូន ដែលរដ្ឋបាលគ្រោងនឹងអនុវត្តគម្រោងចំនួន ៣ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ ក្នុងនោះ ជប៉ុនក៏កំពុងសិក្សាគម្រោងស្ថានីយរថយន្តក្រុងឆ្លាតវៃ ដែលរំពឹងថានឹងបញ្ចប់ក្នុងខែមីនា នេះផងដែរ។

ការគ្រប់គ្រងសំរាម ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ និងបរិស្ថាន គឺជាសសរស្តម្ភទី៤។ ក្រោមផែនការនេះ រាជធានីភ្នំពេញនឹងបង្កើតជាស្ថានីយគ្រប់គ្រងកាកសំណល់ និងហានិភ័យគ្រោះមហន្តរាយឆ្លាតវៃ។

ការគ្រប់គ្រងឌីជីថល ជាសសរស្តម្ភទី ៥ ដែលរដ្ឋបាលនឹងងាកមកប្រើប្រាស់ការគ្រប់គ្រងបែបអេឡិចត្រូនិក និងការទំនាក់ទំនងអន្តរសកម្ម និងការលើកកម្ពស់ ការយល់ដឹងអំពីឌីជីថលក្នុងចំណោមមន្ត្រី។

ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងលឿនជាងមុន រដ្ឋបាលរាជធានីភ្នំពេញក៏បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ដូចជា AIMF, EU, Japan MLIT, JICA, ADB ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបាលរាជធានីភ្នំពេញ និង AIMF ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងចីរភាព

រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ […]

ជប៉ុនគ្រោងធ្វើទំនើបកម្មសេវាដឹកជញ្ជូនសាធារណៈនៅសៀមរាបដោយប្រើបច្ចេកវិទ្យាថ្មីហៅថា MaaS

រដ្ឋបាលសាលាខេត្តសៀមរាប និងប្រធានក្រុម Nippon Koei បានពិ […]

JICA: គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនៅខែមេសា ឆ្នាំ២០២២

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឱ្យដឹង […]

ការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ Port EDI សម្រេចជិត ១០០% ហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី […]

ក្រសួងដែនដីជប៉ុន និង JICA សម្រេចចាប់ផ្ដើមអនុវត្តគម្រោង ៤ ធំៗ ជំរុញសៀមរាបជាក្រុងឆ្លាតវៃ

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្ […]

ជប៉ុនកំពុងពន្លឿនរៀបចំផែនការមេ Smart City និងប្រព័ន្ធអនាម័យស្ដង់ដារនៅសៀមរាបខាងកើត

ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងជួយកម្ពុជាពន្លឿន […]