CMED Construction: ក្រមហ៊ុនសាងសង់ក្នុងស្រុក ប្រកបដោយគុណភាពស្តង់ដារអន្តរជាតិ
ស្របពេលដែលកំពុងសាងសង់បង្ហើយ នូវគម្រោងលំនៅដ្ឋានដ៏ប្រណិតលំដាប់ផ្កាយប្រាំដំបូងរបស់ខ្លួននៅសង្កាត់ជ្រោយ ចង្វារ បច្ចុប្បន្នក្រុមហ៊ុន CMED Construction Co. , Ltd ដែលជាក្រុមហ៊ុន សាងសង់បង្កើតឡើងដោយស្ថាបនិកជាជនជាតិខ្មែរសុទ្ធសាធ បាននឹងកំពុងដំណើរការ សាងសង់លើគម្រោងសំខាន់ៗ ពីរ ផ្សេងទៀត រួមមាន គម្រោងអគារការិយាល័យ របស់ ក្រុមហ៊ុន វិនិយោគទុន អាណិកជន កម្ពុជា (OCIC) និងគម្រោងអគារខុនដូ L’attrait Boeung Keng Kang។

គម្រោងអគារការិយាល័យរបស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) បាន ចាប់ផ្តើមសម្ពោធបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៧ ហើយគ្រោងនឹង
បញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៩។ រីឯ គម្រោងខុនដូ L’attrait Boeung Keng Kang បានចាប់ផ្តើមដំណើរការសាងសង់ ក្នុងខែមករា ឆ្នាំ២០១៨ ហើយ គ្រោងនឹង បញ្ចប់នៅចុងឆ្នាំ ២០២០។
គម្រោងអគារការិយាល័យរបស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជា អគារកម្ពស់ ១៩ ជាន់ ស្ថិតនៅលើទំហំផ្ទៃ ដីសាងសង់សរុប ២៧.០០០ ម៉ែត្រកា៉រេ ក្នុងតំបន់ជ្រោយចង្វារ ដែលអគារទាំងមូលនេះ រួមមាន ចំណតរថយន្តជាច្រើនជាន់ ទីតាំង សំរាប់ជួល ទីតាំងការិយាល័យធំទូលាយតំបន់បរិស្ថានបៃតង បន្ទប់ប្រជុំ សាលសន្និសិទ្ធព្រមទាំងសេវាកម្មដទៃជាច្រើនទៀត។

ដោយឡែកគម្រោងខុនដូ L’attrait Boeung Keng Kang ជាអគារកម្ពស់ ២៦ ជាន់ ស្ថិតនៅលើផ្ទៃដីសាងសង់សរុប ៩.៣៦១ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅក្នុង តំបន់បឹងកេងកង ១ ដែលជាបេះដូងនៃ រាជធានីភ្នំពេញ។ អគារខុនដូនេះមានចំនួន ១៤៩យូនីត ដែលផ្តល់នូវជំរើសក្នុងការរស់នៅយ៉ាងសំបូរបែប ក្នុងនោះរួមមានខុនដូ ប្រភេទស្ទូឌីយោ (Studio) ប្រភេទមួយបន្ទប់ គេង (one-bedroom) ប្រភេទពីរបន្ទប់ គេង (two-bedroom) និងខុនដូ ប្រភេទ ផែនហោស៍ (Penthouse) ព្រមជាមួយ សួនច្បារលើដំបូលអគារដ៏ប្រណិត ដែលជា ទីតាំងដ៏ទាក់ទាញមួយ សំរាប់លោកអ្នកដែល មានបំណង ចង់ស្វែងរកទីកន្លែងសំរាកលំហែ អារម្មណ៍នៅកណ្តាលទីក្រុង។
ស្ថិតក្រោមបាវចនា “សាងសង់ឲ្យល្អ បំផុត (Build for the Best)” ក្រុមហ៊ុន CMED Construction បាននាំមកនូវបច្ចេក- វិទ្យា Passive Solar ដ៏ទំនើបមកកាន់ ប្រទេសកម្ពុជា។ បច្ចេកវិទ្យានេះប្រើប្រាស់ ប្រភេទកញ្ចក់ពិសេស facade lourves និង screen system ដើម្បីជួយកាត់បន្ថយ បរិមាណពន្លឺព្រះអាទិត្យ និងកំដៅដែល ចាំង ចូលទៅក្នុងផ្ទៃអគារ ក្នុងគោលបំណងសំចៃ ការប្រើប្រាស់ថាមពល។ គូសបញ្ជាក់ថា បច្ចេកវិទ្យានេះ ក៏ត្រូវបានអនុវត្តទៅលើ គម្រោងដែលកំពុងដំណើរការសាងសង់ ទាំងពីរខាងលើផងដែរ។
ក្រុមហ៊ុន CMED Construction បាន បង្កើតឡើងនៅឆ្នាំ ២០១៥ ហើយអាចចាត់ ទុកបានថា ជាក្រុមហ៊ុនក្នុងស្រុកសុទ្ធសាធ ដំបូងគេ ដែលផ្តល់នូវកញ្ចប់សេវាកម្មសាង-សង់រួមបញ្ចូលគ្នាតែមួយ (Single-source and one-stop-shop service) ជូនដល់ អតិថិជន ដោយផ្តោតសំខាន់ទៅលើគុណភាពតាមបែបស្តង់ដារអន្តរជាតិ។
CMED Construction ផ្តល់នូវកញ្ចប់ សេវាកម្មដ៏ពេញលេញមួយសម្រាប់ដំណើរការសាងសង់ទាំងមូល រួមមានការសិក្សាពី លទ្ធភាពប្រតិបត្តិគម្រោង ការរៀបចំផែនការ ការរចនាប្លង់ ការប៉ាន់ស្មានតម្លៃរហូតដល់ ការសាងសង់ត្រូវបានបញ្ចប់។ CMED Construction រួមបញ្ចូលគ្នានូវ នីតិវិធី និងដំណើរ ការដ៏ស្មុគ្រស្មាញ ក្នុងការសាងសង់ទាំងនេះឲ្យ ទៅជាកិច្ចការដ៏សាមញ្ញមួយ ដែលជួយសន្សំ សំចៃការចំណាយ និងពេលវេលា ព្រមទាំង ធានាអោយបាននូវប្រសិទ្ធិភាព និងគុណភាព ជូនដល់អតិថិជនរបស់ខ្លួន។
លោក Dai Inomata នាយកគ្រប់គ្រង ទូទៅនៃក្រុមហ៊ុន CMED Construction បានមានប្រសាសន៍ថា “គោលបំណងចម្បង របស់ក្រុមហ៊ុនរបស់យើងខ្ញុំ គឺផ្តល់នូវការសាងសង់មួយប្រកបដោយគុណភាព ស្តង់ដារអន្តរ-ជាតិដល់ទីផ្សារកម្ពុជាក្នុងតម្លៃសមរម្យ”។
លោកក៏បានបន្ថែមទៀតថា “តទៅនេះ ការសាងសង់មិនមែនជាកិច្ចការដ៏ស្មុគស្មាញនិងតំរូវឲ្យចំណាយពេលវេលាច្រើនទៀតទេ។អតថិិជនអាចទទួលបាននូវកញ្ចប់សេវាកម្មសាងសង់មួយដ៏ងាយស្រួលត្រឹមតែមួយកន្លែងជាមួយ CMED Construction។

