មនុស្សជាង ២ ម៉ឺននាក់បានចូលរួម ពិព័រណ៍ Aluminium China 2018

ពិព័រណ៍ឧស្សាហកម្មអាលុយមីញ៉ូមប្រចាំឆ្នាំ២០១៨របស់ប្រទេសចិន «ALUMINIUM CHINA 2018 and Lightweight Asia 2018»ត្រូវបានបញ្ចប់ដោយមានការចូលរួមពីសំណាក់អ្នកជំនួញ និងភ្ញៀវដទៃទៀតចំនួនប្រមាណជា ២៤៧៨៩ នាក់មកពីបណ្តាប្រទេសជាង ៧០ប្រទេសទូទាំងពិភពលោក។ ព្រឹត្តការណ៍ពិព័រណ៍ដ៏ធំមួយនេះបានធ្វើឡើងកាលពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ នៅឯមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិស៊ាងហៃឬShanghai New International Exhibition Centre (SNIEC)ស្ថិតក្នុងទីក្រុងស៊ាងហៃប្រទេសចិន។ សូមបញ្ជាក់ផងដែរថា ពិព័រណ៍ខ្នាតធំខាងលើនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនReed Exhibitions Greater China ដែលជាក្រុមហ៊ុនទទួលរៀបចំពិព័រណ៍និងកម្មវិធីផ្សេងៗនៅក្នុងប្រទេសចិន។ ជាការកត់សម្គាល់ ពិព័រណ៍ខាងលើ គឺបាននាំមកនូវបច្ចេកវិទ្យានិងផលិតផលចុងក្រោយទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូមដោយផ្តោតទៅលើការច្នៃប្រឌិតថ្មីៗដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងបង្គុំរថយន្តទម្ងន់ស្រាល និងពហុសម្ភារៈអាលុយមីញ៉ូមជាច្រើនបែបទៀត។ ដោយមានការគាំទ្រយ៉ាងខ្លាំងក្រុមហ៊ុន Reed Exhibitions Greater Chinaនឹងរៀបចំ Aluminium China 2019 and Lightweight Asia 2019នៅឆ្នាំក្រោយចាប់ពីថ្ងៃទី១០ខែកក្កដាដល់ថ្ងៃទី១២ខែកក្កដានៅឯមជ្ឈមណ្ឌលសន្និបាតអន្ដរជាតិសៀងហៃ (SNIEC)ដដែល។

អាន​បន្ថែម

ជប៉ុនគ្រោងបោះទុនជាង ១ប៊ីលានបង្កើតឧទ្យានSafari ដ៏ធំមួយនៅកម្ពុជា

កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុនជប៉ុន BM Nature Safari Co., Ltdដើម្បីបង្កើតឧទ្យាន Safari ថ្មីមួយនៅខេត្តព្រះវិហារ។ ការបង្កើតឧទ្យាន Safari គឺស្ថិតនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបរបស់រាជបណ្ឌិត្យសភាក្នុងផ្ទៃដីប្រមាណជា១១៤ហិកតាក្នុងគោលបំណង់ដើម្បីអភិរក្សសត្វព្រៃនិងជីវចម្រុះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលចុះហត្ថលេខាទៅលើអនុស្សរណៈយោគយល់ខាងលើនេះលោក Kinoshita Sori ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BM Natural Safari Co. , Ltd បានមានប្រសាសន៏ថា៖ក្រុមហ៊ុនរបស់លោកគ្រោងនិងចំណាយថវិកាប្រមាណជាង១ប៊ីលានសម្រាប់គម្រោងសិក្សាខាងលើនេះ។ សូមបញ្ជាក់ផងថាកញ្ចប់ថវិកាខាងលើនេះ នឹងប្រើប្រាស់ទៅលើគម្រោងចំនួន ៤ រួមមាន ១) ការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វព្រៃនិងជីវចម្រុះគ្រប់ប្រភេទនៅក្នុងឧទ្យាន២) ការប្រមូលនិងទទួលសត្វព្រៃគ្រប់ប្រភេទដែលកំពុងរងគ្រោះនិងជិតផុតពូជឬប្រភេទសត្វកម្រដែលមាននៅក្នុងនិងក្រៅប្រទេសមកអភិរក្សនិងថែទាំក្នុងឧទ្យាន៣) ការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញសត្វព្រៃនិងឧទ្យានុរក្សដែលមានទីតាំងនៅក្នុងឧទ្យាននិង ៤) ការសិក្សារៀបចំផែនការមេក្នុងការបង្កើតសួនសាហ្វារីដើម្បីគ្រប់គ្រងនិងអភិរក្សសត្វព្រៃនិងជីវចម្រុះក្នុងឧទ្យាន។

អាន​បន្ថែម

ចិនបោះទុនជាង ៧០ លានដុល្លារសង់ឧទ្យានវប្បធម៌កម្ពុជា-ចិន នៅទីក្រុងអង្គរសៀមរាប

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បានបណ្ដាក់ទុនជាង ៧០ លានដុល្លារ ដើម្បីសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន ដ៏ធំមួយនៅក្នុងក្រុងអង្គរ ខេត្តសៀមរាប

អាន​បន្ថែម

រីស៉តជាប់ឆ្នេរដ៏ធំនិងដំបូងគេនៅអាស៊ីអាគ្នេយ៍នឹងបង្ហាញខ្លួនក្នុងខេត្តព្រះសីហនុ

រូបភាពដោយ ព្រីនស៍ ធាន ស៊ី វ៉ាន កាលពីថ្ងៃទី១ ខែសីហានេះ ក្រុមហ៊ុន Prince Real Estate Group (Cambodia) បានបើកការសាងសង់ជាផ្លូវការនូវ គម្រោងរីស៉ត Prince Tian Xi ដ៏ធំមួយនៅខេត្តព្រះសីហនុ ដែលជារីស៉តជាប់ឆ្នេរប្រភេទសេវាកម្មពេញលេញនិងសំបូរបែប ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងអាស៊ីអាគ្នេយ៍។ គម្រោង Prince Tian Xi Wan (ព្រីនស៍ ធាន ស៊ី វ៉ាន) នេះ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ ដោយនឹងមានទំហំអភិវឌ្ឍន៍សរុបជាង ៣០ម៉ឺន ម៉ែត្រការ៉េ។ ចំនុចដែលពិសេសហើយប្លែកនៃគម្រោងនេះ គឺការរួមបញ្ចូលគ្នានូវសេវាកម្មជាច្រើនក្នុងទីតាំងតែមួយរួមមាន សណ្ឋាគារផ្កាយ៥-៦ សណ្ឋាគារប៊ូទិក អាផាតមេន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ព្រីនស៍ ធាន ស៊ី វ៉ាន គឺបង្កើតឡើងដើម្បីផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន និងពាណិជ្ជកម្មលំដាប់អន្តរជាតិដល់អតិថិជន។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនយក្សចិនមួយនេះ កាលពីថ្ងៃទី ៣១ ខែកក្កដា […]

អាន​បន្ថែម

សារៈសំខាន់នៃបញ្ញត្តិស្តីពីការដោះស្រាយវិវាទនៅក្នុងកិច្ចសន្យាសាងសង់

គូភាគីដែលចុះកិច្ចសន្យាសាងសង់ជាទូទៅមិនបានយកចិត្តទុកដាក់លើបញ្ញត្តិស្តីពីការដោះស្រាយវិវាទនៅក្នុងកិច្ចសន្យារបស់ខ្លួននោះទេ។ ទោះជាយ៉ាងណា ការព្រាងបញ្ញត្តិនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះថាវាអាចមានឥទ្ធិពលយ៉ាងខ្លាំងលើការអនុវត្តសាលក្រម ឬសេចក្តីសម្រេចនៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មសំណង់ដោយមានការអភិវឌ្ឍគម្រោងអន្តរជាតិដែលប្រកបដោយភាពស្មុគស្មាញនិងច្នៃប្រឌីតជាច្រើននៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើការរីកចម្រើននេះ គេត្រូវកត់សម្គាល់ថាឧស្សាហកម្មសំណង់តែងតែត្រូវបានចាត់ទុកថាជាឧស្សាហកម្មមួយដែលងាយមានវិវាទបំផុតដោយសារតែភាពស្មុគស្មាញ និងរយៈពេលដ៏វែងនៃគម្រោងសាងសង់ និងចំនួននៃភាគីពាក់ព័ន្ធ។ ដូច្នេះ ជាទូទៅគូភាគីដាក់បញ្ចូលនូវបញ្ញត្តិស្តីពីការដោះស្រាយវិវាទនៅក្នុងកិច្ចសន្យាសាងសង់របស់ខ្លួន ស្របតាមអ្វីដែលគូភាគីបានកំណត់ជាយន្តការនៃការដោះស្រាយវិវាទរបស់ខ្លួន។ ពួកគេមានសិទ្ធិជ្រើសរើសយករវាង (១) ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការដែលអនុវត្តជាទូទៅ (២) ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែល រួមមាន មជ្ឈត្តកម្មក្នុងស្រុក ឬមជ្ឈត្តកម្មអន្តរជាតិ។ ថ្មីៗនេះយើងបានមើលឃើញថា គូភាគីជាច្រើនស្ទាក់ស្ទើរក្នុងការជ្រើសរើសតុលាការកម្ពុជាដើម្បីដោះស្រាយវិវាទរបស់ពួកគេ ហើយជាទូទៅពួកគេដាក់បញ្ជូនវិវាទរបស់ខ្លួនទៅកាន់តុលាការបរទេស ឬមជ្ឈត្តកម្មក្នុងស្រុក ឬមជ្ឈត្តកម្មបរទេសដើម្បីដោះស្រាយ។ ក្នុងករណីបែបនេះ មានការផ្តល់អនុសាសន៍ថា គូភាគីគួរតែពិនិត្យជាមុនសិនថាតើតុលាការ ឬមជ្ឈត្តកម្មអាចដោះស្រាយផ្នែកច្បាប់ដែលគ្រប់គ្រងលើកិច្ចសន្យានោះឬទេ និងថាតើបញ្ញត្តិស្តីពីការដោះស្រាយវិវាទនោះមានសុពលភាពនៅក្រោមច្បាប់នោះដែរឬទេ។ ជាមួយគ្នានេះ ប្រសិនបើគូភាគីមានសិទ្ធិក្នុងការជ្រើសរើសតុលាការបរទេសដើម្បីដោះស្រាយវិវាទរបស់ខ្លួននោះ សិទ្ធិជ្រើសរើសនេះអាចមានឥទ្ធិពលលើឱកាសរបស់ពួកគេក្នុងការទទួលសាលក្រមស្ថាពររបស់តុលាការបរទេសដែលអាចអនុវត្តបាននៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ ដើម្បីឲ្យសាលក្រមស្ថាពររបស់តុលាការបរទេសអាចអនុវត្តបាននៅក្នុងប្រទេសកម្ពុជា មានល័ក្ខខ័ណ្ឌជាច្រើនដែលត្រូវបំពេញ។ យោងមាត្រា ១៩៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី «សាលក្រមស្ថាពររបស់តុលាការបរទេសត្រូវមានអានុភាព លុះត្រាតែបានបំពេញល័ក្ខខ័ណ្ឌទាំងអស់ដូចខាងក្រោមនេះ៖ -បើសិទ្ធិជម្រះក្តីរបស់តុលាការបរទេសត្រូវបានទទួលស្គាល់ដោយច្បាប់ ឬសន្ធិសញ្ញា ឬអនុសញ្ញា។ -បើចុងចម្លើយដែលចាញ់ក្តី បានទទួលការបញ្ជូនដីកាកោះហៅ ឬដីកាបង្គាប់ដែលចាំបាច់ដើម្បីចាប់ផ្តើមនីតិវិធី ឬមិនបានទទួលទេតែបានឆ្លើយដោះសារតបចំពោះបណ្តឹងនោះ។ -បើខ្លឹមសារនៃសាលក្រម និងនីតិវិធីនៃបណ្តឹងនោះ មិនប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ឬទំនៀមទម្លាប់ល្អនៃព្រះរាជាណាចក្រកម្ពុជា។ -បើមានការធានាទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជានិងបរទេសដែលតុលាការនោះស្ថិតនៅ។ […]

អាន​បន្ថែម

ធនាគារជាតិ៖ ឥណទានក្នុងវិស័យសំណង់និងអចលទ្រព្យ ពុំទាន់មានហានិភ័យនៅឡើយទេ

ក្នុងការវាយតម្លៃហានិភ័យស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារជាតិបានអោយដឹងថាឥណទានក្នុងវិស័យសំណង់និងអចលនទ្រព្យ គឺនៅមានគុណភាពល្អប្រសើរ។

អាន​បន្ថែម

ចំណតនាវាដឹកអ្នកដំណើរឫស្សីកែវ-តាខ្មៅ បើកសម្ពោធជាផ្លូវការ

កាលពីនៅព្រឹកថ្ងៃ១ ខែសីហា ឆ្នាំ ២០១៨ នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដែលជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយដែលមិនធ្លាប់មានពីមុនមករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាការពិតណាស់ សមិទ្ធិផលថ្មីមួយនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នរួចមកហើយពីកាលពីថ្ងៃទី៦ មេសា ឆ្នាំ២០១៨ កន្លងមកនេះ ដែលអ្នកដំណើរអាចធ្វើដំណើរបានដោយឥតគិតថ្លៃរយៈពេល ៤ ខែ ចាប់ពីខែមេសា ដល់ខែ កក្កដា (អានបន្ថែម)។ នៅក្នុងដំណាក់ដំបូងនេះ ក្រសួងសាធារណការបានដាក់អោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង ដោយ ២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat។ ក្នុងនោះដែរ នាវានីមួយៗ មានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ និងមានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណ ៤៥ នាទីរវាងចំណតនាវាដើមទី (ឬស្សីកែវ) ទៅចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាងរយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ ២ ទៅ ៣ ដង។ សេវាកម្មធ្វើដំណើរតាមនាវានេះ គឺបើកដំណើរចាប់ពីម៉ោង ៥:៣០ព្រឹក […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិនបញ្ចប់ការសាងសង់សណ្ឋាគារផ្កាយ៥ ថ្មីមួយទៀតនៅខេត្តព្រះសីហនុ

កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុន Prince Times Hotel Management Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សចិន Prince Real Estate Group (Cambodia) បានប្រកាសបញ្ចប់ការសាងសង់សណ្ឋាគារ Prince Times Hotel នៅខេត្តព្រះសីហនុ។ សណ្ឋាគារលំដាប់ផ្កាយ ៥ ខាងលើបានចាប់ផ្តើមការសាងសង់កាលពីដើមខែមេសា ឆ្នាំ២០១៨ លើផ្ទៃដីប្រមាណ១.២ហិកតា ដែលមានទំហំផ្ទៃក្រឡាសរុប ២៩០០០ម៉ែត្រការ៉េ ហើយគ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១៨ខាងមុខនេះ ។ សណ្ឋាគារ Prince Times Hotel នេះមានបន្ទប់ប្រណីតៗចំនួន ១៩៣ បន្ទប់បំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ ក្លឹបហាត់ប្រាណ អាងហែលទឹក បន្ទប់ហាត់យូហ្គា កន្លែងចតឧទ្ធម្ភាគចក្រនៅលើដំបូលអគារ និងជាពិសេស Sky Bar ដែលអាចមើលឃើញសម្រស់ដ៏ស្រស់ស្អាតរបស់ក្រុងព្រះសីហនុ។ ក្រៅពីគម្រោងសណ្ឋាគារ Prince Times Hotel នេះ ក្រុមហ៊ុន […]

អាន​បន្ថែម

គម្រោងពង្រីកផ្លូវចោមចៅ-បែកគូសជា ៤ គន្លងចាប់ផ្ដើមការដ្ឋានសាងសង់ហើយ

កាលពីថ្ងៃទី ទី៣០ ខែកក្កដា ក្នុងដំណើរចុះពិនិត្យមើលការដ្ឋានជួសជុលនៅកំណាត់ផ្លូវជាតិលេខ៤១ លេខ០៣ និងលេខ៣៣ ឯកឧត្តមស៊ុន ចាន់ថុលបានប្រាប់អ្នកសារព័ត៌មានថាកំណាត់ផ្លូវជាតិលេខ០៣ពីភ្នំពេញទៅដល់ចំណុចបែកគូសត្រូវបានបើកការដ្ឋានសាងសង់ហើយ។ ការកែលម្អរនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ០៣ត្រូវបានបែងចែកជា ២ កំណាត់គឺកំណាត់ផ្លូវចោមចៅ-បែកគូស និង កំណាត់ផ្លូវបែកគូស-កំពត។ចំពោះ កំណាត់ផ្លូវចោមចៅ-បែកគូសនឹងត្រូវធ្វើការពង្រីកអោយទៅជាផ្លូវ ៤ គន្លង ដោយមានទទឹងសរុប ២៤,៥ ម៉ែត្រ ចំណែកកំណាត់ផ្លូវបែកគូស-កំពតហើយបន្តទៅដល់វាលរិញ នឹងត្រូវលើកកម្ពស់គុណភាពផ្លូវពីDBSTទៅជាងផ្លូវបេតុងកៅស៊ូACដែលនឹងមានទទឹង ១២ ម៉ែត្រដែលសាងសង់ដោយក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd។ សូមបញ្ជាក់ផងថា ការកែលម្អរកំណាត់ផ្លូវជាតិលេខ០៣ នេះគឺធ្វើឡើងស្ថិតក្រោមប្រាក់កម្ចីសម្បទាន ២១៥ លានដុល្លារពីប្រទេសចិន។ ជាមួយគ្នានេះដែរ គម្រោងនេះក៏ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់២ របស់រាជរដ្ឋាភិបាល។(អានបន្ថែម) ជាការពិតណាស់ ផ្លូវជាតិលេខ០៣គឺមានសារៈសំខាន់ណាស់សំរាប់តភ្ជាប់រាជធានីភ្នំពេញទៅកាន់ខេត្តកំពតដែលជាខេត្តសំខាន់ក្នុងការផ្គត់ផ្គង់អំបិល សម្រាប់ប្រទេសកម្ពុជាក៏ដូចជាថ្មសម្រាប់ធ្វើជាស៊ីម៉ង់ត៍ផងដែរ។

អាន​បន្ថែម

ការបង្កើតកំណត់ត្រាពិភពលោកថ្មីលើការសាងសង់អគារខ្ពស់ៗ

SSCHWING Stetter ជាឈ្មោះម៉ាកម៉ាស៊ីនផលិតបេតុងដ៏ល្បីមួយដែលត្រូវបានប្រើប្រាស់ជាមួយការសាងសង់សំណង់អគារខ្ពស់ៗល្បីៗក្នុងពិភពលោក។ ម៉ាស៊ីនលាយបេតុង និងរថយន្តបូមបេតុងរបស់ SCHWING ត្រូវបានគេប្រើប្រាស់នៅទូទាំងពិភពលោកយ៉ាងជោគជ័យ នៅទីណាដែលត្រូវការបរិមាណបេតុងដ៏ច្រើនដើម្បីបូមចាក់ទៅកាន់ទីតាំងឆ្ងាយៗទាំងផ្តេក និងបញ្ឈរ។ SCHWING ផ្តល់នូវដំណោះស្រាយសម្រាប់បរិមាណបញ្ជូនខ្ពស់ជាមួយសម្ពាធបេតុងទាប ឬបរិមាណបញ្ជូនទាបជាមួយសម្ពាធបេតុងខ្ពស់ ដែលធានាបាននូវប្រសិទ្ធភាពខ្ពស់ទាំងពីរករណី។ គម្រោងសាងសង់អគារខ្ពស់ទាមទារឲ្យមានល្បាយបេតុងគុណភាពខ្ពស់និងជាប់ល្អ ដូចនេះម៉ាស៊ីនលាយបេតុងជាច្រើនស៊េរីរបស់ Stetter ដែលបំពាក់ដោយម៉ាស៊ីនលាយភ្លោះគឺជាជម្រើសដ៏ល្អ។ ម៉ាស៊ីនបូមបេតុង៖ ម៉ាស៊ីនបូមបេតុង និងរថយន្តចាក់បេតុងកម្ពស់ខ្ពស់ SCHWING គឺលឿន អាចទុកចិត្តបាន និងជួយសន្សំសំចៃសម្រាប់ការបូមចាក់បេតុងក្នុងស្ថានភាពលំបាកខ្លាំងជាមួយនឹងបេតុងដែលបានគណនាជាពិសេសសម្រាប់ការដ្ឋានសាងសង់ និងទៅតាមអាកាសធាតុ។ ដងបំពង់សម្រាប់ចាក់បេតុង (SPB): SCHWING SPB ត្រូវបានរចនារួមបញ្ចូលគ្នានូវលក្ខណៈអាចបត់បាន និងអាចតំឡើងបញ្ឈរបានខ្ពស់ ដើម្បីចាក់ពីខាងក្រៅ លើកបង្វិល ឬការរចនាពិសេសដែលអាចលើកឡើងទៅកាន់កន្លែងចាក់ដោយខ្លួនឯង។ លក្ខណៈពិសេសមួយទៀតគឺការបំបែកដងបំពង់ចាក់បេតុង ដែលអាចឱ្យ SPB បំបែកជាពីរផ្នែកសម្រាប់ជួយកាត់បន្ថយទម្ងន់ និងងាយស្រួលលើក។ ម៉ាស៊ីនលាយ៖ ម៉ាស៊ីនលាយបេតុង Stetter មានបទពិសោធន៍ក្នុងបច្ចេកវិទ្យាលាយបេតុជាង ៧២ឆ្នាំ មកហើយ។ ម៉ាស៊ីនលាយដែលផលិតដោយក្រុមហ៊ុន SCHWING Stetter មានបរិមាណទិន្នផលពី ១៨ ទៅ ២៤០ម៣ ក្នុងមួយម៉ោង ហើយមានភាពជឿជាក់ និងភាពរឹងមាំ១០០%។ […]

អាន​បន្ថែម