ធនាគារជាតិនៃកម្ពុជានឹងសាងសង់អគារការិយាល័យថ្មីតាមលំនាំប្រាសាទភ្នំ

កាលពីថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានបង្ហាញពីគម្រោងក្នុងការសាងសង់អគារទីស្នាក់ការកណ្ដាលថ្មីមួយជំនួសអោយអគារចាស់នាពេលបច្ចុប្បន្ន ក្នុងពេលឆាប់ៗខាងមុខនេះ។ បើយោងតាមសេចក្តីប្រកាសនៅក្នុងទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជាអគារថ្មីនេះនឹងសាងសង់តាមលំនាំរចនាសម្ព័ន្ធប្រាសាទភ្នំ។ ស្នាក់ការកណ្ដាលថ្មីនេះមិនត្រឹមតែជាការិយាល័យធ្វើការនោះទេប៉ុន្តែអគារនេះជានិមត្តរូបដែលបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក៏ដូចជាបង្ហាញពីភាពរឹងមាំ ភាពទំនើប និងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យធនាគារនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ គួរបញ្ជាក់ផងដែរថា អគារទីស្នាក់ការកណ្ដាលបច្ចុប្បន្នរបស់ធនាគារជាតិនៃកម្ពុជាមានទីតាំងនៅតាមបណ្តោយមហាវិថីនរោត្តមដែលចាប់តាំងពីឆ្នាំ ១៩៥៤ មកទីស្នាក់ការកណ្ដាលនេះត្រូវបានកែលម្អឡើងវិញជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយធនាគារជាតិនៃកម្ពុជាពុំទាន់បានចេញសេចក្តីលម្អិតអំពីគម្រោងនេះទេ ថានឹងប្រើថវិកាប៉ុន្មាន ឬ នឹងបញ្ចប់សាងសង់នៅពេលណា។ ធនគារជាតិនាពេលបច្វុប្បន្ន ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០០៣ ធនាគារជាតិនៃកម្ពុជាឆ្នាំ ១៩៩០ ធនាគារជាតិនៃកម្ពុជាឆ្នាំ ១៩៧៩ ធនាគារជាតិនៃកម្ពុជាឆ្នាំ ១៩៥៤

អាន​បន្ថែម

រដ្ឋាភិបាល លើកទឹកចិត្តឲ្យអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះតម្លៃសមរម្យ

ឯកឧត្តម វង្សី វីស្សុត ក្នុង​អង្គប្រជុំ ក្នុងស្មារតីគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានជីវភាពមធ្យម រដ្ឋាភិបាល បានជំរុញអោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំជាបទបញ្ញត្តិថ្មីមួយ ដោយលើកទឹកចិត្តឲ្យអ្នកអភិវឌ្ឍន៍ម្ចាស់លំនៅដ្ឋានឯកជនសាងសង់ជាលំនៅដ្ឋានមានតម្លៃសមរម្យ និង គិតអត្រាការប្រាក់ទាបសម្រាប់ការបង់រំលោះ គឺគិតត្រឹម៣០ភាគរយ នៃគម្រោងលំនៅដ្ឋានរបស់ពួកគេ។ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែមិថុនាកន្លងមកនេះថា៖ «រាជរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយថ្មីមួយ គឺការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ក្នុងន័យទាក់ទាញការវិនិយោគពីវិស័យឯកជន និងការវិនិយោគរបស់រដ្ឋ»។ យោងតាមឯកឧត្តមរដ្ឋលេខាធិការ បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងកំពុងធ្វើការវិនិយោគជាមួយ វិស័យឯកជន ដោយតម្រូវឲ្យមានការសាងសង់ លំនៅដ្ឋាន ដែលមានតម្លៃថោក ដោយក្រសួងមិនយកពន្ធទៅលើតម្លៃសាងសង់ រួមទាំងការជួយសហការសាងសង់ហេដ្ឋារចនាសម្ព័នដូចជា បណ្តាញលូ ផ្លូវថ្នល់ ដោយឥតគិតថ្លៃទៀតផង។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋលេខាធិការ ក្នុងអង្គប្រជុំនោះ។ ឯកឧត្តម បានបន្តថា៖ «ដោយសារតែរដ្ឋាភិបាលជួយជ្រុមជ្រែងដូច្នេះហើយ ម្ចាស់គម្រោង ត្រូវតែសាងសង់ផ្ទះក្នុងតម្លៃទាប ប្រកាសដល់អ្នកទិញអោយដឹងអំពីការបង់ប្រាក់រំលោះ និងជាពិសេសមិនត្រូវគិតការប្រាក់ខ្ពស់លើការបង់រំលោះនេះឡើយ»។

អាន​បន្ថែម

ផ្លូវជាតិលេខ៥៨ ឧត្តរមានជ័យ-ប៉ោយប៉ែត នឹងបញ្ចប់ការសាងសង់នៅដើមខែធ្នូនេះ

លូវជាតិលេខ៥៨ ជិតរួចរាល់១០០%ហើយ ផ្លូវជាតិលេខ៥៨ ដែលតភ្ជាប់ពីផ្លូវបំបែកផ្លុង ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ផ្លូវជាតិលេខ៥ ចំណុចភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នេះបើយោងតាមរបាយការណ៍របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ផ្លូវនេះជាប្រភេទផ្លូវ DBST ដែលមានប្រវែងសរុបចំនួន ១៧៤ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះដែរ ផ្លូវមួយខ្សែនេះសាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លាន ដុល្លារសហរដ្ឋអាមេរិក។

អាន​បន្ថែម

World Bank ផ្តល់ប្រាក់កម្ចីជាង ១០០លានដុល្លារសម្រាប់កែលម្អផ្លូវជាតិលេខ ៤

កាលពីថ្ងៃទី ១២ ខែកក្កដា ធនាគារពិភពលោក (World Bank) បានចុះហត្ថលេខាកិច្ចព្រមព្រៀងប្រគល់ប្រាក់កម្ចី ១១០លានដុល្លារ ដល់ប្រទេសកម្ពុជាដើម្បីកែលម្អ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤ ។

អាន​បន្ថែម

កម្ពុជាស្នើសុំជំនួយពីចិន ២០០ លានដុល្លារសាងសង់ផ្លូវកោះកុង-បាត់ដំបង

ឯកអគ្គរដ្ឋទូតចិន ឯកឪត្តម សៀង​ប៉ូ (ឆ្វេង) ពិភាក្សាជាមួយសម្តេចហ៊ុនសែន នៅឯពិធីសម្ពោធ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានប្រកាសថា កម្ពុជាគ្រោងនឹងស្នើសុំជំនួយពីរដ្ឋាភិបាលចិន ២០០ លានដុល្លារ ដើម្បីសាង់សង់ផ្លូវកោះកុង-ថ្មដា-សំឡូត។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៦ ថ្នល់កែង-អង្គ្រង កាលពីថ្ងៃទី ១១ មិថុនា កន្លងមកនេះ។ សំណើរនេះត្រូវបានលើកឡើងចំពោះមុខ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក សៀង ប៉ូ ដែលបានចូលរួមក្នុងពិធីសម្ពោធនោះដែរ។ កំណាត់ផ្លូវនេះគឺតភ្ជាប់ពី កោះកុង ទៅឃុំថ្មដាក្នុងខេត្តពោធិ៍សាត់ និងទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានប្រវែងសរុបប្រមាណ ២០០គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖ «កម្ពុជានឹងដាក់ស្នើសុំថវិកាសម្រាប់គម្រោងនេះជាចំណុចអាទិភាពទៅកាន់រដ្ឋាភិបាលចិន នៅក្នុងឆ្នាំនេះ ឫឆ្នាំក្រោយ។ សម្ដេចបានបន្តទៀតថា កំណាត់ផ្លូវនេះគឺជាផ្លូវមួយដែលសំខាន់ក្នុងការតភ្ជាប់កំពង់ផែដ៏សំខាន់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ ដែលចាំបាច់ត្រូវតែអភិវឌ្ឍន។

អាន​បន្ថែម

កំណាត់ផ្លូវជិត២៥០គ.ម. នៃផ្លូវជាតិលេខ៦ តម្លៃ២៥៥លានដុល្លារ ត្រូវបានសម្ពោធ

សម្តេច ហ៊ុន ​សែន អញ្ជើញកាត់​ខ្សែបូរ ក្នុង​ពិធី​សម្ពោធកំណាតផ្លូវជាតិលេខ៦ កំណាត់ផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីថ្នល់កែង ក្នុងខេត្តខេត្តកំពង់ចាម ទៅដល់អង្រ្គង ក្នុងខេត្តសៀមរាប ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាមសុន្ទរកថាបើករបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធនោះ ឲ្យដឹងថា គម្រោងផ្លូវថ្នល់ក្រាលបេតុង កៅស៊ូ AC នេះ ត្រូវបានសាងសង់ឡើងវិញ ដោយក្រុមហ៊ុនសំណង់ សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) និងចំណាយថវិកាសរុបប្រមាណ ២៥៥,០២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្ដការសាងសង់ ដោយប្រើរយៈពេលសាងសង់ចំនួន ៥០ខែ ចាប់ផ្តើមពីខែឧសភា […]

អាន​បន្ថែម

ចិញ្ចើមមហាវិថីព្រះនរោត្តមនឹងប្រែមុខមាត់ថ្មីក្នុងពេលឆាប់ៗនេះ

កាលពីពេលថ្មីៗនេះរដ្ឋាបាលរាជធានីភ្នំពេញបានប្រកាសពីគម្រោងរៀបចំផ្លូវសម្រាប់អ្នកថ្មើរជើងតាមបណ្ដោយចិញ្ចើមមហាវិថីព្រះនរោត្តមឡើងវិញចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងភ្នំពេញ។ បើយោងតាមការប្រកាសក្នុងទំព័រ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញការលើកកម្ពស់នេះគឺដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើងឱ្យបានល្អប្រសើរជាងមុន ដោយផ្លូវថ្មើរជើងថ្មីនេះក្រាលការ៉ូការឺឡា។ លើសពីនេះ ផ្លូវថ្មើរជើងថ្មីនេះនឹងមានជាផ្លូវសម្រាប់ជនពិការផងដែរ។ ទោះជាយ៉ាងណាក្ដី ប្រភពដដែលនេះពុំទាន់បានបញ្ជាក់ពីព័ត៌មានលំអិតទាក់ទងនិងគម្រោងនេះទេថានឹងចាប់ផ្ដើមសាងសង់ ឬ បញ្ចប់នៅពេលណា ហើយប្រើប្រាស់ថវិការប៉ុន្មាន។ រូបគំរូ 3D

អាន​បន្ថែម

(English) Cambodia and Thailand Close to Railway Transportation Agreement

Sorry, this entry is only available in អង់គ្លេស (ស.រ.អ).

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងរោងចក្របំពង់ទីបដែកមួយទៀតនៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្មីៗនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន Robustahl Co., Ltd ក្នុងការបណ្ដាក់ទុនវិនិយោគចំនួន ១លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិតបំពង់ទីបដែកអ៊ីណុកមួយកន្លែងក្នុងខេត្តព្រះសីហនុ។

អាន​បន្ថែម

SUN & MOON សាងសង់សណ្ឋាគារប្រណិតទី២ របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ

  ក្រុមហ៊ុន SUN & MOON Company Limited កាលពីថ្មីៗនេះ បានបើកការដ្ឋានសាងសង់គម្រោងសណ្ឋាគារដ៏ប្រណីតទី២ របស់ខ្លួនក្នុងរាជធានីភ្នំពេញឈ្មោះថា “SUN & MOON, The Light” បន្ទាប់ពីទទួលបានភាពជោគជ័យនិងការឆ្លើយតបជាវិជ្ជមានពីអតិថិជនទៅលើសណ្ឋាគារ SUN & MOON, Urban Hotel ដែលជាគម្រោងទី ១ របស់ខ្លួន។ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ សណ្ឋាគារ “SUN & MOON, The Light” នេះ មានផ្ទៃក្រឡាសរុបចំនួន ១៧០០០ម៉ែត្រការ៉េ ដែលរួមមាន បន្ទប់សំរាប់ភ្ញៀវចំនួន ១២៦បន្ទប់ កន្លែងសន្និសីទបែបពហុមុខងារដែលអាចទទួលភ្ញៀវរហូតដល់ ៤៨០នាក់ សួនច្បារ កន្លែងហាត់ប្រាណ និងស្ប៉ា ភោជនីយដ្ឋាន និងបារ ក៏ដូចជាការិយាល័យសំរាប់ជួលជាដើម។ ក្នុងគោលបំណងសម្រេចនូវបាវចនារបស់ខ្លួន “Stay. Inspired.” ក្រុមហ៊ុននឹងធ្វើឲ្យសណ្ឋាគារមួយនេះមានភាពទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើបនិងប្រកបដោយភាពច្នៃប្រឌីត។ ទាំងអស់នេះនឹងផ្តល់ជាបទពិសោធន៍ល្អៗសំរាប់អតិថិជនរបស់ខ្លួន នេះបើយោងតាមប្រសាសន៏របស់លោក Noel […]

អាន​បន្ថែម