ការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន ៤២% ហើយ
ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី មកទល់បច្ចុប្បន្ន សម្រេចបានប្រមាណ៤២% ហើយ ទោះបីជាការងារមួយចំនួននៃគម្រោងបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យរសៀលថ្ងៃនេះថា ការសាងសង់ផ្នែកសំខាន់ៗទាំង៣ របស់គម្រោង គឺសម្រេចបានតាមការគ្រោងទុក។ ឯកឧត្តម បន្តថា ៖ «គម្រោងទាំងមូលគឺសម្រេចបានតាមផែនការ បើទោះបីជាការងារបច្ចេកទេសមួយចំនួនបានរាំងស្ទះក្ដី ព្រោះក្រុមហ៊ុនបានបន្ថែមការងារសាងសង់ទាំងយប់ទាំងថ្ងៃ»។ គួរបញ្ជាក់ផងដែរថា បើយោងតាមក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងព្រលានថ្មី ធ្លាប់ប្ដេជ្ញាថានឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១។ ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅស្រុកសូត្រនិគម ចម្ងាយប្រមាណជា ៥១ គីឡូមែត្រពីក្រុងសៀមរាប។ គម្រោងនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ (អានបន្ថែម) គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា … Continue reading ការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន ៤២% ហើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed