ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បាន ៧៦% ត្រឹមខែកក្កដានេះ

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ខណៈក្រសួងពន្យាពេលបញ្ចប់សាងសង់ដល់ខែកញ្ញា ឆ្នាំក្រោយ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ  នៅថ្ងៃទី០១ ខែសីហា នេះថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ២០២២  ។

ក្នុងនោះដែរ ការងារផ្លូវសម្រេចបាន ៧២,៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និងការងារស្ពានសម្រេចបាន ៩៥,៩៨%។

គម្រោងមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងសរុបប្រមាណជា ១០៥,៩ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។

ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។

គម្រោងនេះ កំពុងសិក្សាដោយក្រុមហ៊ុនចិន ដែលអាចនឹងភ្ជាប់ផ្លូវបច្ចុប្បន្ន ឆ្លងទន្លេមេគង្គ ទៅស្រុកល្វាឯម ឆ្លងកាត់កោះដាច់ កោះអន្លង់ចិន និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦។

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

២០២៣ កម្ពុជាមានគម្រោងទទួលបានការអនុញ្ញាតសាងសង់ជាង ៣.២ពាន់គម្រោង ប្រើទុនជាង$៥ពាន់លាន កើន៨៤%

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ចំនួន ៣,២០៧គម្រោង ប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ កើនឡើង ​៨៤ភាគរយ បើធៀបនឹងទុនវិនិយោគក្នុងឆ្នាំ២០២២។ ដោយឡែក បើប្រៀបធៀបចំនួនគម្រោងសាងសង់ក្នុងឆ្នាំ២០២៣ (៣.២០៧គម្រោង) ជាមួយនឹងឆ្នាំ២០២២ មានការធ្លាក់ចុះ ១.០៦៨គម្រោង ប៉ុន្តែបែរជាមានការកើនឡើងនៃចំនួនផ្ទៃក្រឡាសាងសង់គឺ ១៣.៣១លានម៉ែត្រការ៉េ កើនឡើង៨០ភាគរយ ធៀបនឹងឆ្នាំ២០២២។​ អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមគម្រោងទទួលបានការអនុញ្ញាតសាងសង់ទាំងអស់ មានគម្រោងលំនៅដ្ឋានចនួន ២.៧០០គម្រោង ក្នុងនោះ គម្រោងបុរីចំនួន  ២​.៦០៦ គម្រោង និងគម្រោងខុនដូ ៩៤គម្រោង។ ចំណែកសំណង់ឧស្សាហកម្មមាន ១៩០គម្រោង, សំណង់ពាណិជ្ជកម្ម ១៩៨គម្រោង, សំណង់ទេសចរណ៍ ៥៥គម្រោង, សំណង់វិនិយោគ ៣គម្រោង, និងសំណង់សាធារណៈ ៦១គម្រោង។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ឆ្នាំ២០២៣ វិស័យសំណង់សម្រេចបានកំណើនល្អប្រសើរទាំងផ្ទៃក្រឡាសាងសង់ និងទំហំទឹកប្រាក់សាងសង់ ធៀបនឹងឆ្នាំ២០២២។ ក្រសួង ប​ញ្ជាក់ថា៖ “ផលជាវិជ្ជមាននៃកំណើនវិនិយោគឯកជន បានធ្វើឱ្យវិស័យសំណង់សម្រេចបានកំណើនល្អប្រសើរ ជាពិសេសក្នុងគម្រោងសំណង់ធំៗ បើធៀ​បនឹងឆ្នាំ២០២២កន្លងទៅ”។​​ - […]

ក្រុមហ៊ុនហុងកុង ចង់វិនិយោគវិស័យសំខាន់ៗ៥បន្ថែមទៀត នៅកម្ពុជា

ក្រុមហ៊ុន Sunwah Group មកពីហុងកុង គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗចំនួន ៥ទៀត នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងមានរោងចក្រកែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅទីផ្សារបរទេសតាំងពីឆ្នាំ១៩៩៤។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានដឹកនាំប្រតិភូ​ប្រមាណជាង ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។ បន្ថែមពីនេះ លោកបានជម្រាបសម្តេចអំពីបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ […]

វៀតណាមចាប់ផ្តើមសង់​កំពង់ផែទឹកជ្រៅ​​តម្លៃ​ $៥៨០​លាន ក្រោយ​ពន្យារ​ពេល​ ៤​ឆ្នាំ

បន្ទាប់ពីការទន្ទឹងរង់ចាំអស់ពេលជាយូរ គម្រោងសាងសង់កំពង់ផែទឹកជ្រៅ Mỹ Thủy ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Quang Trị ភាគអាគ្នេយ៍ ទីបំផុតបានចាប់ផ្តើមសាងសង់ក្នុងខែមីនា ២០២៤នេះហើយ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេល ៤ឆ្នាំ នេះបើយោងតាម  Vietnamnews ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ អនុម័តដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៤​ ខែមករា ឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគសរុបចំនួន ៥៨០លានដុល្លារ គម្រោងនេះគឺមានសារៈសំខាន់បំផុតសម្រាប់ខេត្ត Quang Trị  ដែលនៅពេលសាងសង់រួច វាមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនទំនិញពីតំបន់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់លំហូរទំនិញតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច (EWEC) ដែលតភ្ជាប់វៀតណាម ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ាផងដែរ។ កំពង់ផែនេះគ្របដណ្តប់លើផ្ទៃដី ៦៨៥ហិកតា និងមានផែតូចៗចំនួន១០ ដែលត្រូវសាងសង់ជាបីដំណាក់កាលរហូតដល់ឆ្នាំ២០៣៦។ កំពង់ផែចំនួនបួនដំបូងត្រូវបានកំណត់ឱ្យដំណើរការនៅឆ្នាំ២០២៥ ដែលមានសមត្ថភាពផ្ទុកនាវាបានរហូតដល់ ១០ម៉ឺនតោន។ អ្នកវិនិយោគរបស់គម្រោងគឺក្រុមហ៊ុនបណ្តាក់ទុនរួមកំពង់ផែអន្តរជាតិ Mỹ Thủy បានសន្យាថា នឹងចាប់ផ្តើមការសាងសង់ដោយមិនបង្អង់យូរទៀតទេ ដោយធានាថានឹងបញ្ចប់ការសាងសង់កំពង់ផែទីមួយឱ្យបានទាន់ពេលវេលានៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោក Võ Văn Hưng ប្រធានគណៈកម្មាធិការប្រជាជនខេត្ត […]

ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំ១នៅស្វាយរៀងប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា

តំបន់សេដ្ឋកិច្ចពិសេស Manhattan ប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយនឹងសហការជាមួយក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Clement Yang បានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន នឹងសហការជាមួយក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោក ដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។ ក្រៅពីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនក៏មានបំណងក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។ ជាការឆ្លើយតប លោក ស៊ុន […]

ម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា និងស្នើរៀបព្រឹត្តការណ៍សំខាន់២ដើម្បីទាក់ទាញវិនិយោគ

វិទ្យាស្ថានយុទ្ធសាស្រ្ត KSI របស់ម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាន “ASEAN Economic Club”  និងពិនិត្យលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធាន បានជម្រាបសម្តេចឱ្យដឹងពីគោលបំណងនៃការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។ ជាមួយគ្នានេះដែរ លោកប្រធានក៏បង្ហាញនូវផែនការក្នុងការបង្កើត ASEAN Economic Club នៅកម្ពុជា ព្រមទាំងស្នើសុំធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២សំខាន់ៗផងដែរ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) ២០២៤ និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី […]

ចិនចង់បោះទុន ១ពាន់លានដុល្លារ សង់វារីអគ្គិសនីប្រើថាមពលកកើតឡើងវិញនៅកម្ពុជា

សហគ្រាស CHN ENERGY របស់ចិន មានបំណងចង់មកវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងសាងសង់ថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក អាយ ស៊ាង តំណាងសហគ្រាស CHN ENERGY កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ សហគ្រាសចិនខាងលើ បានលើកឡើងនូវបំណងបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ថាមពលកកើតឡើងវិញមានជាអាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ។ ទន្ទឹមនឹងនេះ តំណាងសហគ្រាសចិន ក៏បានបញ្ជាក់ពីមូលហេតុដែលចង់មកវិនិយោគនៅកម្ពុជា ដោយហេតុថា កម្ពុជាជាទីតាំងយុទ្ធសាស្ត្រប្រកប​ដោយសក្តានុពលក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អមដោយអេកូឡូស៊ីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកប​ដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់​។ ជាការឆ្លើយតប ឯកឧត្តម សួន សុផល បានស្វាគមន៍ចំពោះគម្រោងដែលមានទឹកប្រាក់ដ៏ធំសម្បើមនេះ ព្រមទាំងណែនាំឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួ​យ​ផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០។ គួររំលឹកថា ក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុហៅកាត់ថា  COP28 ដែលបានប្រារព្វធ្វើឡើងនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងឆ្នាំ ២០២៣កន្លងទៅ បានបង្កើតកិច្ចព្រមព្រៀងរួមគ្នាពីប្រទេសជាង១០០ ក្នុងការបង្កើនផលិតភាពថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣ដង គិតត្រឹមពីឆ្នាំ ២០២៤នេះ ទៅទល់នឹងឆ្នាំ ២០៣០។ (អានបន្ថែម) […]