លោកច្រឹក សុខនីម ប្ដេជ្ញាជំរុញទីផ្សារអចលនទ្រព្យក្រោយជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុម្ដងទៀត

លោកច្រឹក សុខនីម បានប្តេជ្ញាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជា ឱ្យមានសន្ទុះជាងមុន ជាពិសេសសម្រាប់ឆ្នាំ ២០២១ បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ម្ដងទៀតសម្រាប់ឆ្នាំ ២០២១-២០២២ ។

ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលប្រធានសមាគម និងក្រុមប្រឹក្សាភិបាលសមាគមអាណត្តិទី៧ ឆ្នាំ ២០២១-២០២២ ត្រូវធ្វើឡើងកាលពីថ្ងៃទី ២៣ ធ្នូ កន្លងទៅនេះ។

លោក ច្រឹក សុខនីម បានសម្ដែងភាពសោមនស្សរីករាយ ចំពោះការបន្តតំណែងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនេះ ហើយប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជម្រុញវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ទាក់ទិននឹងស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា លោកមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២០ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានសន្ទុះទាប ដោយសារពុំសូវមានបរទេសមកវិនិយោគ។ ប៉ុន្តែ ជាមួយនឹងការគ្រប់គ្រងល្អរបស់រាជរដ្ឋាភិបាល និងការចាប់ផ្ដើមចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក លោកសង្ឃឹមថា វិស័យអចលនទ្រព្យក្នុងឆ្នាំ ២០២១ នឹងមានសន្ទុះឡើងវិញ។

កាលពីខែសីហាកន្លងទៅ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ក្នុងអាណត្តិទី២៣ ហើយប្រទេសកម្ពុជាក៏នឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA នៅឆ្នាំក្រោយផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]