សេដ្ឋកិច្ចវិទូព្យាករ ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះទៅ ៤,៦%

អ្នកសេដ្ឋកិច្ចបានរំពឹងថា សេដ្ឋកិច្ចប្រទេសចិននឹងមានកំណើនមធ្យមចំនួន ៤,៦% នៅឆ្នាំ ២០២៤ ទាបជាងកំណើននៅឆ្នាំ២០២៣នេះដែលមានអត្រា ៥,២%។ ការព្យាករថ្មីនេះ ផ្អែកទៅលើល្បឿនងើបឡើងយឺតនៃទីផ្សារអចលនទ្រព្យ និងអត្រាប្រើប្រាស់តិចតួចនៅក្នុងប្រទេសចិន។

ក្នុងចំណោមអ្នកឯកទេសផ្នែកសេដ្ឋកិច្ចចិនចំនួន ២៥ នាក់ បានឆ្លុះបញ្ចាំងពីសុទិដ្ឋិនិយមពីទិដ្ឋភាពសេដ្ឋកិច្ចចិន ឆ្នាំ២០២៤ ប៉ុន្តែបញ្ជាក់ពីការប្រយ័ត្នប្រយែង ដោយអ្នកជំនាញចំនួន ២៣ នាក់រំពឹងថា កំណើននៅឆ្នាំនេះនឹងស្របទៅនឹងគោលដៅរបស់ទីក្រុងប៉េកាំងបានប្រហែល ៥% នេះបើយោងតាមលទ្ធផលស្ទង់មតិដែលធ្វើឡើងដោយ Nikkei Asia ចុះផ្សាយកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣។

ចំណុចទី១ មានកត្តាជាច្រើនរួមចំណែកដល់ការលើកឡើងនេះ ជាពិសេសការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងកាត់បន្ថយទំនុកចិត្តអ្នកប្រើប្រាស់ ហើយអ្វីដែលលទ្ធផលនៃការស្ទង់មតិជាមួយអ្នកជំនាញនេះចង់បញ្ជាក់នោះ គឺការបន្តអូសបន្លាយនៃអារម្មណ៍ភ័យខ្លាចទីផ្សារនេះ រហូតដល់ឆ្នាំ២០២៤។ ទីផ្សារអចលនទ្រព្យដែលកំពុងប្រឈមមុខនឹងដំណាក់កាលកែតម្រូវ បានក្លាយទៅជាចំណុចស្នូលនៃក្តីបារម្ភសម្រាប់អ្នកសេដ្ឋកិច្ច អំពីផលប៉ះពាល់របស់វាទៅលើការវិនិយោគ ទំនុកចិត្តពីនិវាសនជន និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់។

លោក Eunice Tan ប្រធានផ្នែកស្រាវជ្រាវឥណទានសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅ S&P Global Ratings ធ្វើការកត់សម្គាល់ថា “អារម្មណ៍ប៉ះទង្គិចនៃវិស័យអចលនទ្រព្យ កំពុងអូសបន្លាយ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលប៉ះពាល់ដល់ការលក់អចលនទ្រព្យឱ្យបន្ថស្ថិតនៅក្នុងរង្វង់មតិអវិជ្ជមាន”។

ខណៈដែលអត្រាកំណើនកាលពីឆ្នាំ ២០២៣ ពិតជាមានភាពល្អប្រសើរបានវិញខ្លះមែន ប៉ុន្តែបើនិយាយពីការដែលអត្ថប្រយោជន៍ដែលវាទទួលបានវិញ គឺនៅមានមូលដ្ឋានទ្រទ្រង់សេដ្ឋកិច្ចទាបនៅឡើយ បើធៀបនឹងទំហំប៉ះពាល់ផ្នែកម៉ាក្រូសេដ្ឋកិច្ចទាំងមូល។ ផ្អែកលើហេតុផលនេះ អ្នកជំនាញនៅតែប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតមាននៅឆ្នាំ ២០២៤។ ហានិភ័យដែលនឹងបន្តអូសសេដ្ឋកិច្ចឱ្យធ្លាក់ចុះ ជាពិសេសទាក់ទងនឹងវិស័យអចលនទ្រព្យ គឺបង្ហាញឱ្យឃើញនៅក្នុងការព្យាកររបស់ S&P Global Ratings នៃអត្រាកំណើន ៤,៦% សម្រាប់ឆ្នាំ ២០២៤ ជាមួយនឹងសេណារីយ៉ូធ្លាក់ចុះដែលអាចមាន ២,៩%។

ចំណុចទី២ បញ្ហាប្រឈមនៃវិស័យអចលនទ្រព្យ រួមជាមួយនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរប្រជាសាស្រ្ត រួមចំណែកដល់ភាពមិនច្បាស់លាស់នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសចិន។ អ្នកវិភាគគូសបញ្ជាក់ពីពាក្យបំព្រួញ “ឌីបីដើម (3Ds)”៖ កត្តាប្រជាសាស្រ្ត (Demographics), កត្តាដកថយទំហំវិនិយោគ (Deleveraging)  និងកត្តាកាត់បន្ថយហានិភ័យ (De-risking) ថាជាកត្តាមានឥទ្ធិពលដែលទំនងជាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរហូតដល់ក្នុងទសវត្សរ៍ខាងមុខនេះតែម្តង។

លោក Hui Shan ប្រធានសេដ្ឋវិទូចិននៅក្រុមហ៊ុន Goldman Sachs សង្កត់ធ្ងន់លើកត្តាទាំងនេះ ដោយព្យាករពីការថយចុះគួរឱ្យកត់សម្គាល់នៃកំណើន GDP របស់ប្រទេសចិនរហូតដល់ទៅ ៣%ឯណោះ នៅឆ្នាំ ២០៣៤។

ខណៈដែលប្រទេសចិន កំពុងប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងនេះ ភាពធន់នៃគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសការលើកទឹកចិត្តនិងគាំទ្រគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងការជំរុញទំនុកចិត្តអ្នកប្រើប្រាស់ក្នុងសកម្មភាពមីក្រូសេដ្ឋកិច្ច នឹងដើរតួជាដំណោះស្រាយយ៉ាងសំខាន់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]