EuroCham RECC Supporting Standards
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១១ សភាពាណិជ្ជកម្មអឺរ៉ុប (សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា) បានវិនិយោគនូវកិច្ចប្រឹងប្រែងយ៉ាងសំខាន់ទៅរកការជួយដល់ការអភិវឌ្ឍន៍ឧស្សាហកម្មអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជា និងការនាំយកនូវផលប្រយោជន៍ដល់ក្រុមហ៊ុន និងអង្គភាព។
ការចេញផ្សាយថ្មីមួយរបស់សភាពាណិជ្ជកម្មអឺរ៉ុប “សៀវភៅសឆ្នាំ ២០១៦” មាននូវអនុសាសន៍ដែលផ្អែកលើការអនុវត្តជាក់ស្តែង និងការស្រាវជ្រាវ ហើយប្រសិនបើអនុវត្តតាម នោះនឹងអាចជួយធានានូវសុខភាព និងស្ថិរភាពនៃទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជា។
សៀវភៅសមិនត្រឹមតែផ្តល់នូវផែនការទូលំទូលាយនៃការផ្តល់ដំបូន្មាន សម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពនៃឧស្សាហកម្មនេះប៉ុណ្ណោះទេ ថែមទាំងអាចជួយបង្កើតស្តង់ដារដែលអាចជឿទុកចិត្តបានបំផុតនៅក្នុងឧស្សាហកម្មសកល ដើម្បីកសាងការជឿទុកចិត្តនៅក្នុងចំណោមអ្នកវិនិយោគអចលនទ្រព្យ និងសំណង់នៅអឺរ៉ុប។
ដោយហេតុថា ការអភិវឌ្ឍយ៉ាងលឿន និងថាមវន្តនៃឧស្សាហកម្មនេះមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារអាមេរិកនៃកំណើនវិនិយោគមកកម្ពុជាក្នុងឆ្នាំ ២០១៥ សភាពាណិជ្ជកម្មអឺរ៉ុប បានជំរុញឲ្យធ្វើឲ្យឧស្សាហកម្មនេះកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។
គណៈកម្មាធិការសំណង់អចលនទ្រព្យ (RECC) នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានធ្វើការយ៉ាងលំបាកដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងការនាំយកសហគមន៍អចលនទ្រព្យ និងសំណង់ នៅកម្ពុជា និងអឺរ៉ុបឲ្យនៅជាមួយគ្នា។
RECC បានបើកផ្លូវសម្រាប់ការពិភាក្សា ការចែករំលែកព័ត៌មាន និងការដោះស្រាយបញ្ហាលើបញ្ហាឧស្សាហកម្មនៅក្នុងចំណោមក្រុមអ្នកជំនាញ និងវិនិយោគិនដែលប្រកបដោយសក្តានុពល។ គណៈកម្មាធិការនេះក៏បានចូលរួមប្រកបដោយកិច្ចស្ថាបនាជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដារខ្ពស់នៃវិស្វកម្ម និងសំណង់ ដើម្បីទាក់ទាញវិនិយោគិនអឺរ៉ុប។
អនុប្រធាន RECC និងជាប្រធានផ្នែកអចលនទ្រព្យ និងការអភិវឌ្ឍន៍ លោក Alexander Evengroen បានរួមចំណែកនូវកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការលើកតម្កើងមុខមាត់ប្រទេសកម្ពុជានៅក្នុងសហគមន៍អចលនទ្រព្យ និងសំណង់នៃសហភាពអឺរ៉ុប។ លោកក៏បានគាំទ្រជាមួយរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងឱកាសវិនិយោគរបស់សហភាពអឺរ៉ុប និងជំរុញការអនុម័តស្តង់ដារកម្រិតខ្ពស់សម្រាប់វិស្វកម្ម ការសាងសង់ សំណង់អគារ និងសុវត្ថិភាព ដែលជំរុញដោយការអនុវត្តល្អបំផុតនៅអឺរ៉ុប។
ទន្ទឹមគ្នានេះដែរ RECC របស់សភាពាណិជ្ជកម្មអឺរ៉ុប ផ្តល់នូវសេវាកម្មផ្នែកអចលនទ្រព្យ និងសំណង់ ផ្នែកពាក់ព័ន្ធនឹងសេដ្ឋកិច្ច ច្បាប់ និងបញ្ហាបច្ចេកទេស ដល់អ្នកដែលជាសមាជិក និងមិនមែនជាសមាជិក។ គណៈកម្មាការនេះក៏បង្កើតនូវសៀវភៅសរបស់សភាពាណិជ្ជកម្មអឺរ៉ុប និងសកម្មភាពផ្សេងៗទៀត។
ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន RECC នេះមិនអាចធ្វើការតែម្នាក់ឯងនោះទេ។ ការរួមវិភាគទានពីសមាជិករបស់ខ្លួន គឺជាកត្តាសំខាន់ក្នុងការបោះជំហានឆ្ពោះទៅភាពជោគជ័យយ៉ាងរលូន។ Key Real Estate គឺជាសមាជិកមួយនៃសភាពាណិជ្ជកម្មអឺរ៉ុប និងជាទីភ្នាក់ងារអចលនទ្រព្យឈានមុខគេរបស់កម្ពុជា ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពដ៏សំខាន់បំផុតជាច្រើនរបស់ RECC។
លោក Alexander Evengroen ដែលប្រធានមន្ត្រីប្រតិបត្តិរបស់ Key Real Estate បានពន្យល់ថាតើការយល់ដឹងរបស់ក្រុមហ៊ុនពីទីផ្សារក្នុងស្រុកដោយធ្វើតាមការអនុវត្តជាអន្ដរជាតិ ហើយអនុប្រធានប្រតិបត្តិ និងប្រធានទីប្រឹក្សានៃសមាគមភ្នាក់ងារអចលនទ្រព្យ និងវាយតម្លៃអចលនទ្រព្យកម្ពុជា (CVEA) ក្នុងចំណោមក្រុមអ្នកគ្រប់គ្រងរបស់ខ្លួនបានបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកដល់ភាពរីកចម្រើននៃឧស្សាហកម្មនេះដោយរបៀបណា។
លោកបានមានប្រសាសន៍ថា “ធាតុមូលដ្ឋានដ៏សំខាន់ដើម្បីពង្រឹង និងសម្រេចបាននូវគោលដៅរបស់ RECC នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា គឺការសហការគ្នារវាងភាគីពាក់ព័ន្ធជាមួយគ្នា ជាមួយនិងការប្តេជ្ញាចិត្តរបស់ប្រធាន និងអនុប្រធាននៃគណៈកម្មាធិការនេះ”។

