Evergrande ប្ដេជ្ញានឹងបញ្ចប់គម្រោង ៣៩០០០ យូនីត ក្នុងខែធ្នូ ទោះវិបត្តិបំណុលកំពុងក្ដៅគគុក

ក្រុមហ៊ុន Evergrande Group បានប្តេជ្ញាថានឹងពន្លឿនការងារសាងសង់គម្រោងនានា ក្នុងទិសដៅបញ្ចប់ឱ្យបាន ៣៩០០០ យូនីត ត្រឹមខែធ្នូ ឆ្នាំនេះ បើទោះបីក្រុមហ៊ុនកំពុងជួបវិបត្តិបំណុលក្ដៅគគុក និងខកខានមិនបានសងប្រាក់ទៅម្ចាស់បំណុលកាលពីដើមខែធ្នូ កន្លងមកនេះក៏ដោយ។

យោងតាម CNN ប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan បាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៦ ធ្នូ នេះថា៖ «គ្មាននរណាម្នាក់នៅ Evergrande នឹងត្រូវ “ដេកផ្ទះ ឬបោះបង់” ទេ ដោយជំរុញឱ្យបុគ្គលិកតស៊ូទាំងយប់ទាំងថ្ងៃដើម្បីជំរុញការលក់ និងសងបំណុល»។

លោក Hui បន្ដថា ៖ «ក្រុមហ៊ុនចាប់ផ្តើមការងារសំណង់ឡើងវិញយ៉ាងសកម្ម ដោយគ្រោងនឹងបញ្ចប់ ១១៥ គម្រោង ឬស្មើនឹង ៣៩ ០០០ យូនីត ត្រឹមចុងខែធ្នូនេះ»។

ការប្ដេជ្ញានេះ គឺបន្ទាប់ពីនិយ័តករអចលនទ្រព្យកំពូលរបស់ប្រទេសចិនព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការក្ដៅលើហានិភ័យដែលបណ្តាលមកពីការបញ្ចប់គម្រោងយឺតជាងកាលកំណត់។

Evergrande គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោកដែលមានបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ។

នៅដើមខែធ្នូ ក្រុមហ៊ុន Fitch Rating បានទម្លាក់ចំណាត់ថ្នាក់ក្រុមហ៊ុននេះទៅជា ” restricted default ” មានន័យថាជាក្រុមហ៊ុនដែលបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ឬនិយាយឱ្យងាយយល់គឺខកខានការសងប្រាក់ដល់ម្ចាស់បំណុលកម្រិតធ្ងន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]