វិនិយោគផ្ទាល់បរទេសកើន ៩,៦% នៅឆមាសទី១ ខណៈអចលនទ្រព្យ និងសំណង់រួមចំណែក ១៥,៩%

គិតត្រឹមឆមាសទី ១ នៃឆ្នាំ ២០២១ នេះកម្ពុជាមានគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុប ៣៩ប៊ីលានដុល្លារ ដែលកើនឡើង ៩,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២៧ វិច្ឆិកា នេះ។

ក្នុងនោះ វិស័យអចលនទ្រព្យស្ថិតក្នុងលំដាប់ទី ៣ ពោលគឺ រួមចំណែក ១២,២% នៃទុនសរុប ដែលស្មើនឹងជាង ៤,៧ប៊ីលានដុល្លារ។ ដោយឡែក វិស័យសំណង់រួមចំណែក ៣,៧% ឬស្មើនឹងទុន១,៤ប៊ីលានដុល្លារ។

របាយការណ៍បញ្ជាក់ថា ប្រទេសចិនជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំជាងគេរបស់កម្ពុជា ដែលមានទុនវិនិយោគសរុប ១៧,៣ប៊ីលានដុល្លារ ឬតំណាង ៤៤,២% នៃទុនវិនិយោគសរុប។

ប្រទេសកូរ៉េខាងត្បូង ស្ថិតក្នុងលំដាប់ទី២ ដែលមានគម្រោងវិនិយោគចុះបញ្ជីមានតម្លៃសរុប ៤,១ប៊ីលានដុល្លារ តាមពីក្រោយដោយវៀតណាម និងសិង្ហបុរី ដែលមានទុនវិនិយោគសរុប ២,៥ប៊ីលានដុល្លារ និង២,៤ប៊ីលានដុល្លារ រៀងគ្នា។

ប្រទេសដទៃទៀត មានដូចជាប្រទេសជប៉ុន ២,៣ប៊ីលានដុល្លារ ម៉ាឡេស៊ី ១,៨ប៊ីលានដុល្លារ ប្រទេសថៃ ១,៨លានដុល្លារ អង់គ្លេស ១,៣ប៊ីលានដុល្លារ កាណាដា ១ ប៊ីលានដុល្លារ និងសហរដ្ឋអាមេរិក ០,៨ប៊ីលានដុល្លារ។

លំហូរវិនិយោគនេះគ្របដណ្តប់លើវិស័យកសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារនិងរមណីយដ្ឋាន សំណង់ វារីអគ្គិសនី និងអចលនទ្រព្យ ជាដើម។

វិស័យហិរញ្ញវត្ថុ ទទួលបានសមាមាត្រនៃវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ២១,៩% ឬ ស្មើនឹងប្រមាណ ៨,៥ប៊ីលានដុល្លារ តាមពីក្រោយដោយ វិស័យកម្មន្តសាល ២០,៩% ស្មើនឹងប្រមាណ ៧,៨ប៊ីលានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]