Forbes បង្ហាញបច្ចេកវិទ្យាថ្មី ៥ យ៉ាង ដែលអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់

នៅពេលពិភពលោកកំពុងឈានឆ្ពោះរកពិភពឌីជីថល អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ក៏ត្រូវតែដើរឱ្យទាន់បច្ចេកវិទ្យាផងដែរ ដើម្បីរក្សាជំហរក្នុងទីផ្សារ។ ទស្សនាវដ្តីធុរកិច្ចដ៏ល្បី Forbes កាលពីថ្មីៗនេះ បានណែនាំបច្ចេកវិទ្យាថ្មីៗ៥ ដែលអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមិនគួរមើលរំលង។

១. Virtual Tours ឬ ការទស្សនាអចលនទ្រព្យពីចំងាយដោយម៉ាស៊ីននេត្រាទស្សន៍ តែដូចពិត១០០%

ដោយសារវិបត្តិកូវីដ បានធ្វើឱ្យអ្នកទិញភាគច្រើនមិនសូវចង់ចេញទៅទស្សនាអចលនទ្រព្យដែលខ្លួនចង់ទិញដោយផ្ទាល់នោះទេ។ ដូច្នេះ Virtual Tours គឺជាដំណោះស្រាយ និងនិន្នាការថ្មីមួយ ដែលភ្នាក់ងារអចលនទ្រព្យ ឬម្ចាស់គម្រោងគួរតែអនុវត្ត។ Virtual Tours នឹងអាចឱ្យអតិថិជនមើលឃើញគ្រប់ជ្រុងទាំងអស់នៃអចលនទ្រព្យ ដូចពិតៗ តាមប្រព័ន្ធអនឡាញ។

២. កម្មវិធី TRIMM

កម្មវិធី TRIMM ឬ turns, renovations, inspections and maintenance management ជាកម្មវិធីអនឡាញ ដែលអាចឱ្យម្ចាស់គម្រោង ឬភ្នាក់ងារអចលនទ្រព្យត្រួតពិនិត្យ គ្រប់គ្រង ថែទាំ ឬជួសជុលកែលម្អអចលនទ្រព្យ ឬគម្រោងណាមួយបានដោយងាយស្រួលលើប្រព័ន្ធអនឡាញ។ នៅក្រៅប្រទេស កម្មវិធីនេះ កំពុងពេញនិយមយ៉ាងខ្លាំង ព្រោះវាជួយកាត់បន្ថយចំណាយ និងពេលវេលាចុះទៅពិនិត្យផ្ទាល់បានមួយកម្រិតធំ។

៣. Smart Locks & Access Control ឬ ការគ្រប់គ្រងអចលនទ្រព្យឆ្លាតវៃ

បច្ចេកវិទ្យានេះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិជាពិសេសខុនដូ ឬអាផាតមិនលំដាប់ខ្ពស់ ។ កម្មវិធីនេះ ជួយឱ្យអ្នកគ្រប់គ្រងសុវត្ថិភាព កំណត់ហេតុចេញចូល និងបុគ្គលិកធ្វើការក្នុងអចលនទ្រព្យណាមួយបានពីចំងាយដោយប្រព័ន្ធអនឡាញ។

៤. Process Management Tools ឬបច្ចេកវិទ្យាគ្រប់គ្រងប្រតិបត្តិការទិញលក់

ជាទូទៅ ការឆែកយូនីតទំនេរ ការឆែកតម្លៃ ទំហំ ដូចជាព័ត៌មានផ្សេងៗរបស់អចលនទ្រព្យ គឺធ្វើឡើងដោយដៃ ឬត្រឹមតែឆែកក្នុង file excel តែប៉ុណ្ណោះ។ ប៉ុន្តែ បច្ចេកវិទ្យាថ្មី នឹងជួយឱ្យអ្នកអាចធ្វើគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ ពោលគឺកម្មវិធីមួយមានគ្រប់ទិន្នន័យ ដែលធ្វើឱ្យដំណើរការទិញលក់ធ្វើទៅដោយរលូន។

៥. Blockchain Technology ឬបច្ចេកវិទ្យាប្រទាក់ក្រឡាច្រវាក់

ទោះបីជាបច្ចេកវិទ្យា blockchain ដូចជា cryptocurrency នៅថ្មីៗសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍដែលគិតវែងឆ្ងាយ គឺមិនគួរមើលរំលងនោះទេ។ បណ្តាប្រទេសជិតខាងដូចជាប្រទេសថៃ ចាប់ផ្ដើមបើកទទួល cryptocurrency ដើម្បីទិញលក់អចលនទ្រព្យហើយ មិនយូរមិនឆាប់ៗ និន្នាការនេះនឹងមកដល់ប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]