ប្រេនសណ្ឋាគារអន្តរជាតិ Hilton នឹងបើកសណ្ឋាគារដំបូងបង្អស់នៅភ្នំពេញ ក្នុងឆ្នាំ ២០២២

កាលពីថ្មីៗនេះ ក្រុមហ៊ុន Hilton Hotels & Resorts បានចុះកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនអចលនទ្រព្យ GFC ដើម្បីមកបើកសណ្ឋាគារ Hilton ដំបូងបង្អស់ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមសារព័ត៌មាន TGG Asia។ សណ្ឋាគារ Hilton Phnom Penh នឹងមានបន្ទប់សរុបចំនួន ២៨០ បន្ទប់ ហើយនឹងរួមបញ្ចូលនូវសេវាកម្មផ្សេងៗទៀត ដូចជាភោជនីយដ្ឋាន បន្ទប់ធ្វើសិក្ខាសាលា ហាងកាហ្វេ កន្លែងសម្រាកលំហែលកាយ កន្លែងហាត់ប្រាណ និងអាងហែលទឹក ជាដើម។ បើយោងតាមផែនទីរបស់ Ideal Property របស់ប្រទេសសិង្ហបុរី សណ្ឋាគារ Hilton Phnom Penh នឹងស្ថិតនៅក្នុងអគារអភិវឌ្ឍន៍ចម្រុះ (Mixed-use development) ដែលមានទីតាំងស្ថិតនៅជិតគម្រោង The Gateway តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី។ លោក Paul Hutton អនុប្រធានប្រតិបត្តិការអាស៊ីអាគ្នេយ៍របស់ Hilton បានប្រាប់ TGG Asia … Continue reading ប្រេនសណ្ឋាគារអន្តរជាតិ Hilton នឹងបើកសណ្ឋាគារដំបូងបង្អស់នៅភ្នំពេញ ក្នុងឆ្នាំ ២០២២