HLH Group បើកសម្ពោធមជ្ឈមណ្ឌលកសិកម្មទំហំ១ម៉ឺន ហិកតា នៅកំពង់ស្ពឺជាផ្លូវការ
ក្រុមហ៊ុន HLH Group បានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) ខ្នាតយក្ស លើផ្ទៃដីប្រមាណ ១០ ០០០ ហិកតា នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺជាផ្លូវការ ព្រមទាំងចុះ MOU ជាមួយសហព័ន្ធផលិតកម្មសិង្ហបុរី ដើម្បីនាំយកវិនិយោគិនបន្ថែមមកកាន់ប្រទេសកម្ពុជា។
កម្មវិធីបើកសម្ពោធនេះត្រូវបានចូលរួមពីដោយ ឯកឧត្តម Koh Zhongwei អនុប្រធានបេសកកម្ម និងទីប្រឹក្សារបស់សិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន HLH Group លោក Johnny Ong ។
ការចុះ MOU រវាង HLH Group និងសហព័ន្ធផលិតកម្មសិង្ហបុរី នឹងអនុញ្ញាតឱ្យ HLH ចូលទៅក្នុងបណ្តាញរបស់សមាជិកសាជីវកម្មប្រមាណ ៥០០០ ក្រុមហ៊ុន ហើយទាក់ទាញ់ពួកគេឱ្យមកវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី ជាទីតាំងសក្ដានុពលសម្រាប់ការវិនិយោគបង្កើតរោងចក្រ ឬឃ្លាំងគ្រប់ប្រភេទ ព្រោះទីតាំងស្ថិតនៅចន្លោះទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ និង ផ្លូវជាតិលេខ 3, 4, 41, 44 និង 51។
សម្រាប់អ្នកចំណាប់អារម្មណ៍ អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 099 829 545 ដើម្បីពិភាក្សា និង ការណែនាំពីព័ត៌មានលម្អិតទាក់ទងនឹងការចុះឈ្មោះ។

