Hong Leong Group ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ខណៈកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ

ក្រុមហ៊ុន Hong Leong Manufacturing Group(HLMG) ដែលមានជំនាញផ្នែកអចលនទ្រព្យឈានមុខគេមួយ មានបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជានាពេលខាងមុខនេះ។ នេះបើយោងតាមជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ លោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានប្រតិបត្តិការលើអាជីវកម្មលើជំនាញអចលនទ្រព្យ ហិរញ្ញវត្ថុ កម្មន្តសាល និងបច្ចេកវិទ្យា។ លោកថា ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួន​ រួមមាន៖​ ប្រទេសចិន ហុងកុង អង់គ្លេស អឺរ៉ុប​ ប្រទេសក្នុងតំបន់អាស៊ាន ដែលក្នុងនោះក៏មានកម្ពុជាផងដែរ​​ ។

ប្រធានក្រុមហ៊ុនខាងលើ បន្តថា បច្ចុប្បន្ននៅកម្ពុជា​ ក្រុមហ៊ុនកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ ហើយតាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើននៅកម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅទីនេះបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចថា ការវិនិយោគនៅកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាក្នុងតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចធិបតី ក៏ជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ ខណៈរដ្ឋាភិបាលបានត្រៀមជាស្រេចដើម្បីជួយគាំទ្រ​ និង​បង្កភាពងាយស្រួលដល់​ភាព​ជោគជ័យ​របស់​បណ្តា​ក្រុម​ហ៊ុន​នានា​ ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​។

បើយោងតាមសន្និបាតបូកសរុបការងារ របស់ក្រសួងរៀបចំដែនដី ​កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គិត​ចាប់​ពី​ឆ្នាំ ២០០​០​ ដល់​ឆ្នាំ ២០២៤​ ក្រសួង​ ​បាន​ចេញលិខិត​អនុញ្ញាតសាងសង់​នៅទូទាំង​ប្រទេស​ចំនួន ៦៧.៦៩៦គម្រោង​ មានផ្ទៃ​ក្រឡា​សំណង់​សរុបចំនួន​ជាង ១៩៧​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃ​ប៉ាន់​ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៧៨.៩៦៩លាន​ដុល្លារ​៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]