តើបច្ចេកវិទ្យា AI អាចជួយអ្វីបានខ្លះក្នុងវិស័យសំណង់?
ជាទូទៅនៅតាមការដ្ឋានសំណង់អគារខ្ពស់ៗ រមែងត្រូវការអ្នកជំនាញជាច្រើនដើម្បីមកត្រួតពិនិត្យរកបញ្ហា ឬកំហុសបច្ចេកទេសផ្សេងៗក្នុងការសាងសង់។ ចុះបើសិនជា បច្ចេកវិទ្យា AI ធ្វើការងារទាំងនោះជំនួសវិញការដ្ឋាននឹងទៅជាយ៉ាងណា? បច្ចេកវិទ្យា AI ឬ Artificial Intelligence គឺជាប្រព័ន្ធវិទ្យាសាស្រ្តដែលធ្វើឱ្យកុំព្យូរទ័រ ឬម៉ាស៊ីនអាចរៀនសូត្រ និងធ្វើការឆ្លើយតបដូចមនុស្សធម្មតាបាន។ សម្រាប់វិស័យសំណង់ វាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ១) ជួយរចនាប្លង់ និងធ្វើផែនការ កាលពីមុនអ្នកសាងសង់ត្រូវចំណាយពេលច្រើនថ្ងៃក្នុងការរចនាម៉ូដដោយដៃ។ ឥឡូវអ្នកអាចប្រើ AI ឱ្យចូលទៅវិភាគគម្រោងមុន ហើយបង្កើតគម្រោងថ្មីស្រដៀងគ្នាបានយ៉ាងលឿន។ AI នឹងសិក្សាទិន្នន័យពីសំណង់ផ្សេងៗជាគំរូ អ្នកគ្រាន់តែបញ្ចូលទិន្នន័យថ្មីដូចជា ទំហំ ទីតាំង ឬតម្លៃជាក់ស្តែង ជាការស្រេច AI នឹងធ្វើប្លង់ និងផែនការឱ្យតែម្ដង។ លើសពីនេះ អ្នកក៏អាចប្តូរផែនការតាមចំណង់ចំណូលចិត្តរបស់អតិថិជនផងដែរ។ ២) ជួយត្រួតពិនិត្យគ្រឿងចក្រនិងការងារនៅការដ្ឋាន AI អាចជួយគ្រប់គ្រងគ្រឿងចក្រសំណង់ឱ្យមានមានសុវត្ថិភាពជាងមុន។ លើសពីនេះ វាអាចជួយសម្រួលការងារជាងសំណង់ផងដែរ ដោយធ្វើឱ្យគ្រឿងចក្រមួយចំនួនដើរដោយស្វ័យប្រវត្ត។ ដូច្នេះការងារគឺនឹងលឿនជាងមុន។ ៣) គ្រប់គ្រងទិន្នន័យប្រកបដោយប្រសិទ្ធភាព AI អាចជួយធ្វើឱ្យការទុកដាក់ និងស្វែងរកទិន្នន័យនៃគម្រោងមានភាពងាយស្រួលជាងមុន។ ឧទាហរណ៍បើអ្នកចង់ដឹងថាសម្ភារជាក់លាក់មួយមានចំនួនប៉ុន្មាន ឬស្វែងរកទីតាំងនៃគម្រោងប្លង់ណាមួយ អ្នកអាចរកបានដោយងាយស្រួល ដោយគ្រាន់តែការចុច search … Continue reading តើបច្ចេកវិទ្យា AI អាចជួយអ្វីបានខ្លះក្នុងវិស័យសំណង់?
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed