Hyundai សង់រោងចក្រគ្រឿងយន្តនៅឥណ្ឌូនេស៊ីដោយសំឡឹងឃើញទីផ្សារអាស៊ាន

Hyundai Robotics ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន Hyundai Motor របស់កូរ៉េ ទើបតែត្រូវបានបង្កើតជាក្រុមហ៊ុនថ្មី កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ដើម្បីកសាងរោងចក្រឧស្សាហកម្មគ្រឿងយន្តស្វ័យប្រវត្តិ (Industrial Robots) របស់ខ្លួននៅឥណ្ឌូនេស៊ី។ ដែលនេះ រាប់ថាជាលើកដំបូង សម្រាប់ការដំឡើងរោងចក្រដ៏ធំ និងទំនើបបែបនេះ នៅតំបន់អាស៊ាន។

ការសម្រេចដំឡើងរោងចក្រនេះ នៅអាស៊ាន ធ្វើឡើងក្រោយពីក្រុមហ៊ុន បានទទួលនូវកិច្ចព្រមព្រៀងបញ្ជាទិញទំហំយក្ស (A giant deal) មួយ  រហូតទៅដល់ ៣៧០ គ្រឿងយន្តស្វ័យប្រវត្តិ សម្រាប់ប្រើក្នុងវិស័យឧស្សាហកម្មផលិតគ្រឿងយន្ត ពីក្រុមហ៊ុន Hyundai Motors នៅឥណ្ឌូនេស៊ី។

រោងចក្រផលិតរថយន្តដំបូងបង្អស់របស់ក្រុមហ៊ុន Hyundai នៅអាស៊ីអាគ្នេយ៍ នឹងសាងសង់នៅទីតាំងស្ថិតនៅក្នុងតំបន់ Deltamas Industrial នាទីក្រុង ចាការតា ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ខាងមុខនេះ។

រោងចក្រនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ដែលមានទំហំ ៧៧៦ ០០០ ម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតរថយន្ត បានរហូតដល់ទៅ ២៥០.០០០ គ្រឿង។ ក្រុមហ៊ុន Hyundai រំពឹងថា រោងចក្រនេះ នឹងក្លាយជាកន្លែងសម្រាប់ផ្គត់ផ្គង់យានយន្ត ក្នុងតំបន់អាស៊ានទៀតផងដែរ។

“យើងនឹងខិតខំអោយអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យសំណង់រោងចក្រមួយនេះ ក្លាយជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍទៅអនាគត ដោយការកសាងទីផ្សារនៅអាស៊ានមួយថ្មី។” បើតាមការឱ្យដឹងពីមន្ត្រីម្នាក់របស់ក្រុមហ៊ុន Hyundai Robotics ប្រាប់បណ្តាញសារព័ត៌មាន សារព័ត៌មានគ្រឿងយន្ត&ស្វ័យប្រវត្តិកម្ម កាលពីថ្ងៃទី ២១​ ឧសភា នេះ។

បើគិតពីភូមិសាស្ត្រសេដ្ឋកិច្ចវិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េមួយនេះ  បង្វែរទិសដៅទីផ្សាររបស់ខ្លួនមកអាស៊ាន ដោយសារមើលឃើញទីផ្សារអាស៊ានសំខាន់ៗ រួមមានប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម  និង សិង្ហបុរី ដែលគេរំពឹងថានឹងឈានដល់ប្រមាណ ៤,៤៩ លានគ្រឿង នៅឆ្នាំ ២០២៦ ពោលគឺកើនឡើងពី ៣,១៦ លានគ្រឿង បើធៀបនឹងឆ្នាំ ២០១៧ ។

ដោយឡែកសម្រាប់កម្ពុជាវិញ ត្បិតថាជាទីផ្សារមិនធំមែន បើធៀបនឹងទីផ្សារតំបន់ តែក៏នឹងអាចក្លាយជាផ្នែកមួយនៃការផ្គត់ផ្គង់ គ្រឿងយន្តនេះ ជាពិសេសជាទីតាំងចែកចាយបន្ត​ និងការផ្គត់ផ្គង់កម្លាំងពលកម្មជាដើម។ ហើយពីនេះ ទៅឆ្នាំ ២០២៦ ហាក់ដូចជាមិនយូរពេកទេ គឺនៅរំលងតែ៤ ទៅ ៥ ឆ្នាំទៀតប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ហើយទើបគេសង្កេតឃើញ រាជរដ្ឋាភិបាលកម្ពុជា កំពុងដុតដៃដុតជើង បង្ហើយហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ធំៗ មិនមែនសម្រាប់តែប្រើក្នុងស្រុកទេ តែរាប់ទាំងផ្លូវអាស៊ានហាយវេធំៗផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]