IFAWPCA បើកសន្និបាតលើកទី៤៣ ស្តីពីបដិវត្តន៍ឧស្សាហកម្ម និងសំណង់

កាលពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះ សន្និបាតលើកទី៤៣ របស់សមាគមអ្នកសាងសង់សហព័ន្ធអន្តរជាតិ អាស៊ី និងប៉ាស៊ីហិ្វក (IFAWPCA) ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងសេអូល ប្រទេសកូរ៉េខាងត្បូងក្រោមប្រធានបទស្តីពីបដិវត្តន៍ឧស្សាហកម្ម និងឧស្សាហកម្មសំណង់លើកទីបួន។

តាមរយៈសិក្ខាសាលា និងបទបង្ហាញជាច្រើន ដែលបានធ្វើ ឡើងនៅក្នុងសន្និបាតលើកទី៤៣ នេះអ្នកចូលរួមទទួលបាននូវឱកាសជាច្រើនដើម្បីផ្លាស់ប្តូរព័ត៌មាននិងចំណេះដឹងថ្មីៗទាក់ទងទៅនឹងការប្រមូលផ្តុំនៃឧស្សាហកម្មសំណង់។ បន្ថែមពីនេះទៀត សន្និបាតនេះក៏បានផ្តល់ឱកាសដ៏ល្អយ៉ាងវិសេសវិសាល ដើម្បីបង្ហាញពីចក្ខុវិស័យនិងយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមនាពេលអនាគតផងដែរ។ អ្វីដែលជាចំណុចសំខាន់នៃសន្និបាតនេះ គឺស្តីអំពីបដិវត្តនៃឧស្សាហកម្មសំណង់ និងការគ្រប់គ្រងទីក្រុងឲ្យមានសោភណ្ឌភាព ឬហៅថាជាទីក្រុងទំនើប (Smart City)។

ក្នុងអំឡុងពេលមហាសន្និបាតលើកទីមួយដែលបានរៀបចំឡើងនៅថ្ងៃទី ៣០ ខែឧសភា ប្រធានគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីបទបង្ហាញ ដើម្បីយល់ដឹងអំពីការអភិវឌ្ឍន៍នៅប្រទេសកូរ៉េ រួមទាំងការអភិវឌ្ឍ​សេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិជ្ជាទំនើបរបស់ប្រទេសនេះផងដែរ។

បញ្ហាដែលកើតមានឡើងកាលពីកិច្ចប្រជុំមុនៗ ត្រូវបានលើកមកពិភាក្សាជាថ្មីម្តងទៀតនៅក្នុងអង្គសន្និបាតរបស់ IFAWPCA ដែលមានរយៈពេលបីថ្ងៃនេះ។ វេទិកាធុរកិច្ចលើកទី២ របស់ IFAWPCA ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧ នៅក្នុងទីក្រុងម៉ានីល រៀបចំនិងគាំទ្រឧបត្ថម្ភដោយសមាគមអ្នកសាងសង់​ហ្វីលីពីន(PCA) ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់រដ្ឋលេខាធិការនៃវេទិកាធុរកិច្ចនេះ។ ពោលគឺ IFAWAPCA ទទួលបានថវិកា ៦,៩៩២ដុល្លារអាមេរិក ពីវេទិកានេះ ដែលជាការរៀបចំជាលើកទី២ ដោយ PCA ហើយ IFAWPCA សង្ឃឹមថាសមាជិកនៃបណ្តាប្រទេសផ្សេងទៀតនឹងរៀបចំវេទិកានេះដែរ។

ទន្ទឹមនេះដែរ សេក្តីស្នើសុំរៀបចំពានរង្វាន់របស់ IFAWPCA គាំទ្រដោយ PCA ដែលពានរង្វាន់នេះនឹងនិយាយអំពីការឆ្ពោះទៅរកបច្ចេកវិទ្យាបៃតង ហើយការរៀបចំពានរង្វាន់នេះស្ថិតក្នុងដំណើរការនៃក្តីសម្រេច។ បទបង្ហាញលម្អិតបន្ថែមទៀត នឹងត្រូវរៀបចំដោយ PCA ក្នុងអំឡុងពេលកិច្ចប្រជុំ ហើយប្រសិនបើត្រូវបានអនុម័តពានរង្វាន់នេះអាចនឹងត្រូវប្រគល់ជូននៅអង្គប្រជុំសន្និបាតក្នុងប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។

សម្រាប់ទស្សនៈវិស័យផែនការធុរកិច្ច គេហទំព័ររបស់សមាគម IFAWPCA កំពុងត្រូវបានធ្វើទំនើបកម្មយ៉ាងទៀងទាត់ជាមួយនឹងមាតិកាដែលទទួលបានប្រភព័ត៌មានពីសមាជិករបស់ខ្លួន។ សម្រាប់ការរៀបចំធ្វើវីដេអូទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗរបស់ IFAWPCA ក្រុមប្រឹក្សាប្រឹក្សាភិបាលបានអនុម័តបញ្ចេញថវិកា ៥ពាន់ដុល្លារអាមេរិកដើម្បីធ្វើឲ្យវីដេអូកាន់តែល្អប្រសើរ ដែលឆ្លុះបញ្ជាំងពីអ្វីដែល IFAWPCA បានធ្វើនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ សម្រាប់ការប្រកាសជ្រើសរើសសមាជិក ប្រទេសប៊ុយតាន (Bhutan) បានសម្តែងនូវបំណងប្រាថ្នារបស់ខ្លូនក្នុងការចូលរួមជាសមាជិករបស់ IFAWPCA ហើយក៏បានដាក់ពាក្យស្នើសុំជាមួយពាក្យសំណើដែលគាំទ្រដោយសហព័ន្ធនៃសមាគមអ្នកសាងសង់របស់ប្រទេស Nepal (FCAN) សមាគមអ្នកសាងសង់សិង្ហបុរី(SCAL) នឹងជួយសម្របសម្រួលជាមួយបណ្តាអ្នកសាងសង់មីយ៉ាន់ម៉ា ដើម្បីអញ្ជើញឲ្យចូលរួមធ្វើជាអ្នកអង្កេតការណ៍ ហើយសមាគមអ្នកសាងសង់វៀតណាម (VACC) ក៏ត្រូវបានអញ្ចើញឲ្យចូលរួមធ្វើជាអ្នកអង្កេតការណ៍ផងដែរ។ ទោះយ៉ាងណា មិនទាន់មានការដាក់ពាក្យជាផ្លូវការណាមួយត្រូវបានទទួល ហើយក្តីសម្រេចចុងក្រោយណាមួយក៏មិនទាន់ទទួលបានពីសមាគមទាំងនោះដើម្បីចូលរួមជាមួយ IFAWPCA នៅឡើយនោះទេ។

សមាគមអ្នកសាងសង់របស់ប្រទេស Papua New Guinea (PNGCA) ក៏បានចូលរួមអង្គសន្និបាតក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ហើយសន្យាថានឹងបន្តការខិតខំរបស់ខ្លួនដើម្បីធានាបាននូវភាពពេញលេញនៃការស្នើសុំរបស់PNGCA ជាពិសេស សមត្ថភាពទ្រទ្រង់ក្នុងការចំណាយប្រចាំឆ្នាំនៃការកំណត់របស់ IFAWPCA

តំណាងសមាគមមជ្ឈត្តកម្មចិន ក៏បានចុះឈ្មោះនិងចូលរួមអង្គសន្និបាតរបស់ IFAWPCA នៅទីក្រុង Seoulផងដែរ ហើយការដាក់ពាក្យនៃសមាជិកសមាគមរបស់ខ្លួនត្រូវបានទទួល ប៉ុន្តែមិនទាន់បានអនុម័តពីគណកម្មការសមាជិកនៅឡើយនោះទេ។ IFAWPCA កំពុងពិចារណាជួលអ្នកពិគ្រោះយោបល់ផ្នែកច្បាប់ ដើម្បីជួយជម្រុញដល់សកម្មភាពផ្លូវច្បាប់របស់ខ្លួន។

រយៈពេលជាង ៥០ឆ្នាំមកនេះ IFAWPCA បានបន្តនូវតម្រូវការនៃការផ្លាស់ប្តូរគំនិត បទពិសោធន៍ និងបច្ចេកវិជ្ជាសំណង់នៅក្នុងចំណោមសមាជិករបស់ខ្លួនដើម្បីចងជាសម័ន្ធនៅក្នុងបរិយាកាសខុសៗគ្នា។

IFAWPCA បានបង្កើតដំបូងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនក្នុងឆ្នាំ១៩៥៦ ដែលចូលរួមបង្កើតដោយសមាជិកតែប្រាំបីប្រទេសតែប៉ុណ្ណោះ។ បច្ចុប្បន្ន IFAWPCA មានសមាជិក សមាគមអ្នកសាងសង់ចំនួន ១៨ប្រទេស នៃតំបន់អាស៊ានព្រមទាំងប្រទេសជិតខាងរបស់ខ្លួនផងដែរ ហើយសមាជិកនៅក្នុងប្រទេសតំបន់អាស៊ីភាគខាងត្បូងមានដូចជាប្រទេសឥណ្ឌា និង សិរីលង្កា។ ក្នុងឆ្នាំ២០១៥ កម្ពុជាចូលរួមធ្វើជាសមាជិកទី១៦ របស់ IFAWPCA ផងដែរ៕

- Video Advertisement -