IMF ថាវិស័យសំខាន់៤ បានជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះល្អក្នុងឆមាសទី២-២០២៣

សេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី២-២០២៣នេះ អាចនឹងបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរ ដោយមានការជំរុញពីវិស័យសំខាន់ៗចំនួន៤។

នេះបើយោងតាមការលើកឡើងរបស់លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី IMF ក្នុងជំនួបជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។

លោក Davide Furceri បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ ២០២៣នេះ ហើយកត្តានេះនឹងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀតតាមរយៈការងើបឡើងវិញនៃវិស័យសំខាន់ៗ៤រួមមាន កំណើននៃការនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យឧស្សាហកម្ម មិនមែនកាត់ដែរ។

លោកបន្តថា «ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ នៅតែអាចបន្តរក្សាបាននូវកំណើនមួយដ៏ល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការ វិលត្រលប់ទៅរកប្រក្រតីភាពវិញបានយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅដល់ការបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញ នៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជាផងដែរ»។

ជាមួយគ្នានេះ ធនាគារពិភពលោក (World Bank) ក៏បានព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន ក្នុងអត្រា ៥,២% សម្រាប់ឆ្នាំ២០២៣ ហើយ ADBក៏បានវាយតម្លៃកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ដោយនឹងកើនឡើង ៥,៨%៕ (អានបន្ថែម    និងបន្ថេម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]