IMF និង WB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២០២១ ត្រឹម ២,២% តែនឹងកើន ៤-៥% ឆ្នាំ២០២២

ធនាគារពិភពលោក (WB) និង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្មីៗនេះ បានព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១កើនត្រឹម ២,២ភាគរយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ រំពឹងថានឹងកើនរង្វង់ ៤,៥ ទៅ ៥% ។

ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា កំណើន២,២% នេះ ត្រូវបានទម្លាក់ចុះពីការព្យាករ ៤% កាលពីខែមេសាឆ្នាំ២០២១។

របាយការណ៍នេះ បានលើកឡើងថា កំណើនតិចតួចនេះ គឺដោយសារតែ ការរីករាលដាកលនៃមេរោគបំប្លែងថ្មី ការបង្អាក់នៃវិស័យទេសចរណ៍ ការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យ និងភាពមិនទាន់ច្បាស់លាស់របស់កម្ពុជាទៅលើទស្សនវិស័យគ្រប់គ្រងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច។

យ៉ាងណាក្ដី វិស័យកសិកម្ម ការនាំចេញទំនិញ និងការវិនិយោគរបស់កម្ពុជានៅមានភាពធន់ ខណៈព្យាករថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នឹងកើន ៤,៥% វិញ។

ធនាគារពិភពលោក បានស្នើឱ្យកម្ពុជាចាត់វិធានការរឹងមាំមួយជាក់លាក់ ដោយត្រូវពង្រឹងភាពប្រកួតប្រជែងខាងក្រៅ ក៏ដូចជាជម្រុញដល់ផ្នែកផលិត និងការនាំចេញ ជាពិសេសទាញយកផលប្រយោជន៍ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនឱ្យបានច្រើនបំផុត។

ស្រដៀងគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី២៧ កញ្ញា ក៏បានព្យាករសេដ្ឋកិច្ចកម្ពុជាក្នុង ២០២១ នេះ ត្រឹមអត្រា ២,២% ដែរ ហើយព្យាករកំណើន ៥ % សម្រាប់ឆ្នាំ ២០២២។

ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក៏បានព្យាករទម្លាក់កំណើងសេដ្ឋកិច្ចកម្ពុជាពី ៤% មកត្រឹម ១,៩% នៅឆ្នាំ២០២១ តែក៏ថានឹងកើន ៥,៥% នៅឆ្នាំ ២០២២ ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]