ISI STEEL និងវិទ្យាស្ថាន NPIC រួមគ្នាផ្ដល់ចំណេះធ្វើដល់និស្សិត ក្នុងកម្មវិធីប្រកួតស្ថាបត្យកម្មឆ្នើម
កាលពីថ្ងៃទី ២០ មករា ឆ្នាំ ២០២២ កន្លងទៅនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលជាវិទ្យាស្ថានដ៏ល្បីល្បាញទាក់ទងនឹងការបណ្តុះបណ្តាលអប់រំនូវពហុជំនាញ និងក្រុមហ៊ុន ISI STEEL ក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកគុណភាពខ្ពស់ ធំជាងគេ និងឈានមុខគេនៅកម្ពុជា បានធ្វើពិធីចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់និស្សិតដែលបានចូលរួម និងទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ឆ្នាំ ២០២១ ដែលប្រព្រិត្តទៅនៅ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាផ្ទាល់តែម្តង។
កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ក្រោមប្រធានបទនិមិត្តរូប “ជាប់ធន់ជានិរន្តរ” នេះ ត្រូវបានចូលរួមប្រកួតប្រជែងពីសំណាក់និស្សិតសិក្សាផ្នែកស្ថាបត្យកម្ម និងសំណង់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយជ័យលាភីលេខ ៣ បានទៅលើនិស្សិត អៀង ពេជ្ររស្មី អ៊ុក នុន ធី ធារ៉ា និងជ័យលាភីលេខ ២ បានទៅលើនិស្សិត លី សុខសាន្ត រដ្ឋា សុខហេង និងវុធ ឧត្តម ចំណែកឯជ័យលាភីលេខ១បានទៅលើនិស្សិត ពៅ រក្សា ភូន លក្ខិណា និងហ៊ុយ ពិសាល។
សូមបញ្ជាក់ផងដែរថាសម្រាប់គម្រោងដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបានជ្រើសរើសដើម្បីធ្វើការសាងសង់«គម្រោងខ្ចុះពហុបំណង» ដើម្បីជាប្រយោជន៍សម្រាប់និស្សិតទាំងអស់នៅក្នុងវិទ្យាស្ថាន។
ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានថ្លែងថា៖ «លោកពិតជាមានក្តីសោមនស្សជាខ្លាំង ដែលក្រុមហ៊ុន ISI STEEL បានបង្កើតកម្មវិធីនេះឡើង ដែលមិនត្រឹមតែផ្តល់ឱកាសដល់និស្សិតបង្ហាញនូវទេពកោសល្យ និងអាច អនុវត្តផ្ទាល់នូវជំនាញដែលពួកគេកំពុងសិក្សានោះទេ ការសាងសង់គម្រោងខ្ចុះពហុបំណងនេះ នឹងក្លាយជាផ្នែកមួយដែលផ្តល់នូវផាសុកភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ប្អូនៗនិស្សិតផងដែរ។ មួយវិញទៀតគម្រោងនេះក៏នឹងអាចផ្តល់នូវសោភណ្ឌភាពដល់វិទ្យាស្ថាន ជាពិសេសជាកន្លែងដែលប្អូនៗអាចអានសៀវភៅ ពិភាក្សាក្រុម និងសម្រាកលំហែបានផងដែរ»។
ជាមួយគ្នានេះដែរលោក សុខ វិចិត្រ ដែលជានាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន ISI STEEL ក៏បានថ្លែងក្នុងកម្មវិធីនេះផងដែរថា៖ «នេះមិនមែនជាលើកទី១នោះទេដែលក្រុមហ៊ុនបានជួយទៅដល់សហគមន៍ដែលក្រុមហ៊ុនបានធ្វើអាជីវកម្ម តាមរយៈកម្មវិធី ទំនួលខុសត្រូវសង្គមរបស់ខ្លួន»។
លោកបន្តទៀតថា៖ «ដោយយើងជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលសំណង់ដែកស្រាប់ យើងបានព្យាយាមប្រើធនធានដែលខ្លួនមានជួយដល់ សង្គមតាមដែលអាចធ្វើទៅបាន ជាក់ស្តែងដូចជាការឧបត្ថម្ភដំបូលសាលា ផ្តល់សម្ភារសម្រាប់សាងសង់ផ្ទះជូនពលរដ្ឋដែលជួបភាពខ្វះខាតជាដើម»។
ទន្ទឹមនឹងនោះលោកក៏បាន បន្ថែមទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុនបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នអប់រំ នានា ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំដែលជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីទំនួលខុសត្រូវសង្គម របស់ខ្លួន។
លើសពីនេះលោកបានផ្ញើរសារលើកទឹកចិត្តដល់ប្អូនៗនិស្សិតឲ្យយកចិត្តទុកដាក់ សិក្សារៀនសូត្រ ក្រេបជញ្ជក់នូវចំណេះជំនាញ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងអាចក្លាយជាធនធានដ៏មានប្រយោជន៍ ក៏ដូចជាសសរទ្រូងដ៏រឹងមាំក្នុងការជួយអភិវឌ្ឍប្រទេសជាតិនាពេលខាង មុខ។
បង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ( ISI STEEL )បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ស័ង្កសី ISI ផាម ដែកទីប-ស អាយ. អេស. អាយ ក្បឿងត្រជាក់ ISI ផាម ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូល PALM TRUSS ផ្ទះមេគង្គ ដែកC ដែកZ និងដែក DECK អាយ.អេស.អាយ ។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕
- Video Advertisement -