ISI Steel បន្តផ្ដល់ចំណេះដឹងផ្នែកសំណង់លើប្រព័ន្ធអនឡាញ តាមរយៈកម្មវិធី សំណង់កម្ពុជាថ្ងៃនេះ

ក្រុមហ៊ុនល្បីខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក ISI Steel បានប្ដេជ្ញានឹងបន្តចែករំលែកចំណេះដឹងផ្នែកសំណង់ដល់សាធារណជនបន្ថែមទៀត តាមរយៈកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» ក្រោយទទួលបានជោគជ័យ និងការគាំទ្រជាច្រើនពីអ្នកទស្សនា។

កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» គឺជាការផ្សាយជាវិដេអូផ្ទាល់ (Live) លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ISI Steel និងសារពត៌មានដៃគូ។ កម្មវិធីបានប្រមូលយកសុទ្ធតែវាគ្មិនល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកសំណង់មកធ្វើការចែករំលែកបទពិសោធន៍ បច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍថ្មីៗ ទាក់ទងនឹងវិស័យសំណង់នៅកម្ពុជា។

ដោយឃើញពីការគាំទ្រដ៏សន្ធឹកសន្ធាប់កន្លងមក ក្រុមហ៊ុននឹងបន្តធ្វើកម្មវិធីនេះ ដោយនឹងពង្រឹងគុណភាព ចម្រាញ់វាគ្មិន និងចែករំលែកបទពិសោធន៍ឱ្យធំទូលាយជាងមុន។

ដូចដែលដឹងស្រាប់ អចលនទ្រព្យ និងសំណង់ គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ ជាអាទិដូចជាប្រទេសកម្ពុជាយើងជាដើម ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍថ្មីៗរបស់វា ។

សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាចំណេះដឹងបន្ថែមទៅលើវិស័យសំណង់គឺជាកត្តាដ៏ចាំបាច់ជាទីបំផុត ហើយលើសពីនេះទៅទៀតក៏អាចទទួលបាននូវចំណេះដឹងក្នុងការជ្រើសរើសសម្ភារសំណង់ដែលមានគុណភាពដើម្បីទទួលបាននូវសំណង់ដែលរឹងមាំ ជាប់ធន់ ។

ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ទើបក្រុមហ៊ុន ISI Steel បានបង្កើតនូវកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នេះឡើង។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យសំណង់នៅកម្ពុជាឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ ការវិវឌ្ឍថ្មីៗ ការចែករំលែកបទពិសោធន៍ល្អៗ ដំណោះស្រាយផ្នែកសំណង់ និងបច្ចេកទេសល្អៗ ដើម្បីធ្វើឲ្យសំណង់លោកអ្នកជាប់ធន់ជានិរន្ត ។

កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នឹងធ្វើការចាក់ផ្សាយរាល់ថ្ងៃអាទិត្យ សប្តាហ៍ទី ២ និងទី ៤ នៅវេលាម៉ោង ៨ យប់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័រ ចុចទីនេះ

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]