LG Twin Wash ដ៏ទំនើបបានមកដល់ទីផ្សារកម្ពុជាហើយ
ក្រុមហ៊ុនផ្គត់ផ្គង់និងផលិតឧបករណ៍ប្រើប្រាស់អេឡិចត្រូនិចឈានមុខគេមួយក្នុងពិភពលោក LG កាលពីពេលថ្មីៗនេះបាននាំយកផលិតផលម៉ាស៊ីនបោកសម្លៀកបំពាក់ដែលបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួនមកកាន់ទីផ្សារកម្ពុជា។ វត្តមាននៃម៉ាស៊ីនបោកសម្លៀកបំពាក់ភ្លោះ TwinWash ក្នុងទីផ្សារកម្ពុជាត្រូវគឺបានទទួលការស្វាគមន៍និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ បច្ចេកវិទ្យារបស់ Twin Wash បានធ្វើអោយក្រុមហ៊ុន LG ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានការច្នៃប្រឌិតខ្ពស់ និងទទួលបានជោគជ័យបំផុតក្នុងឧស្សាហកម្មបោកគក់។
LG TwinWash គឺជាប្រភេទមាស៊ីនភ្លោះដែលមានរូបរាងស្អាតទាន់សម័យ អាចដំណើរការបោកគក់២កន្លែងផ្សេងគ្នាក្នុងពេលតែមួយដែលនេះគឺបង្កើតឲ្យមាន ភាពងាយស្រួលក្នុងការបែងចែកសម្លៀកបំពាក់ទៅតាមប្រភេទនីមួយៗដូចជាសម្លៀកបំពាក់ពណ៌ស សម្លៀកបំពាក់ពណ៌ សម្លៀកបំពាក់ទារក ភួយ និងកន្សែងជាដើម។ ចំណែកឯ សមត្ថភាពនៃប្រតិបត្តិការបោកគក់វីញគឺមានល្បឿនលឿន អាចលាងជម្រះបានស្អាតល្អ និងមិនធ្វើអោយខូចសាច់ក្រណាត់។ លើសពីនេះទៅទៀត បច្ចេកវិទ្យា TrueSteam អាចកំចាត់បាក់តេរីរហូតដល់ ៩៩ ភាគរយ កំចាត់ស្នាមជ្រីវជ្រួញ និងស្នាមប្រឡាក់លើសម្លៀកបំពាក់ត្រឹមរយៈពេល ២០នាទីប៉ុណ្ណោះ ដែលនេះគឺ ពិតជាសាកសមសម្រាប់ក្រុមគ្រួសារដែលមានបុត្រតូចៗ ដែលត្រូវបោកកគ់ញឹកញាប់ បោកគក់ទឹកក្តៅ ស្ទីមសម្លាប់មេរោគ ហើយទាំងនេះគឺនឹងផ្តល់ជូននូវផាសុកភាព និងសុវត្ថិភាពដល់ក្រុមគ្រួសារ។
កាន់តែពិសេសជាងនេះទៀត LG Twin Wash បំពាក់ជាមួយប្រព័ន្ធWi-Fi និង Smart ThinQ ទំនើបឆ្លាតវ័យ ដែលលោកអ្នកអាចគ្រប់គ្រងវាតាមរយៈពាក្យបញ្ជាសម្លេងឬតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់អ្នក (Smart Phone)។
វាមានសមត្ថភាពអាចលោកអ្នកអាចធ្វើការបញ្ជារអោយដំណើរការបោកគក់ បិទបើកប្រព័ន្ធភ្លើងជាដើម ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា បើទោះជាលោកអ្នកកំពុងនៅកន្លែងធ្វើការ កំពុងដើរផ្សារ ឬធ្វើកិច្ចការងារផ្សេងៗនៅខាងក្រៅផ្ទះ ក៏ការបោកគក់សម្លៀកបំពាក់លោកអ្នកនៅតែដំណើរការ និងបញ្ចប់រួចរាល់តាមពេលវេលាដែលអ្នកចង់បាន។ មិនត្រឹមតែប៉ុណ្ណោះ Smart Diagnosis លោកអ្នកអាចដឹងពីបញ្ហាផ្សេងៗរបស់ម៉ាស៊ីនភ្លាមៗដែលនឹងបង្ហាញ លើទូរស័ព្ទដៃផងដែរ ដោយមិនចាំបាច់រង់ចាំអ្នកបច្ចេកទេសមកត្រួតពិនិត្យនោះទេ។
ម៉ាស៊ីនបោកសម្លៀកបំពាក់ LG TwinWash បំពាក់ដោយម៉ូទ័រ Inverter Direct Drive (ម៉ូទ័រមិនប្រើខ្សែពាន) មានរំញ័រតិច សម្លេងស្ងាត់ល្អ ប៉ុន្តែប្រសិទ្ធភាពទ្វេរដង និងសន្សំសំចៃថាមពលអគ្គីសនីដែលមានការធានាពីក្រុមហ៊ុនរយៈពេល១០ឆ្នាំ។
LG Twin Wash គឺជាម៉ាស៊ីនបោកគក់សម្លៀកបំពាក់ទាន់សម័យ និងធ្វើអោយជីវិតវិវត្តន៍ទៅរកភាពកាន់តែប្រសើរ។


