វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ

​វិមានរដ្ឋធម្មនុញ្ញ តម្លៃ ២.២៣៨.៨៤៧ដុល្លារអាមេរិក ស្ថិតនៅជិតវិមានឯករាជ្យ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេ​តិ​ក​ភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ។ នេះបើតាមព្រះរាជពិធីសម្ពោធ ក្រោមអធិបតីភាពព្រះករុណាព្រះបាទសម្ដេ​​ចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័​យ​កាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។

បើតាមសុន្ទរកថាឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា វិមានរដ្ឋធម្មនុញ្ញមានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត។

សំណង់បេតិកភណ្ឌជាតិនេះ ត្រូវបានស្ថាបត្យករ ធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ដើម្បីញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង៖

១)ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប។

២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង ដូចខាងក្រោម៖

  • ផ្នែកទី១ គឺ វិមានផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរសន្តិមូលសាល ជាទីតាំង ស្តម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ ព្រះសិរមហាព្រហ្ម កសាងពីសំរឹទ្ធ។ សសរស្តម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុងផ្សេងទៀត សម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំនៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះនាំមក នូវសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ បំបែក; ឯកោ បញ្ចប់សមាហរណកម្ម; អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈប្រាំតួ គឺ “ ប – ៦ – ប – ស – អ”។
  • ផ្នែកទី២ គឺតួមហាបុស្បុក មានទម្ងន់សរុបប្រមាណ ១២តោន កសាងពីសំរឹទ្ធប្រមាណ ៧០% ស្ពាន់ប្រមាណ៣០% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ល្អវិចិត្រ កសាងឡើងតាមក្បួនខ្នាតរចនាបថខ្មែរបុរាណ។ ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជាសិលា-លោហប្រាសាទដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាសំណង់សតវត្សរ៍ក្នុងអនាគតកាល។

គួរបញ្ជាក់ថា សំណង់វិមានរដ្ឋធម្មនុញ្ញ ប្រើពេលសាងសង់អស់រយៈពេលអស់ប្រមាណ ១៤ខែ ក្រោមការដឹកនាំដោយបណ្ឌិតស្ថាបត្យករ លី រស្មី រួមជាមួយក្រុមអ្នកបច្ចេកទេសជំនាញជាស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សរសាស្ត្រ សរុបចំនួន ៧០រូប ដែលបានខិតខំប្រឹងប្រែងកសាងវិមានរដ្ឋធម្មនុញ្ញ រហូតសម្រេចបានជាមូលដ្ឋាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមខែវិច្ឆិកា-២០២៤ ក្រសួងបានចុះបញ្ជីអង្គការវិជ្ជាជីវៈនៅកម្ពុជាបានជាង​ ៦ពាន់ស្ថាប័ន

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈបានចំនួន ៦.៤៩១។ នេះបើយោតាមប្រសាសន៍របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលទី៨ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងទៅកាន់អ្នកចូលរួមកម្មវិធីជាង ២០០០នាក់ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាម​​​ច្បាប់ស្តីពី​ការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ ជាក់ស្តែង ឯកឧត្តមបានលើកឡើងថា គិតត្រឹមខែវិច្ឆិកា ​ឆ្នាំ២០២៤នេះ ក្រសួងការងារ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុប​ចំនួន ៦.៤៩១ ក្នុងនោះសហភាពសហជីព​មានចំនួន ៤២, សហ​ព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋាន​មានចំនួន ៦ ១៥៧,​ និង​សមាគម​និយោជកមានចំនួន ១២។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា។ […]

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) បានបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់ប្រមូលផ្តុំមេដឹកនាំ និងជាឱកាសបង្ហាញពីទស្សនៈវិស័យ សំណង់នៅទូទាំងអាស៊ីអាគ្នេយ៍។ ធ្វើជាម្ចាស់ផ្ទះ រៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបង្ហាញជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់សហព័ន្ធអ្នកសាងសង់អាស៊ានក្នុងការជំរុញកិច្ចសហការ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងឧស្សាហកម្មសំណង់ក្នុងតំបន់។ ដោយមានតំណាងមកពីប្រទេសសមាជិកអាស៊ានទាំង៨ កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការចាប់យកឱកាសនាពេលអនាគតនៅក្នុងវិស័យសំណង់។ អ្នកចូលរួមបានពិភាក្សាយ៉ាងទូលំទូលាយ ដោយផ្តោតលើប្រធានបទដូចជា វឌ្ឍនភាពបច្ចេកវិទ្យា ការអនុវត្តអគារបៃតង និងតួនាទីសំខាន់នៃឧស្សាហកម្មសំណង់ក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងផលប៉ះពាល់ពីឥទ្ធិពលសង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ព្រមទាំងការគិតគូរអំពីបទដ្ឋានការងារសម្រាប់កម្មករជំនាញ។ លោក Oliver HC Wee ដែលជាប្រធាន ACF បច្ចុប្បន្នបានលើកឡើងថា “កិច្ចប្រជុំក្រុមប្រឹក្សា ACF លើកទី 56 បង្ហាញសញ្ញាច្រើនជាងការប្រមូលផ្តុំនៃអ្នកដឹកនាំឧស្សាហកម្ម។ “រួមគ្នា យើងកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏រឹងមាំ ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។” ចំណុចសំខាន់មួយនៃកិច្ចប្រជុំគឺការដាក់ចេញនូវគំនិតផ្តួចផ្តើមក្នុងគោលបំណងលើកកម្ពស់ស្តង់ដារសុវត្ថិភាពសំណង់នៅទូទាំងអាស៊ាន។ កម្មវិធីនេះផ្តោតលើការចុះសម្រុងគ្នានៃបទប្បញ្ញត្តិសុវត្ថិភាព សម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តបច្ចេកវិជ្ជាសុវត្ថិភាពកម្រិតខ្ពស់នៅទូទាំងប្រទេសជាសមាជិក។ លើសពីនេះ ACF បានដាក់ចេញនូវប្លង់មេនៃការផ្លាស់ប្តូរឌីជីថល ដោយដោះស្រាយតម្រូវការបន្ទាន់សម្រាប់វិស័យសំណង់ ដើម្បីទទួលយកឧបករណ៍ និងដំណើរការឌីជីថល។ ចលនាយុទ្ធសាស្ត្រនេះមានគោលបំណងសម្រួលប្រតិបត្តិការ កែលម្អការគ្រប់គ្រងគម្រោង និងលើកកម្ពស់ការប្រកួតប្រជែងលើមាត្រដ្ឋានសកល។ កិច្ចប្រជុំក្រុមប្រឹក្សាក៏បានផ្តល់វេទិកាមួយសម្រាប់ប្រទេសជាសមាជិកដើម្បីបង្ហាញពីសមិទ្ធផលរបស់ពួកគេ និងចែករំលែកស្នាដៃល្អបំផុតក្នុងការសាងសង់។ […]

រដ្ឋាភិបាលកម្ពុជាចំណាយជាង $១៣០០លាន លើកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រ ៧០ម៉ឺនគ្រួសារ

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ កាលពីចុងខែ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈពេល ៤៦ខែ ក្នុងនោះការអនុវត្តពេញលេញមានរយៈពេល ៤៣ខែ (ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្ត​ចាកចេញពីកម្មវិធីមានរយៈពេល ៣ខែ (ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមានចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់ ដោយបានចំណាយថវិកាជាង ១.៣៥៩ លានដុល្លារ។ ប្រភពដដែល បានបន្ថែមថា បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ចំនួន ៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២.៨ លាននាក់, មានគ្រួសារចំនួន ៥៧ម៉ឺនគ្រួសារ (ប្រមាណ ៨៤ %) បានចុះឈ្មោះចូលក្នុងកម្មវិធីនេះរួចរាល់ និងទទួលបានផលពីកម្មវិធីនេះ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណ […]

កម្ពុជាមានក្រុមហ៊ុន៨ ឈ្នះជ័យលាភីអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ប្រចាំឆ្នាំ២០២៤

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រគល់ពានរង្វាន់ជ័យលាភី សរុបចំនួន៨ ដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃ ដែលបានឈ្នះពីកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម។ ក្រសួងកសិកម្ម បានឱ្យដឹងថា លទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជ័យលាភីត្រូវបានកំណត់តាមលំដាប់ ក្នុងនោះរួមមាន៖ ពានកិត្តិយសសម្រាប់ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា ២០២៤ ចំនួន៣៖ ទី១)ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តព្រះវិហារ ទី២)ក្រុមហ៊ុន Mirarth Agri Tech Co.Ltd មកពីខេត្តកំពង់ធំ ទី៣)សហគ្រាស កម្ពុណាត់ អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តកំពង់ធំ។ ចំណែក ពានកិត្តិយសម្រាប់ អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា២០២៤ បានទៅលើសហគ្រាសចំនួន ២  ទី១)សហគ្រាស សុវណ្ណៈមូជិន អាហ្រ្គូ ឯ.ក […]

Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

ក្រុមហ៊ុន​ Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]

កម្ពុជានឹងធ្វើទំនើបកម្មប្រព័ន្ធ 4G ទៅ 5G ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល

កម្ពុជា កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើប។ នេះបើតាមការថ្លែងរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា ដើម្បីវិវត្តខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬមួយឧស្សាហកម្ម៤.០ គឺទាល់តែមានការអភិវឌ្ឍធនធានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធានាបាន ខណៈដែលកម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលទាមទារឱ្យមានការអភិវឌ្ឍនេះ គឺដោយសារការប្រកួតប្រជែងក្នុងពិភពលោកកា​ន់​តែច្រើនឡើង ដែលបណ្តាប្រទេសជាច្រើនកំពុងខិតខំ និងបានទៅដល់ប្រព័ន្ធ 5G រួចទៅហើយ។ សម្តេចបានបន្តថា ការអភិវឌ្ឍនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ឈានទៅដល់ទំនើបកម្មមួយជំហានទៅមុខទៀត ដែលធានានូវភាពប្រកួតប្រជែងដោយចីរភាពរយៈពេលវែង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍនធនធានមនុស្សជាអាទិភាពទី១ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដូច្នេះដំណើរការនៃការទំនើបកម្មវិស័យឌីជីថលនេះ នឹងចូលរួមជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនេះផងដែរ។​ គួររំលឹកថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) […]