ក្រសួងសាធារណការចាប់ដៃជាមួយឯកជន ពង្រឹងជំនាញបច្ចេកទេសដល់និស្សិត

វិទ្យាស្ថាន តេជោសែន សាធារណការ បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា ជាមួយក្រុមហ៊ុន RMA Cambodia Plc ដែលជាក្រុមហ៊ុនឯកទេសផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស និងឧបករណ៍ធុនធ្ងន់ ក្នុងគោលបំណងពង្រឹងសមត្ថភាពនិស្សិតក្នុងវិទ្យសា្ថនឱ្យមានជំនាញច្បាស់ជាងមុន។

តាមរយៈអនុស្សរណៈនេះ ភាគីទាំង ២ នឹងរួមគ្នាបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលនានា ដូចជាការផ្លាស់ប្តូរប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារសំណង់ និងធនធានរួមគ្នា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាដើម។

លោកជំទាវរដ្ឋលេខាធិការ ឥម នីថារ៉ា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខា កាលថ្ងៃទី៩ ខែកញ្ញា នេះថា ក្រសួងមានចក្ខុវិស័យវែងឆ្ងាយ ចង់បណ្តុះបណ្តាលកូនខ្មែរឱ្យចេះសាងសង់ផ្លូវ ស្ពាន ដោយខ្លួនឯង និងមានគុណភាព។

លោកជំទាវ បន្តថា៖ «ដោយសារក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនល្បីល្បាញលើឆាកអន្តរជាតិ ខាងផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស និង ឧបករណ៍ធុនធ្ងន់ ដូច្នេះ ការសហការនឹងជួយធ្វើឱ្យនិស្សិតយល់ការតែច្បាស់ពីការងារជាក់ស្ដែងក្នុងទីផ្សារ» ។

ក្រៅពីចុះអនុស្សរណៈនេះ កន្លងមកវិទ្យាស្ថានសាធារណការ ក៏ធ្លាប់បានចុះអនុស្សរណៈជាមួយបណ្តាដៃគូនានាក្នុងវិស័យពាក់ព័ន្ធក្នុងនោះរួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង Zejiang Institute of Communication នៃប្រទេសចិនជាដើម។ (អានបន្ថែម) (អានបន្ថែម)

ទៅអនាគត ក៏ត្រៀមនឹងចុះអនុស្សរណៈជាមួយសាលាភូមិន្ទរដ្ឋបាល សមាគមភស្តុភារកម្មកម្ពុជា ក្រុមហ៊ុន PPD សាកលវិទ្យាល័យ Chang An University ប្រទេសចិន ព្រមទាំងបណ្តាដៃគូផ្សេងៗទៀត ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សិង្ហបុរី​ចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI

ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI,  ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]

រដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស - Video Advertisement -

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់​រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុបអស់​ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ […]

សាលាតិចណូទី២ ក្បែរវិមានឈ្នះឈ្នះ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាទី២ (សាលាតិចណូ)​ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ស្ថិតនៅលើផ្ទៃដី ៥ហិកតា ក្បែរវិមានឈ្នះឈ្នះ។ ការបើកការដ្ឋានសាងសង់ បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភា​ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមផេកហ្វេកប៊ុកសាលាតិចណូ បានបញ្ជាក់ឱ្យដឹងថា ការដ្ឋានសាងសង់នេះ ត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥ និងត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd។ បន្ថែមពីនេះ គម្រោងសាងសង់នេះ ត្រូវចំណាយថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។ គួរបញ្ជាក់ថា សាលាតិចណូសាខាទី២ នឹងត្រូវបានសាងសង់លើផ្ទៃដី ៥ហិកតា រួមមានអគារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដែលមានកម្ពស់ […]

OCIC ចាប់​ដៃគូជាមួយ​បារាំង បង្កើត​សាលា​សរសេរ​កូដលំដាប់ពិភពលោកនៅ​កោះ​ពេជ្រ

ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Platform Impact ដើម្បីបង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ ដោយយកគំរូសិក្សាតាមប្រព័ន្ធរបស់សាលា​ School 42 ដែលជាស្ថាប័នអប់រំបច្ចេកវិទ្យាឈានមុខនៅអ៊ឺរ៉ុប។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ Medef នេះបើយោងតាមរបាយការណ៍របស់ CIR news នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤។ បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីពាក់ព័ន្ធសំខាន់ៗរួមមាន លោកស្រី Sophie Viger នាយកគ្រប់គ្រងសាលា School 42 អនុប្រធាន Thierry Tea នៃក្រុមហ៊ុន OCIC Group និងលោក Wisal Hin ប្រធានក្រុមហ៊ុន Platform Impact បានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងចក្ខុវិស័យសម្រាប់ បង្កើត​ស្ថាប័ន​ប្រកបដោយ​នវានុវត្តន៍​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បំផុសគំនិត​ដោយ​ជោគជ័យ​របស់​សាលា School […]

ជប៉ុនជួយកម្ពុជា ពង្រឹងសមត្ថភាពថែទាំប្រព័ន្ធលូ និងទប់ស្កាត់ការខូចខាតដោយទឹកជំនន់នៅរាជធានីភ្នំពេញ

ជប៉ុន ជួយកម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស ដោយពង្រឹងសមត្ថភាពគ្រប់គ្រងថែទាំប្រព័ន្ធលូ និងវិធានការទប់ស្កាត់ការខូចខាតដោយទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសិក្ខាសាលាបញ្ចប់នៃកម្មវិធីភាពជាដៃគូរប​ស់​ JICA ក្នុងវិស័យប្រព័ន្ធលូ។ សិក្ខាសាលា ត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងការិយាល័យទឹកស្អាត និងលូក្រុងគីតាឃ្យូស្យ៊ូនៃប្រទេសជប៉ុន។ បន្ថែមពីនេះ​ សិក្ខាសាលានេះ ជាផ្នែកមួយនៃគម្រោង ដែលត្រូវបានអនុវត្តប្រមាណជាពីរឆ្នាំ គឺការពង្រឹងសមត្ថភាពប្រតិបត្តិការ និងថែទាំប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេល ២ឆ្នាំនេះ ក្រុមការងារសម្រេចបានជាលទ្ធផលធំៗចំនួន ០២ រួមមាន៖ ទី១៖ គឺការបណ្តុះបណ្តាលបុគ្គលិកដែលអាចអនុវត្តការថែទាំ និងការគ្រប់គ្រងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ដោយផ្អែកលើគោលការណ៍ណែនាំនៃការគ្រប់គ្រង និងថែទាំប្រព័ន្ធលូ ទី២៖ គឺបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពក្នុងការដោះស្រាយការការពារ ការខូចខាតដោ​យ​ទឹ​កជំនន់ទាំងភាគីប្រជាពលរដ្ឋ និងភាគីរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ តាមរយៈគម្រោងខាងលើនេះ រាជធានីភ្នំពេញ នឹងអាចប្រើប្រាស់សៀវភៅណែនាំស្តីអំពីការគ្រប់គ្រងថែទាំប្រព័ន្ធលូ ដើម្បីអនុវត្តការថែទាំ និងការគ្រប់គ្រងប្រចាំថ្ងៃ ហើយបន្តបណ្តុះបណ្តាលប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ ឈានទៅរកការកែលម្អបរិស្ថានទីក្រុង។ - Video Advertisement -