ជប៉ុនកំពុងពន្លឿនរៀបចំផែនការមេ Smart City និងប្រព័ន្ធអនាម័យស្ដង់ដារនៅសៀមរាបខាងកើត

ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងជួយកម្ពុជាពន្លឿនរៀបចំផែនការមេទីក្រុងវៃឆ្លាត (Smart City) និងសិក្សាគម្រោងសាងសងប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងអនាម័យស្ដង់ដារ នៅភូមិសាស្រ្តក្រុងសៀមរាបប៉ែកខាងកើត។

ជាក់ស្ដែងភាគីជប៉ុនបានជួយជ្រោមជ្រែងលើការងារនេះមួយរយៈហើយ ដោយកាលពីថ្ងៃ ២៨ ខែកក្កដា កន្លងទៅនេះ ភាគីទាំង២ ទើបបានជួយពិភាក្សាគ្នាម្ដងទៀត ដើម្បីតាមដាន និងពន្លឿនការងារ។

ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជារួមកិច្ចអង្គប្រជុំបានពិភាក្សាបន្ថែម អំពីវិធីសាស្ត្រ និងស្ថានភាពនៃការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ដែលមានភាពចាំបាច់ណាស់មុននឹងឈានទៅរកការបង្កើតទីក្រុងឆ្លាតវៃ។

បើយោងតាមផែនការដែលក្រសួងធ្លាប់បានបង្ហើបពីមុន តំបន់ ៣ រួមមាន ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប នឹងត្រូវជ្រើសដើម្បីអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ដោយរួមបញ្ចូលទាំងការងារលើកកម្ពស់សន្តិសុខ ការដឹកជញ្ជូន ការគ្រប់គ្រងសំរាម និងទេសចរណ៍ ផងដែរ។

តាមផែនការ ការងារទាំងនេះគ្រោងនឹងសម្រេចឱ្យបានទាំងស្រុងនៅឆ្នាំ ២០៣១។

គួរបញ្ជាក់ផងដែរ ទោះបីខេត្តសៀមរាបកំពុងរងសម្ពាធយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្ដី រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ តួយ៉ាងដូចជា គម្រោងផ្លូវ ៣៨ខ្សែ ដែលសម្រេចបានប្រមាណ ៦៣,៨៧% ហើយត្រឹមខែមិថុនា នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋគ្រោងសង់កំពង់ផែទេសចរណ៍កម្រិតស្តង់ដារ នៅក្រុងកំពង់ចាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងដងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម សម្រាប់សាងសង់កំពង់ផែទេសចរណ៍ ដើម្បីនាវាទេសចរណ៍ចូលចត។​ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យមើលទីតាំង ក្បែរស្ពានគីស៊ូណា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។ ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា គម្រោងនេះ នឹងធ្វើឱ្យខេត្តកំពង់ចាម មានកំពង់ផែស្តង់ដារ​សម្រាប់នាវាទេសចរណ៍ចូលសំចត ដើម្បីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត ។​ ឯកឧត្តម​ ផន រឹម មានប្រសាសន៍ថា៖ “កំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព និងសោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត”។ បើតាមអ្នកនាំពាក្យ លទ្ធផលនៃការចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃរួចមក បង្ហាញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ […]

អារ៉ាប៊ីសាអូឌីតចំណាយដី ៥០០គីឡូម៉ែត្រការ៉េ ដើម្បីសង់សួនកម្សាន្តបែបជីវចលធំបំផុតដំបូងគេលើលោក  

ក្រុមហ៊ុនស្ទូឌីយោជប៉ុន Toei Animation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់សួនកម្សាន្តបែបគំនូជីវចលធំបំផុតដំបូងគេរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០គីឡូម៉ែត្រការ៉េ ក្រោមសិទ្ធិផ្តាច់មុខនិងស្លាកយីហោ Dragon Ball នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។ ក្រោមស្លាកយីហោ “Dragon Ball” ដែលជាប្រែនមួយមានប្រជាប្រិយភាពខ្លាំងបំផុតនៅទូទាំងពិភពលោក ឧទ្យាននេះ នឹងអភិវឌ្ឍឡើងនៅលើទីតាំងស្ថិតនៅក្នុងទីក្រុង Qiddiya ដែលមានចម្ងាយប្រហែល ៤០នាទី ពីរដ្ឋធានី Riyadh ។ ចំនុចកណ្តាលនៃទីកម្សាន្តនេះ គ្រោងនឹងអភិវឌ្ឍជាកន្លែងរទេះហោះ (roller coaster) ដែលមានកំពស់ ៧០ម៉ែត្រ។ បន្ថែមពីលើនេះ ឧទ្យាននេះ នឹងមានបញ្ចូលកន្លែងទាក់ទាញជាង ៣០ទៀត រួមជាមួយនឹងសណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗទៀតផងដែរ។ លោក Abdullah bin Nasser Aldawood នាយកគ្រប់គ្រងនៃក្រុមហ៊ុន PIF’s Qiddiya Investment Co. បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “សួនកម្សាន្តប្រភេទ Anime​ (កន្លែងកម្សាន្តដែលមានទស្សនីយភាពបែបគំនូរជីវចល) […]

អាជ្ញាធរអប្សរាកំពុងពង្រីកទំហំសួនរុក្ខជាតិអង្គរពី ១៥ ទៅ ១៥០ហិកតា ដើម្បីទាក់ទាញទេសចរ និង…

អាជ្ញាធរជាតិអប្សរា កំពុងធ្វើការពង្រីកទំហំសួនរុក្ខជាតិអង្គរ ពី១៥ហិកតា ទៅ១៥០ហិកតា ដើម្បីអាចដាក់សត្វព្រៃបានច្រើនប្រភេទ សម្រាប់ទាក់ទាញភ្ញៀវទេសចរចូលទស្សនាកម្សាន្ត។ នេះបើតាមការលើកឡើងរបស់   លោក ឡៃ  ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់​គ្រង​ទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជា​ កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា គម្រោងពង្រីកនេះ ត្រូវបានចាប់ផ្តើមឡើងកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤មក រហូតដល់អំឡុងខែសីហាខាងមុខនេះ ដោយត្រូវធ្វើរបងហ៊ុមព័ទ្ធជុំវិញឱ្យបានរឹងមាំដើម្បីអាចប្រលែងសត្វព្រៃដ៏សំបូរបែប និងអាចការពារព្រៃឈើ សម្រាប់រៀបចំជាផ្លូវដើរ និងស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃ ក៏ដូចជាដើម្បីសុខភាពផងដែរ​។ លោកបន្តទៀតថា ក្នុងគម្រោងនេះ អាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង ៥៤៦៨ម៉ែត្រ ជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរភាគខាងត្បូង ក្នុងបំណងធ្វើជាទីធ្លាសម្រាប់ប្រលែងសត្វព្រៃជាច្រើនប្រភេទ ឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វាផងដែរ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើផ្លូវសម្រាប់ថ្មើរជើង ទុកឱ្យមហាជនដែលដើរកម្សាន្តនៅក្នុងសួនរុក្ខជាតិអង្គរ អាចទស្សនាសត្វព្រៃទាំងនោះបានថែមទៀតផង។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ឡៃ  ប៉ូទី បានធ្វើការច្រានចោលនូវព័ត៌មានមិនពិតមួយទាក់ទងនឹងករណីដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនបានលើកឡើងថា មានក្រុមហ៊ុនឯកជនទទួលបានសិទ្ធិអភិវឌ្ឍន៍ដីក្នុងតំបន់អង្គរ ដោយជ្រកក្រោមស្លាករបស់អាជ្ញាធរជាតិអប្សរា ហើយថតយកសកម្មភាពបុគ្គលិករបស់ក្រុមហ៊ុនម៉ៅការ ដែលកំពុងធ្វើរបងបេតុងព័ទ្ធជុំវិញសួនរុក្ខជាតិអង្គរយកទៅផ្សព្វផ្សាយបំផុសបំផុល ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល។ ដោយឡែក ចំពោះការចូលទស្សនាកម្សាន្តសួននេះ […]

បារាំងស្នើកម្ពុជាអភិរក្សតំបន់ឡស្លដែកបុរាណ នៅស្រុកឆែប ខេត្តព្រះវិហារ

ក្រុមអ្នកជំនាញរបស់វិទ្យាស្ថានបារាំងចុងបូព៌ា បានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្សតំបន់រ៉ែ ស្ថានីយ៍ឡស្លដែក ឡស្លទង់ដែង និងឡស្លលង្ហិនបុរាណ ខណៈនេះជាការរកឃើញលើកដំបូងនៅប្រទេសកម្ពុជា ដែលមានទីតាំងជាក់ស្តែងស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ។ នេះបើតាមការឱ្យដឹងពីលោកជំទាវវបណ្ឌិតសភាចារ្យ   ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ។ លោកជំទាវ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៩ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) ថាក្រុមអ្នកជំនាញរបស់វិទ្យាស្ថានបារាំងចុងបូព៌ាបានធ្វើការសិក្សាស្រាវជ្រាវ និងរកឃើញតំបន់រ៉ែ ស្ថានីយ៍ឡស្លដែក ឡស្លទង់ដែង និងឡស្លលង្ហិនបុរាណ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ លោកជំទាវបានបន្ថែមថា នេះជាលើកទី១ហើយ ដែលអ្នកជំនាញបានរកឃើញតំបន់រ៉ែប្រភេទនេះ នៅខេត្តព្រះវិហារ ខណៈកន្លងមក ធ្លាប់តែរកឃើញនៅក្នុងប្រទេសថៃ ១កន្លែង និងឡាវ ១កន្លែងប៉ុណ្ណោះ។ លោកជំទាវ បានបញ្ជាក់ថា ក្រុមអ្នកជំនាញ កំពុងពិភាក្សាជាមួយអាជ្ញាធរព្រះវិហារ និងអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ ដើម្បីអភិរក្សតំបន់នេះ សម្រាប់បន្តការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍជាតំបន់ទេសចរណ៍ ពីព្រោះថាក្រៅពីទស្សនាប្រាង្គប្រាសាទ ភ្ញៀវទេសចរ ក៏ចង់ឃើញពីទីតាំងយកដែក និងទង់ដែងពីបុរាណ ថាតើមានលក្ខណៈយ៉ាងដូចម្តេចខ្លះ។ ទន្ទឹមនឹងនេះដែរ លោកជំទាវ […]

សម្តេចបវ៖ គម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច ទទួលបានអាជ្ញាបណ្ណ៦ខែហើយមិនអនុវត្ត ត្រូវដកយកវិញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចដែលមិនអនុវត្តគម្រោង​រយៈពេល ០៦ខែក្រោយទទួលបានអាជ្ញាបណ្ណ គឺត្រូវដកយកអាជ្ញាបណ្ណមកវិញ។ នេះបើតាមការថ្លែងរបស់សម្តេច ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេច បានថ្លែងបន្ថែមថា ការស្នើឱ្យពិនិត្យនេះ គឺដើម្បីធានាថាម្ចាស់គម្រោងអនុវត្តត្រឹមត្រូវតាមគោលការណ៍ដែលបា​នកំណត់ ក្នុងនោះម្ចាស់គម្រោងដែលធ្វើសកម្មភាពខុសគោលការណ៍ ក៏ត្រូវបានដកហូតអាជ្ញាបណ្ណមកវិញផងដែរ​។ ជាមួយគ្នានេះដែរ វិធានការនេះ គឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ ទាក់ទាញភ្ញៀវទេសចរ និងដើម្បីធានាការពារធនធានធម្មជាតិ។ ថ្មីៗនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យលើគម្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Coastal City Development Group Co., LTD។​​ (អានបន្ថែម)​ - Video Advertisement -

រយៈពេល២ខែ ទេសចរចិនចូលទស្សនាអង្គរ កើនដល់ ១៤០% ធៀបនឹងឆ្នាំ២០២៣

ក្នុងរយៈពេល ០២ខែដំបូងក្នុងឆ្នាំ២០២៤​ ភ្ញៀវទេសចរចិន បានចូលមកទស្សនាប្រាសាទអង្គរវត្តមានចំនួន ១៦.០៧៤នាក់ ដែលកើនឡើង ១៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៦.៦៩០នាក់ប៉ុណ្ណោះ។ នេះបើតាមគេហទំព័រសារព័ត៌មាន XINHUANET កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ បើតាមរយៈរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបន្ថែមឱ្យដឹងថា ចិនជាភ្ញៀវទេសចរធំជាងគេទី៥ ចូលមកទស្សនាប្រាសាទអង្គរ បន្ទាប់ពីកូរ៉េ អាមេរិក បារាំង និងអង់គ្លេស។ រីឯសារព័ត៌មាន XINHUANET ក៏បានបន្ថែមឱ្យដឹងទៀទថា ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលជាកិច្ចសហការរវាងកម្ពុជា-ចិន ដែលនឹងនាំមកនូវចលករថ្មីមួយក្នុងការទាក់ទាញវិនិយោគិន និងទេសចរចិនមកកម្ពុជា ដែលនេះជាការរួមចំណែកនឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានរំពឹងទុកដែរថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ និងជាការវិនិយោគរបស់ចិនផងនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនបន្ថែមទៀត។ (អានបន្ថែម) គួរបញ្ជាក់ដែរថា រយៈពេល ២ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.២៣៤.៦៧៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៣៥.៨៥០នាក់។ (អានបន្ថែម) […]