ផ្លូវជាតិលេខ ៤៨ នឹងបើកការដ្ឋាននៅខែវិច្ឆិកា រដ្ឋចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រួចហើយ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំការហ្លួងស្រុកស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះហើយ ខណៈកិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខារវាងភាគីពាក់ព័ន្ធរួចរាល់ហើយកាលពីព្រឹកថ្ងៃទី ២៣ សីហានេះ។

ពិធីចុះហត្ថលេខាធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។

ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវ AC ដែលមានប្រវែងសរុប ១៤៨គម ក្នុងនោះប្រវែង ១២២,៩ គម មាន២ គន្លង និង ប្រវែង ២៥,១គម មានចំនួន ០៤ គន្លង។

គម្រោងនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨,៣លានដុល្លារអាមេរិក ដែលក្នុងនោះជាង ៦៥ លានដុល្លារជាកម្ចីពីប្រទេសកូរ៉េខាងត្បូង និង ១៣លានដុល្លារជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

តាមកិច្ចសន្យា គម្រោងនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន KCI & KECC Joint Venture។

គួរបញ្ជាក់ថា ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមា។

តាមបណ្តោយផ្លូវជាតិលេខ៤៨ នេះ មានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ចំនួន០៤កន្លែង រួមមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង(Koh Kong SEZ) តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និងតំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ។

ដូច្នេះការលើកកម្ពស់នេះ នឹងជួយកាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរ និងដឹកជញ្ជូន ក៏ដូចជាបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

World Bank សម្រេចបន្ថែមកម្ចី $៣៥លាន សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវជនបទក្នុងខេត្តចំនួនបីនៅកម្ពុជា

ធនាគារពិភពលោក បានអនុម័តឥណទានបន្ថែមមានទឹកប្រាក់ចំនួន ៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP_Cambodia Road Connectivity Improvement Project)​ ឱ្យមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយ គណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃទី១៥ ខែមីនា ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីប្រជុំជន(ផ្សារ), ទៅសាលារៀន និងទៅរកសេវាសុខាភិបាល តាមបណ្តាខេត្តដូចជា ខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ ខណៈខេត្តទាំង៣នេះមានប្រជាជនសរុបជាង ២លាននាក់ ក្នុងនោះមានពលរដ្ឋ ៨០% រស់នៅតាមទីជនបទ។ គម្រោង RCIP បានផ្តល់ជាថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត (យោងតាមរបាយការណ៍ World Bank’s Country Climate and Development Report for Cambodia) ដែលជាបណ្តាញផ្លូវប្រឈមខ្លាំងទៅនឹងហានិភ័យប្រែប្រួលអាកាសធាតុ ហើយគ្មានកម្រាលកៅស៊ូ ឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់ ត្រឹមត្រូវនោះទេ។ ភាពងាយរងគ្រោះនៃបណ្តាញផ្លូវទាំងអស់នោះ បានបង្កជាហានិភ័យដល់លទ្ធភាពក្នុងការទទួលបាននូវសេវាសំខាន់ៗ ដូចជា ការអប់រំ និងការថែទាំសុខភាព ជាមួយនឹងផលអវិជ្ជមានឥតស្រាកស្រាន្ត […]

២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីលុយពីដៃគូអភិវឌ្ឍចំនួន $១,៨១ពាន់លាន ថយចុះ១៦%

ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា​ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១.៨១ពាន់លានដុល្លារ ស្មើនឹង ៧៩% នៃពិតានដែលច្បាប់អនុញ្ញាត ​១.៧០០ លានអេសដេអ៊ែ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៥៧% និងក្របខណ្ឌពហុភាគីមានប្រមាណ ៤៣%។ បើធៀបនឹងឆ្នាំ២០២២ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ឆ្នាំ២០២៣ ថយចុះប្រមាណ១៦%។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងព្រឹត្តបត្រស្ថិតិបំណុលសាធារណកម្ពុជាថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅដល់ការរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា៖ “ឥណទានទាំងនេះ​ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយផលជាមធ្យមប្រមាណ ៤៥%”។​ ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋវិញ ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ២៣៨ពាន់លានរៀល ត្រូវនឹងប្រមាណ ៥៨,២៦ លានដុល្លារ។ ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១,២៤ពាន់លានដុល្លារ។ - Video Advertisement -

៦ខែរបស់រដ្ឋាភិបាលថ្មីទាក់ទាញគម្រោងវិនិយោគមកកម្ពុជាបាន ១៧៣គម្រោង ទុនជាង $៤ពាន់លាន

ក្នុងរយៈពេល៦ខែ អាណត្តិទី៧នៃរាជរដ្ឋាភិបាល ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងពង្រីកវិនិយោគ និងគម្រោងវិនិយោគថ្មី សរុបចំនួន ១៧៣គម្រោង ដែលមានទុនវិនិយោគសរុប ៤.១៥០ លានដុល្លារ និងបានបង្កើតការងារជាង ១៧ម៉ឺនកន្លែង។​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងតួលេខនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្រាប់គម្រោងវិនិយោគទាំង ១៧៣គម្រោងនេះ មានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត។ ចំណែកប្រភពនៃការវិនិយោគមានមកពីប្រទេសកម្ពុជា(ខ្លួនឯង) ចិន សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង វៀតណាម ថៃ ប្រុយណេ ជប៉ុន និងប្រទេសជាច្រើនទៀត។ សម្តេចធីបតី​ ហ៊ុន សែន មាន​ប្រសាសន៍ថា៖ “នៅក្នុងរយៈ ពេល៦ខែនេះ យើងដើរទាក់ម៉ូយ មិនមែនមកវិញខ្យល់នោះទេ​​ គឺបានមកវិញគួរសមដែរ”។​ បើតាមសម្តេចធីបតី កម្ពុជាទទួលបានសហគ្រាស និងរោងចក្របើកថ្មី ដែលចុះបញ្ជីនៅCDC […]

កម្ពុជា-ម៉ាឡេស៊ី សហការគ្នាបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យាដ៏ទំនើបតម្លៃ $៣០០លាន លើដីទំហំ១០០ហិកតា ជិតរាជធានីភ្នំពេញ 

បណ្តាញអចលនទ្រព្យសកល IQI ទើបនឹងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតឧទ្យានផលិតកម្មបច្ចេកវិទ្យាទំនើប មួយនៅកម្ពុជា។ ដំណាក់កាលដំបូងនៃគម្រោងឧទ្យានបច្ចេកវិទ្យាកម្រិតខ្ពស់នេះមានឈ្មោះថា Cambodia Malaysia China High-Tech Park នេះ មានតម្លៃវិនិយោគសរុបប្រមាណ ៣00 លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដីរហូតដល់ទៅ ១00 ហិកតា ជាមួយនឹងសក្តានុពលពង្រីកដល់ ២000 ហិកតានៅពេលក្រោយបន្ថែមទៀត នេះបើយោងតាម Edgeprop ចុះផ្សាយថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។ ស្ថិតនៅក្នុងខេត្តកណ្តាល ចំងាយត្រឹមតែ ១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ  ឧទ្យានផលិតកម្មបច្ចេកវិទ្យានេះ ស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រនៅជិតតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនផងដែរ។ លោក Daniel Ho សហស្ថាបនិក IQI Global និងជានាយកគ្រប់គ្រងក្រុមហ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃឧទ្យានឧស្សាហកម្មនេះដោយបញ្ជាក់ថា “ឧទ្យានឧស្សាហកម្មដ៏ទំនើបនេះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកដែលមានចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានសេវាបម្រើដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ រួមទាំងផ្លូវល្បឿនលឿនចំនួនពីរថែមទៀតផង” ។ លោក Ho បានគូសបញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់តម្រូវការដែលមានស្រាប់ពីក្រុមហ៊ុនផលិត […]

អូស្ត្រាលីចង់វិនិយោគដាំស្ពៅនៅកម្ពុជា ដើម្បីច្នៃជាអង្ករមានកាឡូរីទាប និងជីវៈឧស្ម័ន

ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា ដើម្បីកែច្នៃជីវៈឧស្ម័ន (Biogas) និងអង្ករដែលមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់។ នេះបើតាមជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Tanachat Pochana ប្រធានក្រុមហ៊ុន នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោកប្រធានក្រុមហ៊ុន បានជម្រាប​ឱ្យដឹងថា ក្រុមហ៊ុន គឺវិនិយោគផ្តោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ ពិសេសអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ លោកប្រធានក្រុមហ៊ុន បានបន្ថែមថា  ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងវិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានឱ្យដឹងថា […]

ចិនជួយកម្ពុជាជាង ៥៣លានយ័ន ជួសជុលអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី

ចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ៥៣,២លានយ័ន ស្មើប្រមាណជាង ៧,៣លានដុល្លារអាមេរិក សម្រាប់ការងារជួសជុល កែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តម វង្សី វិស្សុត បាន​ឱ្យដឹងថា កម្ពុជា-ចិន កំពុងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើមឆ្នាំ២០២៤នេះ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន”។ ជាមួយនឹងក្របខណ្ឌខាងលើនេះ កម្ពុជា​-ចិន ក៏មានក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ ដែលកំពុងអនុវត្តគម្រោងជាច្រើន រួមមាន៖ ១)-ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២)-ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣)-អា​កា​ស​យានដ្ឋានអន្តរជាតិសៀមរាបថ្មី ខណៈដែល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏នឹងលេចរូបរាងនាពេលខាងមុខ ដែលនឹងចូលរួមបង្កើនការភ្ជាប់បណ្តាញគមនាគមន៍ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារនិងប្រាក់ចំណូលជូនប្រជាជន។ ទន្ទឹមនឹងនេះ […]