បច្ចុប្បន្នកម្ពុជាមានឧស្សាហកម្មស៊ីម៉ង់ត៍ជាង $១.២ប៊ីលាន កំពុងដំណើរការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលប្ចុប្បន្ននេះ បណ្តារក្រុមហ៊ុនស៊ីម៉ង់ត៍ បាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំសរុបប្រមាណជាង ១.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជា សរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២.៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១.៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ លោកបន្តថា សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងអរគុណសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជូនពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ តាមរយៈជំនួបខាងលើ ប្រមុខរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច […]
រយៈពេល១ឆ្នាំ, ២០២៤ កម្ពុជារកចំណូលបានជិត $៥០លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ និងជិះទូក
ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ១.០២៣.៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤៧.៨២៦.៩៨១ដុល្លារ កើន២៨,៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែធ្នូតែមួយ នៃឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩១៨.១៤៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៥.៣៤៩នាក់ ដែលចំណូលនេះកើនឡើង ២៧,២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែល ក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ១២ខែនេះ បានចំនួន ៣២៩.០២៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧៩៤.៣៤៨ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]
១១ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $៥០ពាន់លាន កើនជិត ១៦%
រយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤,៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨%។ បន្ថែមពីនេះ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ រួមមាន សម្លៀកបំពាក់ ៨,៩៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៥,៨៤% សម្ភារធ្វើដំណើរ ១,៧៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៥០% ស្បែកជើង ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៤,៣០% និងស្រូវ ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៤២%។ ដោយឡែក សម្រាប់ការទំនិញនាំចូលវិញ កម្ពុជាបាននាំចូលវាយនភ័ណ្ឌ ៥,៧០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៣,៥២% គ្រឿងអេឡិចត្រូនិក ៣,៣២ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១៤% សម្ភារសំណង់ ១,៤៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២,៣៥% ប្រេងម៉ាស៊ូត ១,៣០ពាន់លានដុល្លារអាម៉េរិក កើនឡើង […]
ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស
ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥ គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]
វីរៈប៊ុនថាំក្លាយជាក្រុមហ៊ុនដំបូងបំផុត បើកសេវាកម្មកប៉ាល់ដឹកអ្នកដំណើរពីកំពតឆ្ពោះត្រង់ទៅកោះត្រល់
ក្រុមហ៊ុន វីរៈប៊ុនថាំ របស់អ្នកញ៉ា សួរ វីរៈ បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុមហ៊ុនដំបូងគេដែលបើកដំណើរការសេវាកម្មកប៉ាល់ដឹកអ្នកដំណើរទំនើបចេញពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះត្រង់ទៅកាន់កោះត្រល់ (កោះ Phu Quoc) ប្រទេសវៀតណាម។ សេវាកម្មនេះត្រូវបានប្រកាសឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។ ប្រភពដដែលនេះ បានបន្ថែមទៀតថា ការធ្វើដំណើរត្រង់ចេញពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ឆ្ពោះទៅកោះត្រល់ (កោះភូកុក) ប្រទេសវៀតណាម នេះនឹងត្រូវប្រើរយៈពេលត្រឹមតែ ៤០នាទីប៉ុណ្ណោះ។ ការអភិវឌ្ឍន៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់ និងការជំរុញទេសចរណ៍រវាងកម្ពុជា និងវៀតណាម។ គួររំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតមួយនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី JYOTSANA VARMA នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។ កំពង់ផែទេសចរណ៍នេះ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៨ និងបានបញ្ចប់នៅឆ្នាំ ២០២២ កំពង់ផែនេះគឺជាផ្នែកមួយនៃ “គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍” របស់ធនាគារ ADB ក្រោមហិរញ្ញប្បទានប្រមាណជិត ១០ […]
ខ្សែច្រវាក់ផ្គត់ផ្គង់នៃទីផ្សារសកលកំពុងផ្លាស់ប្តូរពីប្រទេសចិន តើកម្ពុជានឹងមានលទ្ធភាពក្នុងការចាប់ឱកាស១នេះដែរទេ?
ការធ្វើពិពិធកម្មយ៉ាងឆាប់រហ័សនៃផលិតកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ នឹងកំណត់ឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយសារតំបន់នេះកំពុងលេចធ្លោជាអ្នកទទួលផលសំខាន់។ ក្រុមហ៊ុនចិនកំពុងអនុវត្តយុទ្ធសាស្រ្តចិនបូកមួយកាន់តែខ្លាំងឡើង ហើយតាមរយៈយុទ្ធសាស្ត្រនេះ មូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិនត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ យុទ្ធសាស្ត្រនេះ គួបផ្សំនឹងការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) កំពុងហូរចូលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានប្រែក្លាយតំបន់នេះទៅជាមហាអំណាចផលិតកម្មថ្មី នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ Asiapropertyawards នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤។ កម្លាំងនៅពីក្រោយការផ្លាស់ប្តូរទីតាំងផ្គត់ផ្គង់ខ្សែច្រវាក់ផលិតផលថ្មី យុទ្ធសាស្ត្រចិន+១ ទទួលបានសន្ទុះ៖ ក្រុមហ៊ុនចិន កំពុងពង្រីកទីតាំងផលិតទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើពិពិធកម្មការប្រឈមហានិភ័យ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ តាមរយៈការផ្លាស់ប្តូរយុទ្ធសាស្រ្តឆ្ពោះទៅរកឧស្សាហកម្មដែលកំពុងរីកចម្រើន រួមទាំងការផលិតឧបករណ៍កម្រិតខ្ពស់ គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មានវិទ្យា វេជ្ជសាស្ត្រ វិទ្យាសាស្ត្រជីវិត យានយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។ លោក Yin Hong ប្រធានផ្នែកភស្តុភារ និងឧស្សាហកម្មនៅ JLL China បាននិយាយថា “នៅអាស៊ីប៉ាស៊ីហ្វិក និន្នាការជិតស្និទ្ធជាមួយនឹងប្រទេសជាដៃគូនេះ បានបណ្តាលឱ្យមានយុទ្ធសាស្រ្តចិនបូក១ ដែលក្រុមហ៊ុនចិនបានបន្ថែមមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីការពារការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ចេញពីការពឹងផ្អែកខ្លាំងលើប្រទេសតែមួយ»។ លក្ខណៈប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងយុទ្ធសាស្ត្រចិន+១ យុទ្ធសាស្ត្រ China+1 លើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ការកើនឡើងតម្លៃពលកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ […]