Property Guru ប្រកាសជ័យលាភីអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមក្នុងតំបន់អាស៊ីលើកទី១៧

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ៩ ធ្នូ បានប្រកាសឈ្មោះជ័យលាភីអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមក្នុងតំបន់អាស៊ីលើកទី១៧ ឬ17th Annual PropertyGuru Asia Property Awards Grand Final។

កម្មវិធីប្រកាសពានរង្វាន់ នេះ ត្រូវបាននៅសណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតប្រមូលផ្ដុំទីក្រុងបាងកក ដែលជ័យលាភីទាំងអស់មាន ៤៨ ប្រភេទ។

ក្រុមហ៊ុន New World Development Company ឈ្មះជ័យលាភីអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈក្រុម​ហ៊ុន​មក​ពី​ប្រទេស​ថៃ និង​ហ្វីលីពីន​ទទួល​បាន​ពានសរុប ៧។

លោក Candra Ciputra នាយកប្រតិបត្តិនៃ Ciputra Group និងជាប្រធានក្រុមហ៊ុន PT Ciputra Development Tbk ទទួលបានពានរង្វាន់ PropertyGuru Icon ។

កម្ពុជា​ក៏​ទទួល​បាន​ពាន​រង្វាន់​ ២ ផង​ដែរ។ ពានរង្វាន់ Best Breakthrough Developer (Asia) បានទៅលើក្រុមហ៊ុន Kambujaya Development Co., Ltd. ទន្ទឹមនឹងនោះគម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd. បានឈ្នះពានរង្វាន់ Best Waterfront Condo Development (Asia)។

អ្នកឈ្នះប្រចាំតំបន់នៅ Grand Final ត្រូវបានជ្រើសរើសពីអ្នកឈ្នះប្រចាំប្រទេសពីការប្រារព្ធកម្មវិធី PropertyGuru Asia Property Awards ក្នុងឆ្នាំនេះ នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម កម្ពុជា ហ្វីលីពីន ចិនដីគោក ហុងកុង ម៉ាកាវ ជប៉ុន  ឥណ្ឌា និងអូស្ត្រាលី។

ជ័យលាភីវគ្គ Grand Final នេះត្រូវបានជ្រើសរើសដោយកម្មការឯករាជ្យដែលមានប្រធានពីប្រទេសផ្សេងៗគ្នា។

សម្រាប់ព័ត៌មានបន្ថែម និងបញ្ជីឈ្មោះអ្នកឈ្នះទាំងអស់ សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទី […]

គម្រោងធំៗ ២ នៅកម្ពុជា ក្រោមជំនួយរបស់ជប៉ុន ឈ្នះពានអន្តរជាតិនៅប្រទេសជប៉ុន

គម្រោងធំៗចំនួន ០២ នៅកម្ពុជា ស្ថិតក្រោមជំនួយរបស់ជប៉ុន ទទ […]

ខេត្តព្រះសីហនុជាប់ជាទីក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤

ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាទីក្រុងជាប់ជាទីក្រុងដែលម […]