«Quantity Surveying»ជាជំនាញដ៏សំខាន់មួយតែមិនទាន់សូវពេញនិយមនៅឡើយនៅកម្ពុជា

Quantity Surveyingឬ«ការស្ទង់មតិបរិមាណ»តាមពិតទៅគឺជាអាជីពក្នុងឧស្សាហកម្មសំណង់ដើម្បីគ្រប់គ្រងការចំណាយរបស់ម្ចាស់អភិវឌ្ឍន៍គម្រោងនិងក្រុមហ៊ុនម៉ៅការសំណង់សម្រាប់កញ្ចប់ថវិកាជាក់លាក់មួយនៃគម្រោងសំណង។

ជាមួយគ្នានេះដែរ វិទ្យាស្ថាន Royal Chartered Academy Institute(RCA)គឺមានការបង្រៀននិងផ្តល់បរិញ្ញាប័ត្រជាន់ខ្ពស់សម្រាប់ការសិក្សារយៈពេល ១៦ ខែ ដែលផ្តោតលើមុខជំនាញការងារសំខាន់ៗចំនួនបួនរួមមាន៖ ១) ការវាស់វែង ២) លទ្ធកម្ម ៣) ការដេញថ្លៃ និង ៤) កិច្ចសន្យារដ្ឋបាល។

ការវាស់វែង
ក្នុងចំណោមការងារដំបូងដែលអ្នកស្ទង់មតិជាទូទៅធ្វើគឺការវាស់វែង។ ការងារនៃការវាស់វែងរួមមានការប្រមូលបរិមាណពីគំនូរនិងការបន្ថែមការពិពណ៌នាដើម្បីបង្កើតវិក័យប័ត្រនៃបរិមាណសម្រាប់អ្នកម៉ៅការក្នុងការដាក់ចេញជាតម្លៃ។ ឧទាហរណ៏បរិមាណ១៥០មីលីម៉ែត្រការ៉េគុណ១៥០មីលីម៉ែត្រការ៉េ នៃបេតុងដែលនឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ផ្ទះពីរជាន់ដែលមានយ៉រខាងមុខព្រមទាំងតម្លៃសម្រាប់ការសាងសង់ការងារនេះដើម្បីឲ្យអ្នកម៉ៅការអាចដាក់តម្លៃសមស្របមួយ។

លទ្ធកម្ម
ការងារលទ្ធកម្មមានន័យថាជាសកម្មភាពនៃការទិញ។ ភាពខុសគ្នារវាងការទិញគ្រឿងទេសនិងសំណង់អគារគឺថាពេលវេលាដើម្បីសាងសង់ផ្ទះអាចចំណាយពេលរហូតដល់ ២៤ ខែ។ ការងារលទ្ធកម្មគឺត្រូវយល់ដឹងពីកិច្ចសន្យា ការអនុវត្តន៍និតិវិធីលទ្ធកម្ម ថាតើត្រូវធ្វើការជាមួយស្ថាបត្យករឬអ្នកម៉ៅការរឺអ្នកគ្រប់គ្រងគម្រោងដើម្បីដឹកនាំក្រុមការងារសាងសង់ឲ្យទទួលបានជោគជ័យ។ជាទូទៅ ការសម្រេចចិត្តគឺត្រូវបានធ្វើឡើងដោយផ្អែកលើពេលវេលា ការចំណាយ និងគុណភាពដែលជាតម្រូវការរបស់ម្ចាស់គម្រោងអភិវឌ្ឍន៍។

ការដេញថ្លៃ
ការងារពាក់ព័ន្ធទៅនឹងការដេញថ្លៃរួមមានឯកសារ ការអញ្ជើញ ការសម្ភាសន៍និងផ្តល់គម្រោងដល់អ្នកម៉ៅការដែលមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារណាមួយ។ សារៈសំខាន់នៃដំណើរការនេះគឺការជ្រើសរើសអ្នកម៉ៅការដែលស័កសមបំផុតសម្រាប់ការងារសាងសង់។ មាតិការនៃការដេញថ្លៃរួមមាន របៀបនៃការទូទាត់ថវិការ ស្តង់ដារសំណង់ កិច្ចសន្យារវាងអ្នកអភិវឌ្ឍន៍និងអ្នកម៉ៅការជាដើម។ រយៈពេលនៃការដេញថ្លៃអាចមានរយៈពេលដល់ទៅរាប់ខែហើយកត្តាដើម្បីជ្រើសរើសអ្នកម៉ៅការអាស្រ័យលើពេលវេលា ការចំណាយ និងគុណភាព។

កិច្ចសន្យារដ្ឋបាល
ចំណុចចុងក្រោយគឺកិច្ចសន្យារដ្ឋបាលដែលទាក់ទងនឹងបញ្ហាកិច្ចសន្យា។ ជាទូទៅមានដំណាក់កាលបីរួមមាន៖
១) កិច្ចការព្រៀងមុនកិច្ចសន្យារដ្ឋបាលគឺការជ្រើសរើសកិច្ចសន្យារវាងអ្នកអភិវឌ្ឍន៍និងអ្នកម៉ៅការ
២) កិច្ចសន្យារដ្ឋបាលក្នុងអំឡុងពេលសាងសង់គឺធ្វើការជាមួយនឹងការទូទាត់ថវិការ លំដាប់លំអៀង និងដំណើរការនៃការងារជាដើម
៣)កិច្ចការបន្ទាប់ពីកិច្ចសន្យារដ្ឋបាលគឺការងារទាក់ទងនឹងគណនីចុងក្រោយនិងការទូទាត់ថវិការដល់អ្នកម៉ៅការដែលបំពេញការងារស្របតាមលក្ខណដែលដាក់ឲ្យ។ ក្នុងនាមជា«quantity surveyorឬអ្នកស្ទង់មតិបរិមាណ»ជំនួយក្នុងការដោះស្រាយបញ្ហាកិច្ចសន្យាគឺមានសារៈសំខាន់ខ្លាំងណាស់

ការអញ្ជើញ
ការងារជាអ្នកស្ទង់មតិបរិមាណគឺជាការងារដែលកំពុងមានតម្រូវការខ្ពស់នៅប្រទេសកម្ពុជា។ សម្រាប់លោកអ្នកដែលចង់សិក្សាបន្ថែមឬយល់ដឹងកាន់តែច្បាស់ចំពោះជំនាញខាងលើនេះ លោកអ្នកអាចទាក់ទាក់ទៅកាន់វិទ្យាស្ថានRCAផ្ទាល់តាមរយៈ

ទូរស័ព្ទៈ (+៨៥៥) ០៧៧ ៣៧៧ ១៤៨
អ៊ីមែល: info@royal-chartered-academy.com
វេបសាយ: www.royal-chartered-academy.com
ហ៊្វេសប៊ុក: Royal Chartered Academy

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]