RMA បើកសម្ពោធសាខាលក់ត្រាក់ទ័រ និងគ្រឿងចក្រធុនធ្ងន់ថ្មីមួយនៅពោធិ៍សាត់

ក្រុមហ៊ុន RMA Cambodia កាលពីថ្ងៃទី 19 មីនា កន្លងទៅ បានបើកសម្ពោធសាខាលក់ថ្មីមួយទៀត ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាសាខាសម្រាប់តាំងបង្ហាញ និងផ្តល់សេវាកម្មជាង ក៏ដូចជាគ្រឿងបន្លាស់ផ្នែកត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់នានា។

សាខាថ្មីនេះ ជាការបន្ថែមលើសាខាលក់របស់ខ្លួនបច្ចុប្បន្ន ដែលមាននៅក្នុងខេត្តសៀមរាម បាត់ដំបង តាកែវ កំពង់ធំ និង រាជធានីភ្នំពេញ។

ពិធីសម្ពោធចូលរួមដោយ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ឡាយ វិសិទ្ធ អភិបាលស្រុកក្រគរ លោក លី សេង ហ៊ីម និង អភិបាលស្រុកកណ្តៀង លោក ឆាយ គឹមម៉ុង ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន RMA Cambodia ជាច្រើនរូប។

កម្មវិធីក៏មានវត្តមានឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ នាយគ្រឿន និង តារាកំប្លែង ពូណុយ ផងដែរ។

លោក ម៉ារិន ឧត្តម ប្រធានគ្រប់គ្រង់ទូទៅ គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានឱ្យដឹងថា ក្រុមហ៊ុន RMA Cambodia បានចូលមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1992 នឹងនទទួលសិទ្ធិផ្ដាច់មុខនាំចូលចែកចាយនូវផលិតផល និងជាដៃគូ អាជីវកម្មនៃសាកយីហោម៉ាកល្បីៗជាច្រើននៅក្នុងសកលលោកដែលមានដូចជា៖

១. រថយន្ត៖ ម៉ាក FORD ម៉ាក Jaguar និង Land Rover និង ម៉ាក Changan
២. គ្រឿងចក្រកសិកម្ម ត្រាក់ទ័រម៉ាក ចនឌារ (John Deere)
៣. គ្រឿងចក្រធុនធ្ងន់៖ ម៉ាក JCB រថយន្តដឹកទំនិញម៉ាក FUSO រថយន្តផលិតបេតុងចល័តម៉ាក AJAX និង រថយន្តដឹកទំនិញម៉ាក Mahindra
៤. កង់បីអ៊ីតាលីម៉ាក Piaggio
៥. ក្រុមហ៊ុន Comin Khmere ផ្តល់ដំណោះ ស្រាយវិស្វកម្ម អគ្គីសនី អាគារ ម៉ាស៊ីនភ្លើង និងជណ្តើរយន្ត
៦. ឧបករណ៏លើកដាក់ទំនិញម៉ាក TCM
៧. ឧបករណ៏សម្អាតម៉ាក Hako Power Boss និង Racking
៨. ក្រុមហ៊ុនចំណីអាហារ EFG រួមមាន៖ The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar BQ Plaza, The Coffee Club ហើយថ្មីៗនេះក៏បានបង្កើត Hungry App
៩. ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget
១០. ផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន FCC
១១. រោងចក្រតម្លើង រថយន្ត FORD នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

លោកបានបន្តថា បងប្អូនអាចធ្វើការជាវផលិតផលណាមួយក៏បានពីក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដោយមិនចាំបាច់ប្រើលុយសុទ្ធទាំងអស់នោះទេ ដោយសារយើង បានសហការណ៍ជាមួយដៃគូផ្ដល់សេវាកម្មបង់រំលោះ BSP Finance និងធនាគារជាដៃគូផ្សេងៗទៀតទូទាំងប្រទេសដែលជួយសម្រួលទៅដល់ផ្នែកហិរញ្ញវត្ថុដល់បងប្អូនប្រជាកសិករ និងអតិថិជាជនបានយ៉ាងងាយស្រួល។

លោកក៏បានសង្កត់ធន់ដែរថា៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) មានចក្ខុវិស័យក្នុងការក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងយន្តកសិកម្មលំដាប់លេខមួយក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានណែនាំត្រាក់ទ័រ ចនឌារ ស៊េរី E ដែលមានកម្លាំងចាប់ពី 36 សេះ ទៅ 90 សេះ ដែលប្រើជាចម្បងសម្រាប់ការធ្វើស្រែ។ ហើយទន្ទឹមនឹងនោះផងដែរ តាមរយៈការផ្តល់សេវាកម្មដល់ឧស្សាហកម្មកសិឧស្សាហកម្មខ្នាតធំដែលកំពុងរីកចម្រើន ទាមទារត្រាក់ទ័រដែលមានសមត្ថភាព និងកម្លាំងខ្លាំង ដែលអាចធ្វើការងារក្នុងស្ថានភាពលំបាកបាន ក្នុងការប្រមូលផលដំណាំក្នុងបរិមាណបានកាន់តែច្រើនដែលរួមមានប្រភេទដំណាំ អំពៅ ដំឡូងមី និងពោតដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានណែនាំត្រាក់ទ័រដែលមានកម្លាំងចាប់ពី 110 សេះ ទៅ 200 សេះទៅកាន់ទីផ្សារកម្ពុជា។

ជាចុងក្រោយ លោកក៏បានជម្រាបដែលថា៖ ក្នុងឱកាសពិធីសម្ពោធសាខាលក់ថ្មី ក្នុងខេត្តពោធិ៍សាត់ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់ នៅក្នុងថ្ងៃនេះ រាល់ការទិញ ឬ កក់ ត្រាក់ទ័រ ចនឌារ នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ ចំនួន 1,000ដុល្លា។
ចំពោះផ្នែកគ្រឿងចក្រធុនធ្ងន់ លោក ហៃ សុផុន ប្រធានផ្នែកលក់ គ្រឿងចក្រធុនធ្ងន់ មានប្រសាសន៍ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាននាំចូលចែកចាយផ្តាច់មុខ នូវផលិតផលដូចជា៖

១. គ្រឿងចក្រ ជេស៊ីប៊ី (JCB)៖ ជាម៉ាកល្បីលំដាប់កំពូលរបស់ចក្រភពអង់គ្លេស ដែលមានដូចជាអេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ -ល-

២. រថយន្តដឹក FUSO៖ ជារថយន្តដឹកទំនិញ និងរថយន្តក្រុងពិសេសផ្តាច់គេរបស់ក្រុមហ៊ុន Daimler ដែលបានដើរតួនាទីជាឆ្អឹងខ្នងនៃការបំលាស់ទីទំនិញ និងប្រជាជននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានរថយន្តបែន រថយន្តលាយបេតុង រថយន្តដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរ។

៣. បរិក្ខាបេតុង អាចាក (AJAX)៖ ជាម៉ាកដែលមានបទពិសោធន៍ដ៍យូរអង្វែងលើគ្រឿងបរិក្ខាបេតុង និងជាម៉ាកល្បីលំដាប់ពិភពលោក។

៤. រថយន្តដឹកមាហ៊ីនដ្រា Supro៖ ជារថយន្តដឹកទំនិញខ្នាតតូចរបស់ឥណ្ឌា ដែលផ្តល់ភាពងាយស្រួលសំរាប់ការដឹកជញ្ជូនទំនិញទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា មិនថាក្នុងក្រុង ឬផ្លូវតូចចង្អៀត ជាមួយនឹងបច្ចេកវិទ្យាទំនើប កំលាំងខ្លាំង ស៊ីប្រេងតិច អាចដាក់ទំនិញបានច្រើន ជួយអោយអាជីវកម្មរីកចម្រើន។

៥. គ្រឿងចក្រនីវ៉ាល័រម៉ាហ៊ីនដ្រា៖ ជាគ្រឿងចក្រកៀរដីដ៏ល្អឥតខ្ចោះសម្រាប់ការងារពង្រាបដី និងធ្វើឲ្យស្មើល្អតាមការដ្នានផ្លួវថ្នល់ជាច្រើនប្រភេទនៅទូទាំងប្រទេស និងវិស័យផ្សេងៗ។

លោក ថៃសុផុន បានជម្រាបផងដែរថា៖ សម្រាប់អតិថិជន ដែលទិញ ឬ កក់ គ្រឿងចក្រជេស៊ីប៊ី ម៉ូដែល JS205 នឹងមានការបញ្ចុះតម្លៃពិសេសជូនចំនួន 8,000 ដុល្លាអាមេរិក បញ្ចុះជូន 8,000 ដុល្លា សម្រាប់គ្រឿងចក្រនីវ៉ាល័រម៉ាហ៊ីនដ្រា និងបញ្ចុះតម្លៃ 6,000 ដុល្លាអាមេរិកសម្រាប់ការទិញរថយន្តផលិតបេតុងចល័តអាចាក ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 26 ខែមីនា ឆ្នាំ2022 ។

សម្រាប់ព៌ត័មានបន្ថែម៖
☎️ ត្រាក់ទ័រ ចនឌារ៖ ១៨០០-២០-៨០៨៦ (ហៅចូលឥតគិតថ្លៃ)
☎️ គ្រឿងចក្រធុនធ្ងន់៖ ០៧៧ ៦៦៦ ៣៩៧​ | ០៩៥ ៦៦៦ ៧២២
🎯ទីតាំងសាខាខេត្តពោធិ៍សាត់ ចុចទីនេះ
ត្រាក់ទ័រ ចនឌារ
JCB Cambodia by RMA
AJAX Cambodia By RM
Mahindra Cambodia by RMA
FUSO Truck Cambodia by RMA

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]