SEARA ជាអ្នកជំនាញតែមួយគត់នៅអាស៊ី លើការសាងសង់កន្លែងហាត់ប្រាណ
- 14 ខែវិច្ឆិកា 2019
- 6 មើល
នៅពេលដែលស្ថាបនិកវិស្វកម្មកីឡា និង កម្សាន្តអាស៊ីអិលធីឌី ហៅកាត់ថា (SEARA) ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកកកាលពីឆ្នាំ ១៩៩១ យុទ្ធសាស្ត្រតែមួយគត់គឺផ្លោតលើស្តង់ដារអន្តរជាតិ។ នេះមិនត្រឹមតែជាយុទ្ធសាស្ត្រទីផ្សារអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលត្រូវចំណាយពេលរាប់ឆ្នាំដើម្បីកសាង។
លោក Patrick Dean សហស្ថាបនិកបានថ្លែងថា “យើងបានឃើញទីផ្សារនៅសិង្ហបុរី និង កូឡាឡាំពួរ ដែលសំណង់កីឡដ្ឋានត្រូវបានគេសាងសង់ឡើងឲ្យមានស្តង់ដារកម្រិតខ្ពស់។ យើងបានសម្រេចចិត្តរង់ចាំទីផ្សារនេះរហូតដល់វាហូរឆ្ពោះទៅទិសខាងជើង”។ អ្វីដែលនៅខ្វះខាតគឺ ឧស្សាហកម្មបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ ដែលវាទើបតែចាប់ផ្តើមប៉ុណ្ណោះ។ SEARA កសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាចម្បងក្នុងការសាងសង់ទីលានវាយកូនបាល់នៅតាមសណ្ឋាគារ និង រមណីយដ្ឋានល្បីៗ។
ការផ្លាស់ប្តូរទីផ្សារបានកើតឡើង នៅពេលដែលតំបន់នេះចាប់ផ្តើមងើបចេញពីវិបត្តិហិរញ្ញវត្ថុអាស៊ី។ ចាប់ពីពាក់កណ្តាលឆ្នាំ ២០០០ មកអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលបានហែលឆ្លងផុតពីវិបត្តិសេដ្ឋកិច្ច ឬ ដែលទើបតែចូលប្រលូកក្នុងទីផ្សារ បានចាប់ផ្តើមយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យផលិតផលឬសេវាកម្មរបស់ពួកគេមានច្រើនមុខ និងថាតើវាជះឥទ្ធិពលយ៉ាងណាដល់យីហោរបស់ពួកគេ។
ដំបូងឡើយ SEARA ធ្វើការសាងសង់ទីលានវាយកូនបាល់ផ្តើមចេញពីខុនដូ សហគមន៍លំនៅឋាន សណ្ឋាគារ និង រមណីយដ្ឋានដែលមិនសូវល្បី។ ក្រោយមកមានការសាងសង់ក្លឹបហាត់ប្រាណ និង ទីលានបាល់ទាត់ហ្វូតសាលជាដើម។
ក្រុមកីឡាបាល់ទាត់ចាប់ផ្តើមធ្វើទំនើបកម្មកន្លែងកីឡា និង យីហោរបស់ពួកគេ។ សាលារៀន និង កន្លែងរបស់រដ្ឋាភិបាលបានចាប់ផ្តើមបំពាក់នូវគ្រឿងបរិក្ខាររបស់ពួកគេឲ្យមានគុណភាពខ្ពស់ជាងមុន។ ការអភិវឌ្ឍនៃនគរោបនីយកម្ម និង ការរីកចម្រើនរបស់វណ្ណៈកណ្ដាល ធ្វើឲ្យពួកគេចង់បង្កើតទីលានវាយកូនគោលផ្ទាល់ខ្លួន ហើយការសាងសង់នេះក៏ចាប់ផ្ដើមមានសន្ទុះចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក។
SEARA ជោគជ័យ ដោយគេចេះជ្រើសរើសផលិតផលល្អបំផុតសម្រាប់លក្ខខណ្ឌជាក់លាក់របស់តំបន់នានា។ លោក Patrick Dean បាននិយាយថា “ពួកយើងធ្លាប់មានបទពិសោធន៍ជូរចត់មួយចំនួន។ ប៉ុន្តែយើងមិនបោះបង់ការងារយើងចោលឡើយ ហើយយើងតែងតែធ្វើការកែតម្រូវ និង មិនធ្វើឲ្យមានកំហុសជាលើកទី២ឡើយ”។
បច្ចុប្បន្ន SEARA គឺជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារសំណង់ និង បរិក្ខារកីឡាស្តង់ដារអន្តរជាតិ ដែលអាចបំពេញនូវលក្ខខ័ណ្ឌសំណង់កីឡដ្ឋានរបស់ស្ថាប័នកីឡានានា។ SEARA ដើរតួជាអ្នកប្រឹក្សាបច្ចេកទេស មុនពេលធ្វើការងារសំណង់ ពិសេសគឺការប្រើប្រាស់សមាសធាតុដែលត្រូវទៅនឹងលក្ខខ័ណ្ឌអាកាសធាតុ និង ដីនៅអាស៊ីអាគ្នេយ៍៕



- Video Advertisement -