សម្ដេច ពន្លឿនគម្រោងប្ដូរខ្សែរថភ្លើង ព្រះសីហនុ និងប៉ោយប៉ែតជារថភ្លើងល្បឿនលឿន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការងារស្វែងរកដៃគូមកវិនិយោគធ្វើទំនើបកម្មរថភ្លើងទាំង ២ខ្សែ នៅកម្ពុជា គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន។

សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ដោយបញ្ជាក់ថា ក្រៅពីធ្វើឱ្យផ្លូវចាស់ក្លាយជាផ្លូវដែកល្បឿនលឿន កម្ពុជាក៏នឹងសង់ផ្លូវដែកបន្ថែមទៀត ជាច្រើនខ្សែផងដែរ។

សម្តេចតេជោ ថ្លែងថា៖ «ឥឡូវនេះ ប្រព័ន្ធផ្លូវដែកស្រាប់យើង គឺហួសសម័យ ដែលធ្វើដំណើរក្នុងមួយម៉ោងបានត្រឹមតែ២០ គីឡូ ឬ៣០គីឡូ។ ចឹងជំនួសវិញដោយផ្លូវដែកល្បឿនលឿន នៅតាមខេត្តទាំងពីរទិសនេះតែម្តង ជាមួយនឹងការរៀបចំបន្ថែមទៀត ខ្សែរថភ្លើង ក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង»។

សូមបញ្ជាក់ថា បច្ចុប្បន្ន ខ្សែរថភ្លើងទាំង២ ខ្សែ នេះ ស្ថិតក្រោមការគ្រប់គ្រងក្នុងទម្រង់វិនិយោគសម្បទាន ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋគ្រោងសង់កំពង់ផែទេសចរណ៍កម្រិតស្តង់ដារ នៅក្រុងកំពង់ចាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងដងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម សម្រាប់សាងសង់កំពង់ផែទេសចរណ៍ ដើម្បីនាវាទេសចរណ៍ចូលចត។​ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យមើលទីតាំង ក្បែរស្ពានគីស៊ូណា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។ ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា គម្រោងនេះ នឹងធ្វើឱ្យខេត្តកំពង់ចាម មានកំពង់ផែស្តង់ដារ​សម្រាប់នាវាទេសចរណ៍ចូលសំចត ដើម្បីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត ។​ ឯកឧត្តម​ ផន រឹម មានប្រសាសន៍ថា៖ “កំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព និងសោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត”។ បើតាមអ្នកនាំពាក្យ លទ្ធផលនៃការចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃរួចមក បង្ហាញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ […]

ស្ពានអាកាស«មរតកតេជោ» នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ មីនា និងបើកដំណើរការនៅដើមខែក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះតទៅ ខណៈការដ្ឋានសាងសង់នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលមានលេខ ០២៤​/២៤សជណ.ច ចុះថ្ងៃទី២៨ មីនា ២០២៤។ សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ នេះ សម្រេចបានស្ទើរតែទាំងស្រុងទៅហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ដូច្ចេះ ដើម្បីសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ ក៏ដូចជាការដោះស្រាយបញ្ហា កកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវធិបតីនាយរដ្ឋមន្រ្តី បានផ្តល់គោលការណ៍អនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤នេះតទៅ។ គួររំលឹកថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ […]

កម្ពុជា-ឡាវ កំពុងពិភាក្សាពីលទ្ធភាពសង់ស្ពានភ្ជាប់ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋប្រទេសឡាវ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងកាត់ព្រំដែន។ គម្រោងកសាងស្ពានឆ្លងកាត់ព្រំដែននេះ ត្រូវបានលើកឡើង ក្នុងកិច្ចពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា នាទីក្រុងវៀងចន្ទន៍។​ សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ការសាងសង់ស្ពានឆ្លងកាត់ព្រំដែននេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បើតាមសេចក្តីប្រកាសដដែល គម្រោងសាងសង់ស្ពានឆ្លងព្រំដែននេះ គឺឆ្លងកាត់ទន្លេរពៅ ស្ថិតក្នុងខេត្តព្រះវិហារ និង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។​ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាគ្នា លើការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវល្បឿនលឿនពីវៀងចន្ទន៍ទៅព្រំដែនកម្ពុជា ផងដែរ។​ - Video Advertisement -

World Bank សម្រេចបន្ថែមកម្ចី $៣៥លាន សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវជនបទក្នុងខេត្តចំនួនបីនៅកម្ពុជា

ធនាគារពិភពលោក បានអនុម័តឥណទានបន្ថែមមានទឹកប្រាក់ចំនួន ៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP_Cambodia Road Connectivity Improvement Project)​ ឱ្យមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយ គណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃទី១៥ ខែមីនា ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីប្រជុំជន(ផ្សារ), ទៅសាលារៀន និងទៅរកសេវាសុខាភិបាល តាមបណ្តាខេត្តដូចជា ខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ ខណៈខេត្តទាំង៣នេះមានប្រជាជនសរុបជាង ២លាននាក់ ក្នុងនោះមានពលរដ្ឋ ៨០% រស់នៅតាមទីជនបទ។ គម្រោង RCIP បានផ្តល់ជាថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត (យោងតាមរបាយការណ៍ World Bank’s Country Climate and Development Report for Cambodia) ដែលជាបណ្តាញផ្លូវប្រឈមខ្លាំងទៅនឹងហានិភ័យប្រែប្រួលអាកាសធាតុ ហើយគ្មានកម្រាលកៅស៊ូ ឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់ ត្រឹមត្រូវនោះទេ។ ភាពងាយរងគ្រោះនៃបណ្តាញផ្លូវទាំងអស់នោះ បានបង្កជាហានិភ័យដល់លទ្ធភាពក្នុងការទទួលបាននូវសេវាសំខាន់ៗ ដូចជា ការអប់រំ និងការថែទាំសុខភាព ជាមួយនឹងផលអវិជ្ជមានឥតស្រាកស្រាន្ត […]

រដ្ឋាភិបាលថ្មី ជំរុញការរៀបចំគម្រោង«បុរីជនបទ» ដើម្បីលើកម្ពស់ជីវភាពពលរដ្ឋតាមបណ្តាខេត្ត

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីគម្រោងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការ​កសាង «បុរីជនបទ» ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅសមរម្យ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។​ សម្តេចធិបតីបានលើកឡើងពីគម្រោងនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «បុរីជនបទ សំដៅលើការរៀបចំភូមិដ្ឋានឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ ………រួមជាមួយការកសាងផ្លូវ ប្រព័ន្ធទឹកស្អាត សាលារៀន មន្ទីរពេទ្យ។ នេះគឺជាគោលការណ៍ដែលយើងត្រូវបន្តធ្វើ ហើយទាំងអស់នេះគឺជារឿងថ្មីជូនប្រជាពលរដ្ឋតែម្ដង»។ សម្ដេចធិបតីក៏បានជំរុញឱ្យក្រសួងរៀបចំដែនដី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាគិតគូរពីផែនការរៀបចំបុរីជនបទនេះឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។ សម្ដេចនាយករដ្ឋមន្ដ្រីបានបន្តទៀតថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះកំពុងកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុងនិងជនបទ ដើម្បីកុំឲ្យថ្ងៃអនាគតមានភាពខុសគ្នាឆ្ងាយរវាងតំបន់ទាំងពីរនេះ៕ - Video Advertisement -

កំពង់ផែថ្មីលើកោះទន្សាយ ក្នុងខេត្តកែប សម្រេចការសាងសង់បាន ៩០% ហើយ

គិតត្រឹមថ្ងៃទី១៩ មីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ស្ថិតក្នុងខេត្តកែប សម្រេចបាន ៩០ភាគរយហើយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងក្រុមការងារជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ មីនា ២០២៤។ ឯកឧត្តមបានលើកឡើងថា គម្រោងនេះជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្រ្តរបស់ខេត្តកែបដែលប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ​ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់​ ។ គួររំលឹកថា គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយនេះ ត្រូវបានចំណាយថវិកាប្រមាណ ១,៦លានដុល្លារ ​គាំទ្រ​ដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះដែរ នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព​ ។ (អានបន្ថែម) - Video Advertisement -