អាកាសយានដ្ឋានសីហនុនឹងអាចទទួលអ្នកដំណើររហូតដល់១០លាននាក់ក្នុងមួយឆ្នាំ

អាកាសយានដ្ឋានសីហនុ ក្នុងខេត្តមាត់សមុទ្រព្រះសីហនុ នឹងអាចទទួលអ្នកដំណើរឆ្លងកាត់ រហូតដល់១០លាននាក់ក្នុងមួយឆ្នាំ តាមរយៈគម្រោងពង្រីកស្ថានីយអ្នកដំណើររបស់ក្រុមហ៊ុនវិនិយោគ Cambodia Airports។ រដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃព្រហស្បតិ៍បានឯកភាពជាគោលករណ៍ លើគម្រោងផែនការមេ ស្តីពីការពង្រីកស្ថានីយអ្នកដំណើរនៅអាកាសយានដ្ឋានសីហនុ ដើម្បីមានសមត្ថភាពទទួលអ្នកដំណើរឆ្លងកាត់ ឲ្យបាន១០លាននាក់ក្នុងមួយឆ្នាំ។ គម្រោងពង្រីកស្ថានីយអ្នកដំណើរនេះ នឹងធ្វើឡើងស្របគ្នា នឹងគម្រោងដែលកំពុងដំណើរការ ពង្រីកផ្លូវរត់ក្នុងអាកាសយានដ្ឋានខេត្តមាត់សមុទ្រ ដើម្បីទទួលការចុះចត និងហោះឡើងនៃយន្តហោះខ្នាតធំ។ គម្រោងផែនការមេ ស្តីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនេះត្រូវដាក់ឲ្យត្រួតពិនិត្យ នៅក្នុងកិច្ចប្រជុំ រវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក អាឡាំង ប្រ៊ង អគ្គនាយកថ្មីនៃក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន កាលពីថ្ងៃព្រហស្បតិ៍។ តាមផែនការមេ ស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២០ ដោយមានសមត្ថភាពទទួលអ្នកដំណើរ ៣,៦លាននាក់ សម្រាប់ដំណាក់កាលទី១ នៅពាក់កណ្តាលឆ្នាំ២០២២ និងមានសមត្ថភាពពង្រីកទទួលអ្នកដំណើរបន្ថែមដល់ទៅជាង ១០លាននាក់ នៅដំណាក់កាលបន្តបន្ទាប់។ ក្រៅពីនេះ អាកាសយាដ្ឋានអន្តរជាតិនេះ ក៏កំពុងដំណើរការពង្រីកផ្លូវសម្រាប់យន្តហោះរត់ ពី២៥០០ម៉ែត្រ ឲ្យដល់ ៣៣០០ម៉ែត្រ (៨០០ម៉ែត្របន្ថែម) ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២០ ដែលអាចទទួលបានការចុះចតយន្តហោះគ្រប់ប្រភេទ រួមទាំងខ្នាតធំ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ … Continue reading អាកាសយានដ្ឋានសីហនុនឹងអាចទទួលអ្នកដំណើររហូតដល់១០លាននាក់ក្នុងមួយឆ្នាំ