Sky Villa Condominium to Top Off in 2018

Sorry, this entry is only available in English.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រព័ន្ធទឹកក្នុងមូលដ្ឋានសម្រាប់អនាគត  ឬហៅថា FLOWS។ សេចក្ដីព្រៀងច្បាប់នេះត្រូវបានដាក់ស្នើឡើង ដើម្បីដោះស្រាយបញ្ហាគម្លាតកង្វះការគ្រប់គ្រងទឹកនៅតាមតំបន់ជនបទទូទាំងសហរដ្ឋអាមេរិក ដោយប្រើបច្ចេកវិទ្យាឌីជីថល។ សេចក្តីព្រាងច្បាប់នេះស្នើឱ្យមានកម្មវិធីផ្តល់ជំនួយឥតសំណងដើម្បីជួយឱ្យក្រុមហ៊ុនធ្វើការងារប្រព័ន្ធទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ខ្នាតតូច ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដែលចាស់ទ្រុឌទ្រោម និងពង្រឹងការការពារប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyber threats)។ ច្បាប់នេះផ្ដោតលើតំបន់ដែលតែងតែជួបបញ្ហាកង្វះបុគ្គលិក និងបញ្ហាការកើនឡើងនៃថ្លៃទឹក។ សាធារណូបបរខ្នាតតូចទាំងនេះតែងតែខ្វះខាតធនធានក្នុងការអនុវត្តឧបករណ៍ឌីជីថលកម្រិតខ្ពស់ ដែលតំបន់ទីក្រុងធំៗប្រើប្រាស់ដើម្បីត្រួតពិនិត្យគុណភាពទឹក ការស្វែងរកការលេចធ្លាយ និងការគ្រប់គ្រងសម្ពាធប្រព័ន្ធទឹក។ តាមរយៈការអនុម័តថវិកាប្រចាំឆ្នាំចំនួន ៥០ លានដុល្លារ ច្បាប់នេះមានគោលបំណងផ្តល់ឱ្យសហគមន៍ដែលខ្វះខាតទាំងនេះនូវដើមទុន ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញាពេលវេលាជាក់ស្តែង (Real-time sensing) បញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីគំរូកម្រិតខ្ពស់។ ដៃគូក្នុងកម្មវិធីនេះមានដូចជាក្រុមហ៊ុន Bentley Systems បានក្លាយជាអ្នកគាំទ្រដ៏សំខាន់។ ក្រុមហ៊ុន Bentley កំពុងផ្ដល់ជំនួយលើផ្នែកសំខាន់ៗដូចជា៖ Digital Twins​៖ ការបង្កើតរូបភាពចម្លងនិម្មិតនៃបំពង់ទុយោ ម៉ាស៊ីនបូម និងកន្លែងប្រព្រឹត្តកម្មទឹក។ កម្មវិធីនេះជួយឱ្យប្រតិបត្តិករធ្វើការសាកល្បងស្ថានភាពផ្សេងៗ (ដូចជាការសាកល្បងថា “នឹងមានអ្វីកើតឡើងប្រសិនបើ…”) ឧទាហរណ៍ដូចជាការដឹងពីរបៀបដែលប្រព័ន្ធនឹងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការទឹកដូចម្ដេច ឬថាតើមានការដាច់បំពង់ទឹក ប្រព័ន្ធទឹកនឹងទៅជាយ៉ាង។ គ្រប់យ៉ាងអាចសាកធ្វើបាននៅក្នុងកម្មវិធីនេះ។ ការថែទាំបែបសកម្ម៖  ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីវិភាគទិន្នន័យពីឧបករណ៍ចាប់សញ្ញា។ តាមរយៈការកំណត់អត្តសញ្ញាណគំរូនៃភាពមិនប្រក្រតី ដូចជាការផ្លាស់ប្តូរបន្តិចបន្តួចនៃសម្ពាធ ឬលំហូរទឹក សូហ្វវែរអាចជូនដំណឹងដល់បុគ្គលិកក្នុងមូលដ្ឋានអំពីការលេចធ្លាយ មុនពេលវាក្លាយជាការរំខានដល់សេវាកម្មដែលមានតម្លៃថ្លៃ ឬបង្កជាគ្រោះថ្នាក់ដល់បរិស្ថាន។ […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Green Group របស់អូស្ត្រាលី បង្ហាញពីភាពជាដៃគូកាន់តែស៊ីជម្រៅដែលជំរុញដោយកំណើនប្រកបដោយចីរភាព និងការគាំទ្រទ្វេភាគី ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី បានឈានដល់ដំណាក់កាលដ៏សំខាន់មួយក្នុងឆ្នាំ ២០២៥ ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១,២ ប៊ីលានដុល្លារ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កំណើននេះត្រូវបានជំរុញយ៉ាងខ្លាំងដោយការនាំចេញរបស់កម្ពុជា ដែលមានតម្លៃប្រហែល ៨៥០ លានដុល្លារនៃទំហំពាណិជ្ជកម្មសរុប។ សន្ទុះកើនឡើងនេះបានបង្ហាញពីការពង្រឹងចំណងពាណិជ្ជកម្ម និងការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការពង្រីកទំនាក់ទំនងវិនិយោគរវាងប្រទេសទាំងពីរ។ ចំណុចលេចធ្លោនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ នៅពេលដែលឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Derek Yip បានចូលរួមជាមួយថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្ម ដើម្បីកត់សម្គាល់នូវទំព័រថ្មីមួយនៃពាណិជ្ជកម្មកសិកម្ម។ ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីបញ្ជូនចេញជាផ្លូវការនូវអង្ករផ្ការំដួលប្រណីតរបស់កម្ពុជាចំនួនពីរទូកុងតឺន័រដំបូងឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ក្រោមហត្ថលេខានៃកិច្ចព្រមព្រៀងថ្មីរវាងក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Green Group ដែលជាក្រុមហ៊ុនលក់ដុំអាហារដ៏ល្បីល្បាញមួយរបស់អូស្ត្រាលី។ កិច្ចសន្យានេះរួមបញ្ចូលទាំងការផ្គត់ផ្គង់អង្ករគុណភាពខ្ពស់ប្រមាណ ៤០០ តោន រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលនឹងបើកផ្លូវឱ្យផលិតផលកម្ពុជាមានវត្តមានជាអចិន្ត្រៃយ៍នៅលើធ្នើរផ្សារទំនើបធំៗរបស់អូស្ត្រាលី។ ជោគជ័យនៃភាពជាដៃគូនេះ គឺផ្អែកលើការគាំទ្រជាយុទ្ធសាស្ត្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគឺមិនមែនការងារការសាងសង់គម្រោងឱ្យធន់ និងមានគុណភាពល្អទេ ប៉ុន្តែគឺត្រង់ចំណុចថាធ្វើយ៉ាងណាឱ្យមនុស្សទូទៅយល់ច្បាស់ និងមើលឃើញពីគម្រោងនោះបែបរស់រវើកពិតៗ មុននឹងចាប់ផ្ដើមសាងសង់ ដើម្បីបញ្ចៀសបញ្ហា។ ក្រុមហ៊ុន Bentley Systems កំពុងដោះស្រាយបញ្ហានេះតាមរយៈមជ្ឈមណ្ឌលច្នៃប្រឌិត iLab ដែលកំពុងដាក់ឱ្យប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ ដែលបំប្លែងទិន្នន័យវិស្វកម្មដ៏ស្មុគស្មាញ ឱ្យទៅជាបទពិសោធន៍ដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បានដូចជារបស់ពិត។ ចំណុចស្នូលនៃការផ្លាស់ប្តូរនេះគឺ iTwin Platform ដែលបង្កើត (Digital Twins) ឬជាគំរូ 3D និម្មិតដែលដូចពិតៗបែបរស់រវើកនៃសំណង់នោះ។ បន្ទាប់មក តាមរយៈការបញ្ចូលបច្ចេកវិទ្យានេះជាមួយប្រព័ន្ធភូមិសាស្ត្រ Cesium គំនូរប្លង់រស់រវើកនោះត្រូវបានដាក់ចូលទៅក្នុងទីតាំងជាក់ស្ដែងពិតៗ ដែលមនុស្សទូទៅអាចមើលដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចក្នុងជីវិតពិត នៅទីជាក់ស្ដែងនោះ។ បច្ចេកវិទ្យាមិនចប់ត្រឹមនេះទេ។ ចំណុចពិសេសថ្មីមួយទៀតគឺបច្ចេកវិទ្យា Gaussian splatting។ ខណៈពេលដែលការបង្កើតគំរូ 3D បែបធម្មតាជួបការលំបាកក្នុងការបង្ហាញព័ត៌មានលម្អិតតូចៗ ដូចជាខ្សែលួសស្តើងៗ ឬចំណាំងផ្លាតនៃកញ្ចក់ បច្ចេកទេសថ្មីនេះប្រើប្រាស់ គ្រាប់តូចៗ ឬហៅថា Splats រាប់លានគ្រាប់ ដើម្បីបង្កើតរូបភាពដែលមានលក្ខណៈដូចពិតស្ទើរ១០០%។ លើសពីនេះ នៅពេលមើលតាមរយៈឧបករណ៍ Apple Vision Pro ឬមើលបែប VR អ្នកមើលនឹងទទួលយកបទពិសោធន៍ដូចនៅការដ្ឋានសំណង់ផ្ទាល់តែម្ដង។ វាអាចធ្វើបានដល់ទៅ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពល គឺជាទំព័រថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ចិន ស្ថានទូតចិនប្រចាំកម្ពុជា បានសម្លឹងឃើញសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបង ខណៈស្ថានទូតក៏នឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបងផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៦។ នាឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញពីស្ថានភាពភូមិសាស្រ្តខេត្តបាត់ដំបង សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាស្រ្តយ៉ាងប្រទាក់ក្រឡាដែលអំណោយផលដល់ការវិនិយោគ។ លោកសង្កត់ធ្ងន់ថា ខេត្តបាត់ដំបងមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃវេចខ្ចប់នៅមានកម្រិត។ ក្នុងន័យនេះឯកឧត្តម ស្នើឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ក៏បានមើលឃើញច្បាស់ពីសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបងហើយស្ថានទូតចិនប្រចាំកម្ពុជាបានចាត់ទុកការអភិវឌ្ឍលើច្រករបៀងមច្ឆា និងអង្កររវាងប្រទេសទាំងពីរជាកិច្ចការអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការនាំចេញមច្ឆា និងកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន។ ឯកឧត្តមក៏បានលើកឡើងពីការជំរុញសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជាឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងនាំយកសក្ដានុពលរបស់ខេត្តបាត់ដំបងទៅបង្ហាញដល់អ្នកវិនិយោគចិន និងសហគ្រាសចិនកាន់តែច្រើនមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង។ តាមរយៈជំនួបនេះដែរ ស្ថានទូតចិន ក៏បានអះអាងពីការជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសចិន និងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីពង្រឹងទំនាក់ទំនង […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងការផ្លាស់ប្តូរពីការគ្រប់គ្រងហេដ្ឋារចនាបែបធម្មតាទៅជាបែបឌីជីថលគឺជាជំហានដ៏ល្អដ៏សំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ កិច្ចសហប្រតិបត្តិការដែលមានតម្លាភាពរវាងរបស់គ្រប់ផ្នែកទាំងអស់។ នៅពេលដែលគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ធ្ងន់ធ្ងរកើតឡើងញឹកញាប់ជាងមុន សហគមន៍នានាទូទាំងសហរដ្ឋអាមេរិកកំពុងជួបប្រទះបញ្ហាហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម។ ដូច្នេះ សាកលវិទ្យាល័យ Duke និងដៃគូក្នុងឧស្សាហកម្ម ថ្មីៗបានបានចេញផ្សាយសៀវភៅណែនាំមួយដែលមានចំណងជើងថា Built to Endure (សាងសង់ដើម្បីភាពធន់។ សៀវភៅនេះផ្តល់ឱ្យរដ្ឋបាលមូលដ្ឋាននូវផែនទីបង្ហាញផ្លូវ និង វិធីសាស្រ្តដើម្បីសាងសង់ និងថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធ​​​ឱ្យជាប់ធន់បានយូរ។ បញ្ហាសំខាន់ដែលការស្រាវជ្រាវបានបង្ហាញគឺ ការខ្វះតម្លាភាព និងការកិច្ចសហប្រតិបត្តិការ រវាងរបស់គ្រប់ផ្នែកទាំងអស់។ ជាទូទៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកមានភាពតភ្ជាប់គ្នាយ៉ាងល្អ តែស្ថាប័នដែលគ្រប់គ្រងផ្នែកនានានៃហេដ្ឋារចនាសម្ព័ន្ធ គឺធ្វើការដោយឡែកពីគ្នា។ ឧទាហរណ៍ អ្នកធ្វើបណ្តាញអគ្គិសនី ឬការផ្គត់ផ្គង់ទឹក គឺដាច់ដោយឡែកពីបណ្ដាញផ្លូវ ដែលធ្វើឱ្យការគ្រប់គ្រង​ និងជួសជុលពិបាក។ លើសពីនេះ ថវិកា បទប្បញ្ញត្តិ និងការទទួលខុសត្រូវ តែងតែត្រូវបានបែងចែកតាមទីភ្នាក់ងារ ឬភូមិសាស្ត្រ ដែលធ្វើឱ្យទីក្រុងខ្នាតតូច និងមធ្យមងាយរងគ្រោះជាពិសេស។ ដើម្បីដោះស្រាយបញ្ហានេះ ការស្រាវជ្រាវបានណែនឱ្យ ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជា Digital Twins  បញ្ញាសិប្បនិម្មិត (AI) និង Cloud ក្នុងគោលបំណងតែមួយគត់ គឺធ្វើឱ្យការងាររបស់គ្រប់ផ្នែកមករួមបញ្ចូលគ្នាក្នុងប្រព័ន្ធតែមួយ។ […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ ដែលមានតម្លៃជិត ១៧លានដុល្លាអាម៉េរិក ត្រូវបានបើកការដ្ឋានសាងសង់ ជាផ្លូវការហើយ ដោយក្រសួងសុខាភិបាល និងស្ថានទូតកូរ៉េ ប្រចាំកម្ពុជា កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានការជឿជាក់ថា គម្រោងជំនួយអគារដែលកំពុងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ និងមិនត្រឹមតែជាកន្លែងព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលជីវិតកុមារជាច្រើននឹងត្រូវបានសង្គ្រោះ និងអនាគតធនធានមនុស្សជាច្រើននឹងត្រូវបានបង្កើតឡើង។ ជាមួយគ្នានេះ ឯកឧត្តម គីម ឆាងយ៉ុង (H.E. Kim Chang-Yong) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បាន ឱ្យដឹងថា អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ គឺជាអគារទី២ ក្នុងគម្រោងទី៣ ចំណាយថវិកា ចំនួន ១៦,៩៩ លានដុល្លាសហរដ្ឋអាម៉េរិក ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលជានវានុវត្តន៍ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា។ សូមបញ្ជាក់ថា អគារមន្ទីរពេទ្យបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នេះ មានកម្ពស់ ២៤,៧ម៉ែត្រ […]