ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើងជាង ៦០ ភាគរយ

អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករជិត ២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០១៩ ដែលក្នុងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើងខ្លាំងរហូតជាង ៦០ ភាគរយ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលនេះគឺសម្រេចបានប្រមាណជា ៨៥,៣៣ ភាគរយនៃផែនការជាតិ។ តួរលេខនេះ បង្ហាញពីការកើនឡើងប្រមាណជា ២៩,៨៩ ភាគរយ បើប្រៀបធៀបទៅនឹងចំណូលប្រមាណជា ៤៤៩ លានដុល្លារអាមេរិក ដែលប្រមូលបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើង ៦០,១៨ ភាគរយ បន្ទាប់មកពន្ធលើអាករពិសេសកើន ២៦,៦១ភាគរយ ហើយពន្ធលើប្រាក់ចំណូលកើន ២៥,៨៩ ភាគរយ ខណៈពន្ធលើប្រាក់បៀវត្សកើន ១៦,១២ ភាគរយ។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់ចំពោះការងារគ្រប់គ្រងប្រមូលចំណូលពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ២០១៩ ។ ក្នុងនោះដែរ ខែតុលាឆ្នាំ ២០១៨ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធប្រមាណជា ១,៨៥២ លានដុល្លារអាមេរិក … Continue reading ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើងជាង ៦០ ភាគរយ