ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យកូរ៉េជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាពលើការជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងជួបសម្តែងការគួរសមរវាងលោកស្រី Minnie Chey នាយិកាមូលនិធិ EDCF ថ្មីប្រចាំកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម បានបង្ហាញការស្វាគមន៍ចំ...
អានបន្ថែមឧកញ៉ា២រូប នឹងសង់ផ្លូវថ្មី ១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ ឆាប់ៗនេះ
ផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នមានអ្នកឧកញ៉ា ២រូប បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវនេះរួចហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះ។ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា៖ «អនុ...
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញផែនការចង់បង្កើតរថយន្តតាក់ស៊ីអគ្គិសនី និងស្ថានីយសាកថ្ម នៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនចិនពិចារណាសិក្សាលើគម្រោងវិនិយោគបង្កើតរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម នៅក្នុងរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយនឹង គណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong អមដោយតំណាងក្រុមហ៊ុន CACS និងក្រុម...
អានបន្ថែមក្រសួងគ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនីលើផ្លូវល្បឿនលឿន និងតាមខេត្តក្រុង ១៥ កន្លែង
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនី នៅតាមដងផ្លូវ និងផ្លូវល្បឿនលឿន ក្នុងខេត្តក្រុងនានា ចំនួន១៥ ទីតាំង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យច្រើនជាងមុន ទិសដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដឹកនាំដោយលោកបណ្ឌិត...
អានបន្ថែមរដ្ឋស្នើឱ្យ Samsung C & T ជួយសង់ផ្លូវល្បឿនលឿន ប្រព័ន្ធMass Transit ផ្លូវក្រវាត់ក្រុង និងផែ
ក្រុមហ៊ុនសាជីវកម្ម Samsung C & T បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានការរីក ចម្រើនបន្ថែមទៀត។ នេះជាការលើកឡើង គណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T ដឹកនាំដោយលោក Han Jung Suk ក្នុងកិច្ចប្រជុំអនឡាញ ជាមួយនឹង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ កាលពីថ្ងៃទី ២៤ មករា កន្លងមកនេះ។ ឯកឧត្តម...
អានបន្ថែមWing វិនិយោគ ២ លានដុល្លារ លើមូលបត្របំណុលរបស់ CAIC ចូលរួមកសាងព្រលានភ្នំពេញថ្មី
ធនាគារវីង (ខេមបូឌា) ម.ក វិនិយោគទឹកប្រាក់ ២លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បី ចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបច្ចុប្បន្នសម្រេចការសាងសង់ប្រមាណ ៣០%។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី ២០ មករា រវាងអគ្គនាយករងក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ និង អគ្គនាយកធនាគារវីង លោក ហាន ប៉េងក្វាង ក្រោមអធិបតីភាពប្រធានក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងនាយកប្រតិបត្តិ ក្រុមហ៊ុន ...
អានបន្ថែមគម្រោងវិនិយោគថ្មីៗ ១០ គម្រោង តម្លៃជិត២ ពាន់លានដុល្លារ ត្រូវបានអនុម័តសម្រាប់ខេត្តក្រុង ៨
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១ ៨៩៧, ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រ វារីអគ្គិសនី កំពង់ផែ និងមជ្ឍមណ្ឌលដឹកជញ្ជូន ចំនួន ១០កន្លែង មាននៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង កំពត ឧត្តរមានជ័យ កោះកុង និងកំពង់ធំ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទាំងនោះរួមមាន៖ ១-ក្រុមហ៊ុន INDEPENDENCE CLOTH...
អានបន្ថែមស្រុកក្រគរមានសក្ដានុពល! នឹងក្លាយជាបណ្ដុំរោងចក្រថាមពលស្អាត និងតំបន់សេដ្ឋកិច្ចខ្នាតធំ
ក្រុមហ៊ុនឯកជនគ្រោងនឹងវិនិយោគសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ១៥០MW បន្ថែមទៀត ទៅលើរោងចក្រមានស្រាប់៩០MW នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងពង្រីកអានុភាព នេះនឹងធ្វើឱ្យស្រុកក្រគរមានថាមពលសូឡាស្អាតគ្មានផ្សែងពុល ដល់ទៅ ២៤០MW ទៅថ្ងៃអនាគត ដែលធំជាងគេនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋក្នុ...
អានបន្ថែមអ្នកជំនាញថា វិស័យ២ នឹងមានសន្ទុះខ្លាំង ក្នុងឆ្នាំ ២០២២ ទោះទីផ្សារនៅមានភាពច្បាស់លាស់
លោក James Hodge នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា វិស័យឧស្សាហកម្ម នឹងដឹកជញ្ជូន នឹងមានសក្ដានុពលខ្ពស់ក្នុងឆ្នាំ ២០២២ នេះ បើធៀបនឹងអនុវិស័យអចលនទ្រព្យផ្សេងៗទៀត ទោះអនាគតទីផ្សារជារួមនៅមានភាពមិនច្បាស់លាស់ក្ដី។ លោកបន្តថា ដោយសារកត្តាមេរោគបំប្លែងថ្មី និងកត្តាក្រៅស្រុកផ្សេងៗទៀត ទោះកម្ពុជាបើកប្រទេសហើយក្ដី ក៏មិនធានាថាវិនិយោគិនបរទេស និងត្រឡប់មិនវិញភ្លាមៗដែរ ដូច្នេះ គ្រប់យ៉ាងគឺនៅស្រពិចស្រពិល។ ...
អានបន្ថែមសំណង់ចំនួន ៤ ៣០៣គម្រោង តម្លៃ ៥,៣ប៊ីលានដុល្លារ អនុម័តក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ៣១%
ក្នុងឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តម្រោងសាងសង់ចំនួន ៤ ៣០៣ គម្រោង ស្មើនឹងទុនវិនិយោគសរុប ៥,៣៣ ប៊ីលានដុល្លារ ដែលថយចុះ ៣១,២១% បើធៀបនឹងឆ្នាំ ២០២០។ គម្រោងទាំងអស់មានផ្ទៃក្រឡាសរុបចំនួន ១២,៩៩លានម៉ែត្រការ៉េ ក្នុងនោះ ៣៨៨គម្រោង (ស្មើ ១០,៤២ លានម៉ែត្រការ៉េ) តម្លៃ ៤,២ប៊ីលានដុល្លារ អនុម័តដោយក្រសួង ខណៈ ៩១៥ គម្រោងទៀត (ស្មើ ២,៥លានម៉ែត្រការ៉េ) តម្លៃ ១,១ ប៊ីលានដុល្លារ អនុម័តដោយរដ្ឋបាលរា...
អានបន្ថែម
