គម្រោងបង្កើតរោងចក្រថ្មីតម្លៃជិត១៥លានដុល្លារ នឹងលេចរូបរាងក្នុងខេត្តចំនួន៣ ឆាប់ៗនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៤,៨លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣កន្លែង នៅខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៨ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១. ក្រុមហ៊ុន SHINING FASHION INDUSTRIAL CO., LTD. វិនិយោគប្រមាណ ៣,៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម...
អានបន្ថែមខេត្តទាំង៥នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃរហូតជាង៦០លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៣,៥លានដុល្លារអាមេរិក បង្កើតស្ថានីយថាមពលអគ្គិសនី រោងចក្រសូឡា កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រនានាចំនួន ៧កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្តាល កំពង់ធំ ព្រះសីហនុ តាកែវ និងកំពងស្ពឺ។ យោងតាមប្រកាសរបស់ CDC កាលពីថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន ETHAN METAL MANUFACTURE C...
អានបន្ថែមកាលបរិច្ឆេទបើក 7-Eleven នៅភ្នំពេញ ពន្យារពេលទៅចុងឆ្នាំ
កាលបរិច្ឆេទបើក 7-Eleven ដំបូងបង្អស់នៅកម្ពុជាត្រូវបានពន្យារពេលទៅចុងឆ្នាំនេះ ដោយសារការកើនឡើងនៃការឆ្លងក្នុងសហគមន៍។ នេះបើយោងតាមការឱ្យដឹងពីលោក Kriengchai Boonpoapichart ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CP All ប្រទេសថៃ ។ ក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ធ្លាប់បានបញ្ជាក់ថា សាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការនៅក្នុងអំឡុងខែមិថុនា ឬ កក្កដា ឆ្នាំ២០២១ នៅត្រង់ទីតាំងស្ថានីយប...
អានបន្ថែមផ្លូវជាតិលេខ ៤៨ នឹងបើកការដ្ឋាននៅខែវិច្ឆិកា រដ្ឋចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រួចហើយ
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំការហ្លួងស្រុកស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះហើយ ខណៈកិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខារវាងភាគីពាក់ព័ន្ធរួចរាល់ហើយកាលពីព្រឹកថ្ងៃទី ២៣ សីហានេះ។ ពិធីចុះហត្ថលេខាធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រ...
អានបន្ថែមមហាសេដ្ឋីចិនចង់បោះទុនរាប់រយលានដុល្លារសហការលើគម្រោងធំៗ ៤ របស់ឧកញ៉ា ពុង ឃាវសែ
មហាសេដ្ឋីពីប្រទេសចិន កាលពីថ្មីៗនេះ ត្រៀមបោះទុនរាប់រយលានដុល្លារ ចង់សហការជាមួយ Canadia Group និង OCIC របស់អ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងធំៗ ចំនួន៤ រួមមាន គម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងកោះនរា គម្រោងបឹង ៥០០ និងគម្រោងសួនឧស្សាហកម្ម ផ្លូវជាតិលេខ ៥១ នៅខេត្តកំពង់ស្ពឺ។ ផែនការចង់សហការនេះធ្វើឡើងដោយមានក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក LSCG ជាអ្នកជួយសម្របសម្រួល និងជាតំណាងចរចារ ខណៈក្រុមហ៊ុន LSCG មួយនេះ ក៏បា...
អានបន្ថែមក្រុមហ៊ុនក្នុងស្រុកនិងចិន ចង់វិនិយោគបង្កើតបណ្តុំរោងចក្រលើដី ២០០ហិកតានៅកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា មានក្រុមហ៊ុនក្នុងស្រុក និង ក្រុមហ៊ុនមកពីប្រទេសចិនមួយក្រុម បានបង្ហាញពីចំណាប់អារម្មណ៍ចង់បង្កើតបណ្តុំរោងចក្រ លើផ្ទៃដី ២០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនវិនិយោគ និងឯកឧត្តម វ៉ី សំណាង នៅសាលាខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ «ក្រុមវិនិយោគបង្ហាញគម្រោងវិនិយោគ លើការបង្...
អានបន្ថែមរដ្ឋអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ជាផ្លូវការ
រដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ ២០២១-២០៣៥ ជាផ្លូវការហើយ។ ផែនការកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តគោលក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវកាទាំងក្នុងប្រទេស និងនាំចេញ។ សម្តេច ហ៊ុន សែន បានបញ្ជាក់នៅលើលិខិតអារម្ភកថាដែលចុះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា វិស័យទេសចរណ៍ខេត្តមណ្ឌលគ...
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មី ២ តម្លៃជាង ៥លានដុល្លារនៅខេត្តកណ្ដាល និងតាកែវ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៣ ខែសីហា នេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ៥,៥ លានដុល្លារអាមេរិក នៅខេត្តកណ្តាល និងតាកែវ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន COLLABORATION PACKAGING MATERIAL PRODUCTS CO., LTD ដែលនឹងវិនិយោគ ២,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្...
អានបន្ថែមអាកាសចរណ៍ស៊ីវិលប្រគល់សិទ្ធិឱ្យរដ្ឋបាលខេត្តបាត់ដំបងសម្រេចនិងជំរុញគម្រោងសង់ព្រលានថ្មី
រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល កាលពីថ្មីៗនេះ បានប្រគល់សិទ្ធិឱ្យទៅរដ្ឋបាលខេត្តបាត់ដំបងក្នុងការសម្រេចលើគម្រោងស្ដារព្រលានថ្មីនៅដីចាស់ ដោយបានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគណាដែលចង់ស្នើសុំវិនិយោគ ឬសិក្សា ត្រូវទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្ត។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួន បានស្នើសុំវិនិយោគលើគម្រោងអាកាសយានដ្ឋាននេះ ដោយពិភាក្សាផ្ទាល់ជ...
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មី ២ តម្លៃជាង ៨លានដុល្លារនៅស្រុកសំរោងទង និងអង្គស្នួល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ០២ ខែសីហា នេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ៨,៥ លានដុល្លារអាមេរិក នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន SEN WANG YING NEW MATERIAL CO., LTD ដែលនឹងវិនិយោគ ៤,១ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់...
អានបន្ថែម
