CBRE៖ ក្រៅពីវិបត្តិកូវីដ ទីផ្សារខុនដូឆ្នាំ២០២១ កំពុងប្រឈមនឹងហានិភ័យពីរផ្សេងទៀត

ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ ដោយកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាការបញ្ចប់គម្រោងសាងសង់យឺតជាងផែនការ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះ។ របាយការណ៍ដដែលបានឱ្យដឹង បញ្ហានេះ ភាគច្រើនបណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ ដែលបង្កមកពីវិបត្តិកូវីដ។ ជាក់ស្ដែង គម្រោងចំនួន ៧ ត្រូវបានពន្យារបញ្ចប់ការដ្ឋានពីឆ្នាំ ២០២០ មក...

អាន​បន្ថែម

គម្រោងរីសតខ្នាតយក្សតម្លៃជាង ៣ប៊ីលានលើកោះត្រល់គ្រោងនឹងបើកសម្ពោធចុងខែមេសានេះ

រីសតខ្នាតយក្សទំហំជាង ១ពាន់ហិកតា នៅលើកោះត្រល់ ឬកោះ Phu Quoc គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២១ ខែមេសា ខាងមុខនេះហើយ។ នេះបើយោងតាម Inside Asian Gaming កាលពីពេលថ្មីៗនេះ។ រីសតនេះមានឈ្មោះថា Phu Quoc United Center ហើយបានសាងសង់ឡើងដោយក្រុមហ៊ុន VinGroup ក្រោមទុនវិនិយោគប្រមាណ ២,៨៥ ពាន់លានដុល្លារ។ គម្រោងនេះស្ថិតនៅភាគខាងជើងនៃកោះ Phu Quoc ដោយរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ឧទ្យានកម្សាន្តធំជាងគេបង្អស់នៅវៀតណា...

អាន​បន្ថែម

វិនិយោគិនឯកជនជាង ៥០ក្រុមហ៊ុន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបជាង ៥០ ក្រុមហ៊ុន កាលពីថ្មីៗនេះ បានចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ នេះបើយោងតាម ជំនួបអនឡាញរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី៧ ខែមេសា កន្លងមកនេះ។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យមានការវិនិយោគលើវិស័យហេដ្ឋារចនាឱ្យកាន់ពីវិស័យឯកជនឱ្យកាន់តែច្រើន។ ឯកឧ...

អាន​បន្ថែម

កម្ពុជាផលិតអគ្គិសនីបានសរុបជាង៨,៥ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថាកាលពីថ្មីៗនេះថា ក្នុងឆ្នាំ២០២០ កម្ពុជាបានផលិតអគ្គិសនីតាមរយៈរោងច្រកថាមពលនានា ដូចជារោងចក្រធ្យូងថ្ម និងវារីអគ្គសនី បានដល់ជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង ដែលថយចុះតិចតួចប្រមាណ ១,៨៧% បើធៀបនឹងឆ្នាំ ២០១៩។ សម្តេចបន្តទៀតថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋតាមគេហដ្ឋាន បានកើនដល់ប្រមាណ ២,៩១លានខ្នងផ្ទះ ឬស្មើនឹងប្រមាណ ៨១,០៦% នៃចំនួនផ្ទះសរុប។ ដោយឡែក សម្រាប់បណ្តាញ...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគថ្មីពីរកន្លែងនៅខេត្តព្រះសីហនុ និងកណ្តាល តម្លៃសរុបជាង ១២លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ១២,៦ លានដុល្លារ នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន MCBAG CO., LTD ដែលនឹងវិនិយោគប្រមាណ ៣,៥ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CAM...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (០៣ មេសា ២០២១)

<div class="youtube"> https://www.youtube.com/watch?v=exevKIk6xpQ </div> មាតិកាប្រចាំសប្តាហ៍ ០៣ មេសា ២០២១៖ #1 រដ្ឋាភិបាលសម្រេចបង្កើត «ទីក្រុងបូកគោ» ជាផ្លូវការហើយ ដោយកាត់យកឃុំ ៣ ពីស្រុកទឹកឈូ [អានបន្ថែម] #2 NagaCorp កំពុងប្ដូរផែនការថ្មី ដើម្បីសាងសង់រីសតនៅសៀមរាបឱ្យបាន ទោះក្រសួងទើបសម្រេចមិនអនុញ្ញាតក្ដី [អានបន្ថែម] #3 ព្រលានមណ្ឌលគិរីទៅមុខមួយជំហានទៀតហើយ ក្រោយក្រុមហ៊ុនបង្ហាញរបាយកា...

អាន​បន្ថែម

បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី

បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចា...

អាន​បន្ថែម

ថៃពិចារណាជំនួសគម្រោងព្រែកជីកដោយផ្លូវលើអាកាសភ្ជាប់ពីមហាសមុទ្រឥណ្ឌាមកឈូងសមុទ្រថៃ

រដ្ឋាភិបាលកំពុងពិចារណាជំនួសគម្រោងព្រែកជីក ដោយផ្លូវលើអាកាសតភ្ជាប់ពីមហាសមុទ្រឥណ្ឌា មកឈូងសមុទ្រថៃ ដោយគ្រោងនឹងបង្ហាញទីតាំងជាក់លាក់នៅខែមិថុនាខាងមុននេះ។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ លោក Saksayam Chidchob កាលពីសប្ដាហ៍មុននេះ។ គម្រោងនេះត្រូវបានរដ្ឋាភិបាលថៃអនុម័តឱ្យសិក្សាតាំងពីខែកញ្ញា ឆ្នាំមុនមកម្ល៉េះ ដោយការសិក្សានឹងត្រូវចំណាយថវិកាប្រមាណ ២,២ លានដុល្លារ ហើយរួមមាន ការវាយតម្លៃផលប៉ះពាល់ប...

អាន​បន្ថែម

NagaCorp កំពុងប្ដូរផែនការថ្មី ដើម្បីសាងសង់រីសតនៅសៀមរាបឱ្យបាន ទោះក្រសួងទើបសម្រេចមិនអនុញ្ញាត

ឆ្លើយតបទៅនឹងសេចក្ដីសម្រេចមិនអនុញ្ញាតឱ្យសាងសង់គម្រោងរីសតតម្លៃ ៣៥០ លានដុល្លារ នៅខេត្តសៀមរាម លោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាផ្លាស់ប្ដូរផែនការថ្មី ក្នុងគោលបំណងធ្វើយ៉ាងឱ្យគម្រោងរីសតនៅសៀមរាបនេះ ក្លាយជាការពិតឱ្យបាន។ នេះបើយោងតាមសារព័ត៌មាន GGR Asia កាលពីថ្ងៃទី ២៦ មីនា។ ការច្រានចោលត្រូវបានធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២៣ ខែមីនា កន្លងមកនេះ ដ...

អាន​បន្ថែម

អ្នកជំនាញ៖ ព្រឹត្ដិការណ៍ ២០កុម្ភៈ អាចដាក់សម្ពាធលើទីផ្សារអចលនទ្រព្យដល់ត្រីមាសទី ៣

អ្នកជំនាញក្នុងទីផ្សារអចលនទ្រព្យជើងចាស់ ២ រូប លោក សន សៀប និងអ្នកនាង អាន សុធីតា បានឱ្យដឹងកាលពីថ្មីៗនេះ ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ហើយបញ្ហានេះនឹងនៅតែបន្តធ្ងន់ធ្ងរជាងមុន បើស្ថានភាពឆ្លងក្នុងសហគមន៍មិនអាចគ្រប់គ្រងបាន។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate បានឱ្យដឹងថា ក្នុងស្ថានភាពបែបនេះ អតិថិជនមិនសូវចង់ទិញលក់អចលនទ្រព្យឡើយ។...

អាន​បន្ថែម