រោងចក្រសូឡាដ៏ធំ អានុភាព ៣៩ មេហ្គាវ៉ាត់នៅបន្ទាយមានជ័យ ភ្ជាប់ចូល​បណ្ដាញអគ្គសនីជាតិជាស្ថាពរ

រោងចក្រសូឡាដ៏ធំ អានុភាព ៣៩ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ ត្រូវបានតភ្ជាប់ចូលបណ្ដាញអគ្គិសនីជាតិជាស្ថាពរកាលពីថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន PR Newswire កាលពីថ្ងៃ ១០ មីនា កន្លងទៅ។ គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន Shanxi Electric Power Engineering ដោយមានក្រុមហ៊ុន JR Solar ជាអ្នកផ្គត់ផ្គង់បន្ទះកញ្ចក់សូឡាទាំងអស់។ បើយោងតាមប្រភពដដែល រោងចក្រនេះ គឺជាគម្រោងថាមពលកកើតឡើងវិញ (ថាមពលបៃតង) ធំជាងគេ...

អាន​បន្ថែម

ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឆ្លងកូវីដ១៩

អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ១២ មីនា នេះ បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ នេះមិនមែនជាលើកទីមួយទេដែលអ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកាដើម្បីជួយរដ្ឋាភិបាល។ កាលពីដើមខែ ធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ក៏បានបានបរិ...

អាន​បន្ថែម

CDC អនុម័តរោងចក្រថ្មីមួយទៀតហើយ ក្រោយអនុម័តជាច្រើនគម្រោងតម្លៃសរុបជាង ៧០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីពេលថ្មីៗនេះ បានអនុតម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រថ្មីមួយកន្លែងទៀតនៅខេត្តកណ្តាល ខណៈគម្រោងរោងចក្រជាច្រើនត្រូវបានអនុម័ត នៅឆ្នាំ ២០២១ នេះ ដោយគិតត្រឹមចុងខែកុម្ភៈ មានទុនសរុបដល់ទៅជាង ៧០០លានដុល្លារ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ គឺក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. ដោយវិនិយោគប្រមាណ ២,១លានដុល្លារ លើគម្រោងបើករោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំ...

អាន​បន្ថែម

ទុនវិនិយោគប្រមាណ ៥៣ ពាន់លានដុល្លារ កំពុងត្រូវការដើម្បីពង្រីកព្រលានយន្តហោះនានា ទូទាំងប្រទេសវៀតណាម

ប្រទេសវៀតណាម កំពុងត្រៀមស្វែងរកថវិកាសរុបប្រមាណ ៥៣ ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញ មហិច្ឆតាពង្រីកសមត្ថភាពអាកាសយានដ្ឋាននានាក្នុងប្រទេស ក៏ដូចជាពង្រឹងវិស័យអាកាសចរណ៍របស់ខ្លួន ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កាលពីថ្មីនេះ។ ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ ១៥,៨ ពាន់លានដុល្លារ នឹងត្រូវការជាចាំបាច់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយថវិកាប្រមាណ ៣៧ ពាន់លានដុល្លារបន្ថែម...

អាន​បន្ថែម

គម្រោងស្តារផ្លូវជាតិលេខ ៤៨ ពីភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកោះកុង ស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា គម្រោងស្តារផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅខេត្តកោះកុង កំពុងស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ ដោយនីតិវិធីគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម បានឱ្យដឹងថាកាលពីថ្ងៃទី ៣ មីនា កន្លងមកនេះថា គម្រោងស្តារផ្លូវជាតិមួយខ្សែនេះ នឹងត្រូវប្រើប្រាស់កម្ចីកូរ៉េខាងត្បូង។ នៅពេលបញ្ចប់នីតិវិធីដេញថ្លៃ ក្រសួងនឹងបញ្ជូនឯកសារដេញថ្លៃ ...

អាន​បន្ថែម

អភិបាលខេត្តកំពង់ស្ពឺ ប្ដេជ្ញាជំរុញវិស័យស្នូល ២ ដើម្បីទាក់ទាញវិនិយោគិនឱ្យកាន់តែច្រើន

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំៗ ២ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំង ២ នេះ បាន និងកំពុងដើរតួរជាស្នូលដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់។ ឯកឧត្តម បានឱ្យដឹងកាលពី ថ្ងៃទី១ ខែមីនា កន្លងមកនេះថា៖ «ខេត្តកំពង់ស្ពឺ គឺនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិ ៣ ខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ...

អាន​បន្ថែម

អ្នកអភិរក្ស៖ គម្រោងអភិវឌ្ឍចម្រុះទីក្រុងបូកគោ អាចគំរាមកំហែងដល់បរិស្ថាននៃឧទ្យានជាតិ

អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កាលពីថ្មីៗនេះ បានសម្តែងការព្រួយបារម្ភថាផែនការអភិវឌ្ឍលើផ្ទៃដីប្រមាណ ២៨ ០០០ ហិកតានៅលើភ្នំបូកគោទៅជាទីក្រុងអភិវឌ្ឍចម្រុះ អាចបង្កហានិភ័យដល់សត្វព្រៃ និងព្រៃឈើនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ នេះបើយោងតាមសារព័ត៌មានបរទេស Mongabay កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កន្លងទៅនេះ។ ផែនការ“ ទីក្រុងបូកគោ” នេះ ត្រូវបានអនុម័តដោយអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្...

អាន​បន្ថែម

រោងចក្រអគ្គិសនីដើរដោយខ្យល់បណ្ដែតទឹក តម្លៃជាង ១ ពាន់លានដុល្លារ គ្រោងសាងសង់នៅឆ្នាំនេះ

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដ៏ធំរបស់អេស្បាញ Iberdrola គ្រោងវិនិយោគទឹកប្រាក់ ១,២ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអគ្គសនីដើរដោយខ្យល់ ដែលអណ្ដែតលើទឹកខ្នាតយក្សមួយ អនុភាព ៣០០ មេហ្គាវ៉ាត់ នៅភាគពាយព្យនៃប្រទេសអេស្បាញ។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនបច្ចុបន្នកំពុងស្វែងរកទុក ដោយបានដាក់សំណើទៅកម្មវិធី Next Generation របស់សហភាពអឺរ៉ុបរួចហើយ។ បើទទួលបានទុន គម...

អាន​បន្ថែម

អ្នកឧកញ៉ាពុង ឃាវសែ៖ ព្រលានយន្តហោះភ្នំពេញថ្មីគ្រោងសម្រេចឱ្យបាន ៥០% នៅចុងឆ្នាំ ២០២១

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអ្នកអភិវឌ្ឍខ្នាតធំ និងឈានមុខគេមួយនៅកម្ពុជា OCIC បានឱ្យដឹងថា ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃជាង ១,៥ ពាន់លានដុល្លារ នៅខេត្តកណ្ដាល គ្រោងនឹងសម្រេចឱ្យបាន ៥០% នៅចុងឆ្នាំ ២០២១ នេះ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីដើមខែកុម្ភនេះ ថា៖ «បើតាមផែនការ ឆ្នាំ ២០២១ យើងត្រូវសម្រេចឱ្យហើយយ៉ាងហោចណាស់ក៏ ៥០% ដែរ ប៉ុន្តែតួរលេខអាចប្រែប្រួល អា...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយប្រមាណ ២០៩លានយ៉េន ជួយស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

រដ្ឋាភិបាលជប៉ុន កាលពីថ្មីៗនេះ សម្រេចផ្តល់ជំនួយឥតសំណងប្រមាណ ២០៩លានយ៉េន ឬស្មើនឹង២លានដុល្លាអាមេរិក ដើម្បីជួយស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលបានខូចខាតពីគ្រោះទឹកជំនន់ កាលពីខែតុលា ឆ្នាំ២០២០ កន្លងមកនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីជំនួយឥតសំណង កាលពី ថ្ងៃទី២២ ខែ កុម្ភៈ នេះ ឯកឧត្តម មិកាមិ មាសាហ៊ីរ៉ូ ឯកអគ្គរាជនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណង ប្រមាណ២លានដុល្លាអាមេរិក ...

អាន​បន្ថែម