ក្រុមហ៊ុនឯកជនស្នើជួលដី ៣៦៩ហិកតា នៅខេត្តកោះកុង ដើម្បីវិនិយោគគម្រោងដ៏ធំមួយ

ក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក បានស្នើសុំជួលដីរដ្ឋទំហំ៣៦៩ ហិកតា នៅស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគលើគម្រោងវារីវប្បកម្មដ៏ធំមួយ។ នេះបើយោងតាមកិច្ចប្រជុំរវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ។ បើយោងតាមប្រភពដដែល គម្រោងនេះ នឹងអនុវត្តជា ៣ ដំណាក់កាល ដោយនៅដំណាក់កាលទី ១ រដ្ឋបាលខេត្តកោះកុង អាចនឹងអនុញ្ញាតជួលឱ្យក្រុមហ៊ុនត្រឹម ១០០ ហិកតា សិន ដែលជាដំណាក់កាលសាកល្បងដំ...

អាន​បន្ថែម

ក្រុមហ៊ុនឯកជនគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតលើដីទំហំជាង ៣០០ ហិកតា នៅកោះកុង

ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ គ្រោងវិនិយោគសាងសង់រោងចក្រផ្គត់ផ្គង់ទឹកស្អាតលើផ្ទៃដីសរុបទំជាង ៣៣០ ហិកតា ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងគោលបំណងដើម្បីចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងតែមានកំណើនជាលំដាប់។ បើយោងតាមទំព័រវេបសាយផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅដំណាក់កាលត្រួតពិនិត្យ ដោយរដ្ឋបាលបាលខេត្តកោះកុង និងក្រសួងក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែមករា កន្...

អាន​បន្ថែម

ជីប ម៉ុង លែន នឹងប្តូរមុខមាត់ដី ១២០ ហិកតា ក្នុងតំបន់ជ្រោយចង្វា ទៅជាគម្រោងដ៏សម្បើមមួយ

ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់ ៨% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់ ១៨ ខែ។ ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់ ១២០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និង...

អាន​បន្ថែម

អ្នកវិនិយោគិន មិនគួររំលងនិន្នាការវិជ្ជមាននៃទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិកទេ

អត្ថបទផ្សព្វផ្សាយ៖ យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងពិភពលោកក៏ដោយ ក៏តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅសហរដ្ឋអាមេរិកបន្តកើនឡើងជានិច្ច ដែលនេះបានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទិសដៅឈានមុខគេ សម្រាប់អ្នកចង់វិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេស។ ជាការពិត តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋាននៅសហរដ្ឋអាមេរិក បានកើនឡើងជាលំដាប់ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ ពោលគឺមានកំណើនជាង ៣០០% ក្នុងរយៈពេល ...

អាន​បន្ថែម

ក្រុមហ៊ុនឯកជនមួយគ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុន Khmer Holding Group គ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ នេះបើតាមកិច្ចប្រជុំថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ា ឆាវ អ៊ីនទ័រ អ្នកតំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រៅពីគម្រោងដ៏ធំនេះ ក្រុមហ៊ុនក៏កំពុងរៀបចំគម្រោងវិនិយោគ ២ ទៀត...

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាត តម្លៃជាង១៩០លានដុល្លារ នៅជាយក្រុងភ្នំពេញ នឹងបើកការដ្ឋាននៅចុងខែមករានេះ

គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងខែមករា នេះ ដោយនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់ទៅ ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការសាងសង់គម្រោងនេះ នឹងត្រូវថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍ...

អាន​បន្ថែម

ក្នុងឆ្នាំ ២០២០ CDC អនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨គម្រោង តម្លៃជាង ៨ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨ គម្រោង ឬស្មើនឹងទុនវិនិយោគសរុបប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃុំ កាលពីព្រឹកថ្ងៃទី១៩ មករា ឯកឧត្តមមានប្រសាន៍ថា៖ « ក្នុង ២៣៨ គម្រោង មាន ១៩៥ ជាគម្រោងថ្មី និង ៤៣ ទៀតជា...

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ធំៗជាង ២០០ គម្រោងត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ខេត្តកែប

គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ នេះបើយោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៤ មករា កន្លងទៅ។ ប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃការរៀបចំផែនការមេនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ និងជួយលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ក្រោយវិបត្តិកូវីដ។ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិ...

អាន​បន្ថែម

រដ្ឋព្រមានលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនចិនមួយ បើចម្រាញ់រ៉ែមាសមិនបានត្រឹមចុងឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានប្រមានទៅលើក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី ថាបើចម្រាញ់រ៉ែមាសចេញពីទីតាំងខេត្តមណ្ឌលគិរីមិនបាន ត្រឹមចុងឆ្នាំនេះទេ រដ្ឋអាចនឹងដកអាជ្ញាប័ណ្ណធ្វើអាជីវកម្មមកវិញ។ នេះបើយោងតាមក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ ក្នុងការចុះទស្សនកិច្ច និងត្រួតពិនិត្យទីតាំងក្រុមហ៊ុនរ៉ែមាស កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ុយ សែម មានប្រសាន៍ថា៖ « ក្រសួ...

អាន​បន្ថែម

ក្រុមហ៊ុន Golden Gate Global បើកឱ្យវិនិយោគិនពីកម្ពុជាបោះទុនលើអចលនទ្រព្យនៅអាមេរិក

ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា នៃប្រទេសអាមេរិក Golden Gate Global កាលពីថ្មីៗនេះ ប្រកាសផ្ដល់ជូននូវជម្រើសវិនិយោគថ្មីៗ ជាង ៧៥ កន្លែង ទូទាំងសហរដ្ឋអាមេរិក សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ចង់វិនិយោគនៅប្រទេសអាមេរិក។ លោក Steven Kay ស្ថាបនិក និងសហនាយកប្រតិបត្តិក្រុមហ៊ុន Golden Gate Global បានមានប្រសាសន៍ថា៖ «ក្រោយសហការជាមួយដៃគូរយៈពេលវែងរបស់យើង ពោលគឺក្រុម...

អាន​បន្ថែម