ក្រសួងកំពុងរងចាំលទ្ធផលការសិក្សាចុងក្រោយដើម្បីពិចារណាថានឹងសង់រថភ្លើងលើអាកាស ឬក្រោមដី ឬ Monorail
ការសិក្សាលទ្ធភាពសាងសង់គម្រោងរថភ្លើងលើអាកាសនៅភ្នំពេញនៅតែបន្ត ដោយមានមួយបានបញ្ចប់រួច និងពីរផ្សេងទៀតកំពុងរង់ចាំលទ្ធផល។ អំឡុងពេលនេះ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោងនេះផងដែរ។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្មីៗនេះថា តាមការប៉ាន់ស្មាន គម្រោងរថភ្លើងលើអាកាសនេះ មានតម្លៃខ្ពស់ណាស់សម្រាប់វិនិយោគ។ ឯកឧត្តមថ្លែងថា៖ “ការសិក្សារថភ...
អានបន្ថែមកម្ពុជាត្រៀមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាង ៣០០គម្រោង ដោយបច្ចុប្បន្នកំពុងរង់ចាំទុនវិនិយោគ
រដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស ឱ្យមកវិនិយោគលើគម្រោងហេដ្ឋារចនាដឹកជញ្ចូនជាង ៣០០ គម្រោង ទូទាំងប្រទេសកម្ពុជា ខណៈផែនការមេព័ស្តុភារកម្មដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងត្រូវបានបញ្ចប់ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគ...
អានបន្ថែមឯ.ឧ. ស៊ុន ចាន់ថុល៖ ចិនសាងសង់ផ្លូវឱ្យកម្ពុជាជាង ៣ពាន់គីឡូម៉ែត្រ ក្រោមកម្ចីសរុប ៣ពាន់លានដុល្លារ
មកទល់បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើន បានសាងសង់ផ្លូវសរុបជាង ៣.០០០ គីឡូម៉ែត្រ និងស្ពានធំៗ ចំនួន ៨ ដែលមានប្រវែងសរុបជាង ៨ គីឡូម៉ែត្រ នៅប្រទេសកម្ពុជា ក្រោមកម្ចីសម្បទានប្រមាណ ៣ ពាន់លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ (11th Intern...
អានបន្ថែមស្ថានីយសូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ
ស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយសូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។ ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងមកនេះ។ វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស...
អានបន្ថែមសណ្ឋាគារ Hyatt Regency ដំបូងបង្អស់នៅភ្នំពេញនឹងបើកដំណើរការដើមឆ្នាំក្រោយ
សណ្ឋាគារផ្កាយប្រាំតម្លៃជិត ២០០ លានដុល្លារ Hyatt Regency Phnom Penh គ្រោងនឹងបើកដំណើរការឆាប់ៗនៅដើមឆ្នាំក្រោយ ខណៈក្រុមហ៊ុនជីបម៉ុងគ្រុប ដែលជាម្ចាស់គម្រោងទើបតែធ្វើពិធីសែនក្រុងពាលីកាលពីថ្មីៗនេះ។ ពិធីសែនក្រុងពាលីសណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ធ្វើឡើងកាលពីថ្ងៃទី ២៦ វិច្ឆិកា នេះ ដោយមានមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង រួមមាន លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង...
អានបន្ថែមបណ្តុំសហគ្រាសធុនតូចនិងមធ្យមតម្លៃ ៣០លានដុល្លារ របស់ឧកញ៉ា សៀ ឬទ្ធី នៅតាខ្មៅ បើកការដ្ឋានហើយ
គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ របស់ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. បានបើកការដ្ឋានហើយការពីព្រឹកថ្ងៃទី ២៧ វិច្ឆិកា នេះ។ កម្មវិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធីបតីភាព ឯកឧត្តម ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដគ្រុប និងភ្ញៀវកត្តិយសដទៃទ...
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុន Royal Group បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះកុង
រដ្ឋបាលខេត្តកោះកុង បានឯកភាពលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង ដែលស្នើដោយក្រុមហ៊ុន Royal Group Co., Ltd ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពីការសិក្សាលម្អិតនៃទីតាំងគម្រោង កាលពីថ្ងៃទី ២៣ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះនឹងលាតសន្ធឹងលើផ្ទៃដី ១ម៉ឺនហិកតា ក្នុងឃុំតានូន និងឃុំថ្មស នៃស្រុកបូទុមសាគរ ខេត្តកោះកុង ដោយឡែកចំពោះទីជាក់លាក់ក្រុមការងារនឹងចុះទៅពិនិត្យទីតាំងទាំងអស់ក្នុងឧទ្យានជាតិបូទុមសាគរសិន មុ...
អានបន្ថែមក្រសួង៖ រដ្ឋមិនទាន់ទទួលឯកសារផ្លូវការថាកូរ៉េសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំទេ
ឆ្លើយតបទៅនឹងព័ត៌មានក្នុងស្រុកដែលថាប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ អ្នកនាំពាក្យក្រសួងសាធារណការបានបកស្រាយថា ថ្វីបើភាគីកូរ៉េបានប្រកាសថានឹងជួយសាងសង់ពិតមែន ប៉ុន្តែក្រសួងមិនទាន់បានទទួលព័ត៌មាន និងឯកសារផ្លូវការណាមួយពីខាង KOICA នៅឡើយទេ។ អ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២០ វិច្ឆិកានេះថា៖ «...
អានបន្ថែមក្រុមហ៊ុនបារាំងនឹងមកជួយសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីនៅភ្នំពេញ
ក្រុមហ៊ុនបារាំង MAN PrimeServ បានចុះហត្ថលេខាយល់ព្រមផ្ដល់សេវាសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីពីរោងចក្រថាមពល ២០០ មេហ្គាវ៉ាត់នៅជាយក្រុង មកទីក្រុងភ្នំពេញ រយៈពេល៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីសប្ដាហ៍មុន។ កិច្ចសន្យានេះ ត្រូវបានចុះរវាង ក្រុមហ៊ុនបារាំង MAN PrimeServ និងក្រុមហ៊ុន O&M company SchneiTec ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងរោងចក្រថាមពល C7 របស់អគ្គីសនីកម្ពុជា (EDC)។ ...
អានបន្ថែម
