ក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានស្ទើរទាំងស្រុងហើយ
ក្រសួងពាក់ព័ន្ធបានដោះស្រាយផលប៉ះពាល់ជិតរួចរាល់ហើយ សម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយឡែកបើគិតត្រឹមចុងខែ កក្កដា គម្រោងទាំងមូលសម្រេចការសាងសង់បានជាង ២៥% ហើយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ៦ សីហា មកដល់បច្ចុប្បន្ន្កក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដោះស្រាយផលប៉ះពាល់បានប្រមាណជាង ៩៣% ហើយ ដោយអា...
អានបន្ថែមគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់តម្លៃ ២៦លានដុល្លារសម្រេចបាន ៥%ហើយ
គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់ច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ដែលរួមបញ្ជូលទាំងហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលផងនោះ សម្រេចបាន៥% ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល២១ខែបន្ទាប់។ នេះបើយោងតាមការឱ្យដឹងពី ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះពិនិត្យការដ្ឋាននៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ សីហានេះ។ ហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងទាំងនេះរួមមាន អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្ត...
អានបន្ថែមតើការអភិវឌ្ឍដីក្រោមទម្រង់ណាខ្លះ ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន?
ដី ជាអចលនទ្រព្យមួយប្រភេទ ដែលកំពុងមានសក្តានុពលខ្លាំងក្នុងអាជីវកម្មទិញ-លក់ និងបម្រើបម្រាស់នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ទីក្រុងធំៗ និងតំបន់អភិវឌ្ឍ ដែលកំពុងមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ននេះ។ ការអភិវឌ្ឍដី គឺជាសកម្មភាពនៃការរៀបចំដី តាមរយៈការប្តូរប្រភេទនៃការប្រើប្រាស់ដី ការប្តូរមុខងារតំបន់ប្រើប្រាស់ដី ការធ្វើសមាហរណកម្មក្បាលដី ការបង្រួមក្បាលដី ការបំបែកក្បាលដី ការកែប្រែរចនាសម្ព័ន្ធនៃដ...
អានបន្ថែមរដ្ឋបាលខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍ឆ្នេរថ្មីនៅស្រុកទឹកឈូ
រដ្ឋបាលខេត្តកំពត កំពុងជំរុញអោយក្រុមហ៊ុនឯកជន ពន្លឿនការបង្កើតឆ្នេរខ្សាច់ថ្មីប្រវែងជាង ២ គីឡូម៉ែត្រ នៅស្រុកទឹកឈូ អោយបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ។ កិច្ចពិភាក្សាលើគម្រោងនេះធ្វើឡើង កាលពីថ្ងៃទី៣ សីហានេះ ក្រោមវត្តមានរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន អាយ ជី ប៊ី Cambodia Co Ltd ចូលរួម។ លោក សាយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថ្ងៃនេះថា ឆ្នេរថ្មីនេះ ជាជ...
អានបន្ថែមសួនទឹក Garden City Waterpark តម្លៃ៥៥លានដុល្លារ គ្រោងបើកដំណើរការនៅខែសីហានេះ
សួនទឹក Garden City Waterpark របស់ក្រុមហ៊ុនលីយ៉ុងផាត់ (LYP Group) តម្លៃជាង ៥៥លានដុល្លារ នៅជិតវិមានឈ្នះឈ្នះ គ្រោងនឹងបើកជាផ្លូវការ នៅថ្ងៃទី ១៧ ខែសីហានេះហើយ ដែលនឹងក្លាយជាសួនទឹកកម្សាន្តស្តង់ដារអន្តរជាតិ និងធំជាងគេនៅកម្ពុជា។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនលីយ៉ុងផាត់ ប៉ុន្តែសាងសង់ដោយក្រុមហ៊ុនអង់គ្លេស White Water Group លើផ្ទៃដី ប្រមាណ ៦ហិកតា ក្នុងតំបន់ទីក្រុងរណបថ្មី Garden City ដែលជាទីតាំងដូចគ្នានឹងសួនសត...
អានបន្ថែមមីយ៉ាន់ម៉ាគ្រោងសង់ផ្លូវល្បឿនលឿនតម្លៃ ៤៣០ លានដុល្លារតភ្ជាប់ជាមួយកម្ពុជា វៀតណាម ថៃ ឡាវ
មីយ៉ាន់ម៉ាទទួលបានកម្ចី ៤៨៣,៨ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) តភ្ជាប់ជាមួយ ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ នាពេលអនាគត។ នេះបើយោងតាមសារព័ត៌មាន Irrawaddy កាលពីសប្តាហ៍មុននេះ។ គម្រោងផ្លូវល្បឿនលឿនពីកាហ្គោ-ខៃហិតូ (Bago-Kyaik Hto Expressway)នេះ មានប្រវែងសរុបប្រមាណ ៦២...
អានបន្ថែមផ្លូវចូលគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីបើកការដ្ឋានសាងសង់
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ៣១ កក្កដា បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ដែលមានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តមអភិបាលខេត្ត បានប្រាប់ទស្សនាវដ្ដី សំណង់ និងអចលនទ្រព្យថា ផ្លូវចូលព្រលាននេះមានប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលត្រូវឈូសបើកទ្រូងផ្លូវ ៦០ម តែលើកជាតួផ្លូវតែ១២មសិន និងត្រូវបានសង់ជាប្រភេទផ្លូវក្រួសក្រហមសិន។ ...
អានបន្ថែមក្រុមហ៊ុនឈានមុខផ្នែកថាមពលបៃតងនៅប្រទេសថៃគ្រោងពង្រីកទីផ្សារមកកម្ពុជា
រូបភាពតំណាង ក្រុមហ៊ុនឯកទេសឈានមុខគេផ្នែកថាមពលកកើតឡើងវិញ (Renewable Energy) នៅប្រទេសថៃ BCPG គ្រោងនឹងពង្រីកទីផ្សារមកកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាមួយនឹងផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួន គឺប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អគារ (DCS) ដែលប៉ះពាល់ដល់បរិស្ថានតិច។ លោក Bundit Sapianchai ជាប្រធាន និងនាយកប្រតិបត្តិរបស់ BCPG បានប្រាប់សារព័ត៌មាន THE NATION កាលពីសប្ដាហ៍មុនថា៖ «DCS គឺជាអាជីវកម្មថ្មីមួយក្រោមគ...
អានបន្ថែមតំបន់សេដ្ឋកិច្ចតម្លៃ៦៦ លានដុល្លារ លើផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ កំពុងបង្ហាញខ្លួនបណ្ដើរៗហើយ
ក្រុមហ៊ុនចិន បោះទុនប្រមាណ ៦៦ លានដុល្លារ សាងសង់តំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងលើផ្ទៃដីជាង ៦៧ ហិចតាតាមបណ្ដោយផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាម អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង។ ឯកឧត្តម វ៉ី សំណាង បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី ៣១ កក្កដា នេះថា៖ «គម្រោងនេះគឺការវិនិយោគដោយក្រុមហ៊ុនចិន បច្ចុប្បន្នកំពុងសាងសង់បណ្ដើរៗ ដោយសម្រេចបានប្រមាណ ៤ ឬ ៥ អគារហើយ»។ ឯកឧត្តមបន្តថា៖ «ក្រោ...
អានបន្ថែមរោងចក្រអគ្គីសនីអនុភាព ៤០០មេហ្គាវ៉ាតនៅល្វាឯមនឹងបើកដំណើរការចុងខែសីហានេះ
គម្រោងរោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅ និងឧស្ម័នអានុភាព ៤០០ម៉េហ្កាវ៉ាត់ នៅស្រុកនៅល្វាឯម សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយ ហើយ ដោយគ្រោងនឹងដាក់ដំណើរការចុងខែសីហានេះ។ បើយោងតាមការចុះត្រួតពិនិត្យការសាងសង់ របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលកាលពីថ្ងៃទី២៩ កក្កដា នេះ គម្រោងទាំងមូលរួមមាន រោងចក្រអានុភាព ៤០០ម៉េហ្កាវ៉ាត់សម្រាប់ការប្រើប្រាស់អគ្គីសនីនៅទូទាំងប្រទេស និងអនុស្ថានីយ ១កន្លែង អនុភាព២៣...
អានបន្ថែម
